!!ភាគបញ្ចប់!!

1.9K 62 3
                                    

« ក្រាក!! »

កំពុងតែសាសងគ្នានៅក្នុងបន្ទប់សម្រាកនោះ
ផងនៅសុខៗទ្វារក៏ស្រាប់តែរបើកឡើងភ្លាមៗវត្តមានរបស់មនុស្សពីរនាក់ក៏បង្ហាញមកដូចគ្នាធ្វើឲថេយ៉ុងនិងជេននីរៀបរឹកមិនទាន់នោះទេ ។

យ៉ូនហ្គី : នេះយើងមករំខានដែរទេ?

យ៉ូនហ្គីសើចចុងមាត់ដោយក្នុងដៃមាននាងតូចខារីសានោះមកជាមួយគេឱបចង្កេះនាងជាប់មិនរបូតតាំងពីឈានជើងដើរចូលក្នុងមន្ទីពេទ្យនេះមក មិនដឹងជាឱបអើយឱបណាស់ណាទេដូចជាខ្លាចនាងរត់គេចពីគេទៅណាអញ្ចឹង ។

ថេយ៉ុង : រំខានខ្លាំងណាស់!

យ៉ូនហ្គី : សប្បាយចិត្តណាស់ដែលបានរំខានឯង

យ៉ូនហ្គីពោលឡើងនិយាយឌឺមិត្តសម្លាញ់របស់ខ្លួនវិញដែលកំពុងអង្គុយធ្វើមុខស្អុយប៉ែសព្រោះតែគេមករំខានពេលវេលាសំខាន់ជាមួយប្រពន្ធរបស់គេរកតែផ្អែមល្ហែមអីបន្តិចមិនបានមកកាត់ចង្វាក់គេអស់តែម្ដងហើយ ។

ជេននី : ខារីសា?

ជេនក្រោកឡើងពីលើគ្រែភ្លាមសម្លឹងមើល
មុខខារីសាបែបខ្លាចៗតែក៏ត្រូវថេយ៉ុងអង្អែលស្មានាងថ្នមៗបញ្ជាក់ថាខារីសាមកលើកនេះមិនមែនដូចជាខារីសាលើកមុខឡើយ ពេលនេះនាងបាក់ស្បាតក្រោមស្នាដៃកម្លោះយ៉ូនហ្គីនោះបាត់ទៅហើយ ។

ខារីសា : ខ្ញុំសុំទោសចំពោះរឿងរ៉ាវកន្លងមក… ពេលនោះខ្ញុំពិតជាអាត្មានិយមខ្លាំងណាស់ដែលបំបែកបំបាក់ក្ដីសុខគ្រួសាររបស់នាងដើម្បីតែមហិច្ឆតារបស់ខ្លួនឯង ខ្ញុំសុំទោសពិតមែន

ខារីសាឱនគោរពសុំទោសទៅកាន់ជេននីកៅសិបដឺក្រេដោយការដឹងខុស ពេលនោះនាងនៅល្ងង់មិនទាន់ស្គាល់ថាអ្វីជាស្នេហាពិតនៅឡើយដោយគិតថាស្នេហាអាចចាប់បង្ខំបានដោយងាយៗទាំងដែលវាមិនដូចអ្វីដែលនាងបានគិតឡើយ ។

ជេននី : មិនអីទេ វាគ្រាន់តែជាអតីត

ជេនញញឹមស្រាលសប្បាយចិត្តនៅពេលដែលដឹងថាគ្រាចុងក្រោយនាងក៏ដឹងខុស ទោះបីពីមុននាងអាក្រក់យ៉ាងមិចតែពេលនេះបើនាងចេះកែខ្លួនវាក៏មិនទាន់ហួសពេលដែរ នាងនៅមានអនាគត
ល្អបន្តទៅពេលខាងមុខទៀត ។

You've reached the end of published parts.

⏰ Last updated: May 18, 2022 ⏰

Add this story to your Library to get notified about new parts!

ល្បិចស្នេហ៍Where stories live. Discover now