#មួយអាទិត្យក្រោយមករយះពេលប្រមាណជាងមួយអាទិត្យក្រោយមកអ្វីៗក៏ចាប់ផ្ដើមប្រសើរឡើងវិញរីឯប្ដីប្រពន្ធមួយគូរនោះក៏យល់ចិត្តគ្នាជាងមុនតែអ្វីដែលមិនស្រួលនោះគឺ…
« អ៊ួក!! »
ត្រូវហើយគឺកម្លោះថេយ៉ុងម្នាក់នេះ! ឲតែបើកភ្នែកព្រឹកឡើងមិនទាន់ទេដឹងតែចង្អោរលិចចង្អោរកើតលើសមនុស្សស្រីចាញ់កូនធម្មតាទៅទៀត ធំក្លិនស្អីក្រអូបក៏មិនបានដឹងតែរកចង្អោររាល់ពេល ម្ហូបដែលគេធ្លាប់ចូលចិត្តទាំងប៉ុន្មានក៏ប្រែមកក្លាយជាម្ហូបដែលគេសែនស្អប់គ្រាន់តែឃើញឬធុំក្លិនក៏ក្អួតទៅវិញ
អ៉ីយីន : អ្នកប្រុស! អ្នកប្រុសយ៉ាងមិចហើយ?
យីនស្ទុះរត់មកខាង
លើបន្ទាប់ពីឮសម្លេងក្អួតចង្អោរលាន់ដល់ខាងក្រោមមកឡើងទៅដល់ក៏ឃើញអ្នកប្រុសរបស់ខ្លួនឱនមុខទៅដាក់ក្នុងបង្គន់អង្គុយសំប៉ាតលាតលើឥដ្ឋការ៉ូក្អួតអស់ៗពីក្នុងពោះសភាពមើលទៅពិបាកមើលខ្លាំងណាស់គេអស់កម្លាំងរីងរៃក្នុងខ្លួនសូម្បីតែបើកភ្នែកក៏បើកមិនចង់រួចផង ។ថេយ៍ : ជេននៅឯណា…? ឆាប់ទៅហៅនាងមក
គេមិនឆ្លើយ
និងសំណួររបស់យីនតែបែរជាសួរបកទៅកាន់យីនវិញចង់ដឹងថាពេលនេះភរិយារបស់ខ្លួននៅឯណា គេចង់ឃើញមុខនាងចង់ឲនាងមកមើលថែគេ ។យីន : អ្នកនាងរ៉ូមីចេញទៅទិញម្ហូបតាំងពីព្រឹកម្ល៉េះ ប្រហែលបន្តិចទៀតទើបគាត់មកវិញ
យីននិយាយហើយថេយ៉ុងក៏ប្រឹង
ក្រោកឈរឡើងទ្រេតទ្រតៗម្នាក់ឯងដើរទៅដាក់ខ្លួនគេងលើគ្រែរងចាំនាងជាភរិយាត្រឡប់មកវិញ
យីនដកដង្ហើមធំស្រណោះអ្នកប្រុសរបស់ខ្លួនក្រៃលែងមិនដឹងពិបាកក្នុងខ្លួនយ៉ាងមិចខ្លះទេពេលនេះបើឃើញងាកៗចង្អោររហូត ។ថេយ៍ : ទៅធ្វើការវិញចុះខ្ញុំមិនអីទេ…
យីន : ចាស៎និយាយរួចយីនក៏ចាកចេញពីក្នុងបន្ទប់តាមសម្ដី
អ្នកប្រុសរបស់ខ្លួនបានប្រាប់ណាមួយក៏ចង់ឲគាត់សម្រាកបានស្រួលម្នាក់ឯងផង ។យីន : អូ៎! អ្នកនាងមកដល់វិញល្មម
ពេលកំពុងតែចុះមកក៏
ប្រទះឃើញនាងតូចជេនកាន់ថង់បន្លែផ្លែឈើនិងម្ហូបម្ហាជាច្រើនមកដាក់ក្នុងចង្ក្រានបាយ យីនញញឹមស្រស់មុននិងស្ទុះចុះទៅជួយអ្នកនាងរបស់ខ្លួន ។ជេន : តើអ្នកខ្លះបានធូរដែរទេ?
ជេនសួរបណ្ដើរដៃកំពុងតែ
វែកយកបន្លែចេញពីក្នុងថង់បណ្ដើរមាត់ក៏សួរទៅកាន់យ៉ីបណ្ដើរចង់ដឹងថាអ្នកខ្លះនៅក្អួតចង្អោរដូចកាលពីម្សិលមិញទៀតឬអត់ យីនគ្រវីក្បាលដកដង្ហើមធំជាចម្លើយជេននីក៏ស្ទុះឡើងទៅខាងលើបន្ទាប់ពីលាងបន្លែបានស្អាតរួចរាល់« ក្រាក… »
ទៅដល់មុខបន្ទប់នាងបើកទ្វារថ្នមៗសម្លឹង
មើលឃើញនាយជាប្ដីដេកគ្រលំភួយជាប់ខ្លួនក្នុងបន្ទប់ម្នាក់ឯងស្ងាត់ឈឹងមើលទៅដូចជាកណ្ដោចកណ្ដែងសម្បើមណាស់! នាងដកដង្ហើមធំដើរចូលក្នុងរួចបិទទ្វារបន្ទប់វិញទើបដើរតម្រង់មករកគេ ។ជេន : ខ្លួនមិនក្ដៅទេ នេះលោកកើតស្អីឲប្រាកដ?
នាងលើកដៃស្ទាបថ្ងាស់និងខ្លួនរបស់គេក៏ឃើញថាត្រជាក់ល្ហឹមៗគ្មានស្អីខុសពីប្រក្រតីនោះទេ រីឯរាងក្រាស់វិញចាប់ប្រអប់ដៃរបស់នាងជាប់មកកាន់ក្នុងដៃហើយបិទភ្នែកដេកឱបប្រអប់ដៃនាងមើលទៅដូចមានក្ដីសុខណាស់អញ្ចឹង ។
ថេយ៍ : ទៅណាតាំងពីព្រឹក? ហេតុអីមិនមកមើលប្ដី?
ជេន : ចុះលោកនៅដេកធ្វើអី? ហេតុអីមិនព្រមទៅពេទ្យ?នាងរអ៊ូដាក់គេវិញញ៉ែតៗតែគេក៏មិនបានតបតនិងនាងទៀតដែលព្រោះមិនចង់ឈ្លោះ ធ្វើជាប្ដីគេគួរតែអត់ទ្រាំខ្លះរឿងណាដែលមិនគួរតបតក៏នៅស្ងាត់ស្ងៀមខ្លះទៅ ។
ជេន : នេះហួសថ្ងៃហើយ…
នាងដាក់ខ្លួនអង្គុយលើគ្រែ
ទាញប្រតិទិនមកមើលថ្ងៃដែលនាងកំណត់ទុកគូសលើនោះយ៉ាងច្បាស់ថាជាថ្ងៃដែលរដូវរបស់នាងត្រូវមកដល់តែមកដល់ពេលនេះគឺហួស ២ ថ្ងៃទៅហើយនៅមិនទាន់ឃើញមកទៀត ។ថេយ៍ : ចង់ក្អួតទៀតហើយ
ជេន : នេះមានញ៊ាំអីខុសដែរទេ?
ថេយ៍ : ក្រៅពីញ៊ាំបាយនិងញ៊ាំនាង គ្មានញ៊ាំអីខុសទេ
ជេន : សួរតាមត្រង់ណា៎មនុស្សឆ្កួត!
ថេយ៍ : ក៏ឆ្លើយតាមត្រង់រួចហើយថេយ៉ុងនិយាយរួចក៏ក្រោក
មកស៊ូកដៃឱបចង្កេះនាងពីក្រោយដាក់ចង្កាផ្អឹបលើស្មារបស់នាងសសៀរៗថើបកញ្ចឹងករបស់នាងថ្នមៗជេន : លោកប្រហែលកើតរោគក្រពះហើយ
ថេយ៍ : កើតរោគក្រពះមកពីញ៊ាំនាងមិនបានគ្រប់គ្រាន់
_______
យាយថាគេកើតរោគក្រពះមែនអី? ( ͠° ͟ʖ ͡°)
![](https://img.wattpad.com/cover/300929118-288-k119401.jpg)
YOU ARE READING
ល្បិចស្នេហ៍
Aksiyonចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី