" ផាច់!! "រាងតូចដែលត្រូវគេចាប់ចងនៅលើកៅអីនោះត្រូវភ្ញាក់ច្រង៉ាងៗដូចគេដាល់មួយដៃបន្ទាប់ពីមានគេជះទឹក
គ្មានអ្នកណាក្រៅពីជីសាននោះទេគេបើកភ្នែកព្រឹមៗសម្លឹងមើលអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនតែក៏គ្មានឃើញអ្វីក្រៅពីភាពងងឹតសូន្យសុងនិងពន្លឺអំពូលពណ៍សតូចមួយដែលចងព្យួរមកពីលើក្បាលរបស់គេ ។ខារីសា : បើមិនដាស់ក៏មិនភ្ញាក់តែម្ដងអាល្អិតឯងនេះ…
សម្លេងស្រទន់ទំនងជាមនុស្សស្រីតែបង្កប់ដោយពិសពុលល្បិចកលរយលានជំពូកក្នុងនោះធ្វើគ្រប់គ្នាស្មានមិនត្រូវ នាយល្អិតជីសានងើយមុខឡើងសម្លឹងរកមើលម្ចាស់សម្លេងអម្បាញ់មិញទាំងភិតភ័យ ខ្លួនញ័រចំប្រប់បែកញើសគឃៀរហូរចុះមកប៉ុនៗគ្រាប់ពោត ។
ខារីសា : ខ្លាចខ្ញុំឬ?
សម្លេងស្រទន់នោះបន្លឺឡើងម្ដងទៀត
ដោយដាក់ម្រាមដៃមកអង្អែលលើបបូរមាត់ស្លេកស្លាំង
របស់ជីសានថ្នមៗ កែវភ្នែកពរពេញទៅដោយគំនុំសងសឹកកំហឹងខឹងសម្បារដែលធ្វើឲគេមានគំនិតពិសពុលកសាងឆន្ទះចិត្តចង់ឈ្នះអ្នកគ្រប់គ្នាជាដរាបជីសាន : ន-នាងជាអ្នកណា?! ហឺ… យកខ្ញុំទៅវិញ! ខ្ញុំចង់ទៅរកបងជេនវិញ
ជីសានមិនឆ្លើយនិងសំណួររបស់គេតែបែរជា
ទាមទារសុំឲគេយកខ្លួនទៅជួបបងស្រីវិញ ក្មេងម្នាក់នេះពិតជាល្ងង់មែនហើយ! យកទៅវិញចឹងហេស៎? នេះគេខំចំណាយកម្លាំងជម្រិតចាប់យកមកទាំងមូលព្រលែងទៅវិញស្រួលៗបែបនេះមិនកើតទេ ទាល់តែមានអ្វីជាការដោះដូរហើយមើលទៅ ។" ដឹប!!! "
ខារីសា : អាភ្លើ!! ឯងនេះភ្លើទាំងបងទាំងប្អូនតែម្ដងហើយ!!គេយារដៃដាល់ជីសានកណ្ដាលមាត់មួយទំហឹងឮសូរដឹបធ្វើឲគេងាកទៅម្ខាងចង់វៀចក គេភ័យញ័រទឹកភ្នែកស្រក់ហូរចុះមកជារឿយៗ ហូរមករហូត ហូរមិនចេះហត់ត្រូវនិងសតិរបស់គេកំពុងមិនសូវល្អផង គេគ្មានស្មារតីនឹងនរដើម្បីរត់ភៀសខ្លួនចេញពីកន្លែងនេះនោះទេក្នុងពេលនេះ ។
ខារីសា : ចង់ជួបបងស្រីរបស់ឯងមែនទេ?
ជីសាន : ប-បាទ… ចង់ជួបបងជេន ហុឹក!គេង៉ក់ក្បាលញាប់ៗ
ខណះពេលដែលគេម្នាក់នោះទាញទូរស័ព្ទដៃចេញពីក្នុងឈុតខ្មៅរបស់គេចុចដូចជាបម្រុងខលទៅនរណាម្នាក់ ។ខារីសា : នឹកប្អូនប្រុសសំណព្វរបស់នាងដែរទេ?
គ្រាន់តែដឹងថាអ្នកម្ខាងទៀតចុចទទួលភ្លាមគេនោះក៏ចាប់ផ្ដើមនិយាយភ្លែតធ្វើឲជេននីដែលកំពុងដាក់ទូរស័ព្ទផ្អឹបនិងត្រចៀកនោះបេះដូងលោតញាប់ដុកដាក់ៗ ការប៉ាន់ស្មានរបស់នាងមិនខុសនោះទេគឺប្អូនប្រុសរបស់នាងច្បាស់ជាកំពុងស្ថិតក្នុង
ស្ថានភាពគ្រោះថ្នាក់ច្បាស់ណាស់ ។ជេន : នាងជាអ្នកណា?!!
ខារីសា : ទាយទៅមើលថាជាអ្នកណា…?ជេននីពោលឡើង
ទាំងកំហឹងគេវិញក៏ឆ្លើយទៅនាងជាមួយនិងសម្លេងស្រទន់តែបង្កប់ក្នុងន័យឌឺដងក្នុងនាមជាអ្នកមានប្រៀបជាងក្នុងពេលនេះ ជេនស្រាប់តែនឹកឃើញភ្លាមថាគេជាអ្នកណា ។ជេន : ខារីសា?! នេះនាង-
ខារីសា : ឆ្លាតគ្រាន់បើ…ជនលាក់មុខក៏ត្រូវបានបញ្ចេញហើយ
ក៏គ្មានអ្នកណាក្រៅពីនាងខារីសានោះដូចគ្នា ជេនចាប់ផ្ដើមភ័យក្រោកឈរពីលើគ្រែក្ដាប់ដៃខាំមាត់ត្រៀមចិត្តឲនឹងនរតតាំងជាមួយនាង ។ជេន : ឲប្អូនខ្ញុំមកវិញមក!
ខារីសា : ត្រូវតែមានការដោះដូរហើយ…
ជេន : នាងចង់បានស្អី? ឆាប់និយាយមក!
ខារីសា : ខ្ញុំចង់បានប្ដីរបស់នាង ឆាប់ចាកចេញពីគេទៅ
ជេន : … (គ្មានសម្លេងឆ្លើយតប)
ខារីសា : យ៉ាងមិច? ធ្វើមិនបានហ្អ៎រ?
______
ចាំមើលស្រីជេនគេធ្វើមិចចាំមើល 🌚
![](https://img.wattpad.com/cover/300929118-288-k119401.jpg)
YOU ARE READING
ល្បិចស្នេហ៍
Actionចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី