ខារីសា : កុំមករំខានបានទេ?! ធុញពិតមែន
នាងរុញគេចេញឲឆ្ងាយពីខ្លួនបន្តិចទាញកន្សែងតូចក្នុងជូតដៃជូតដុសៗតុកៅអីនោះទៅវិញទៅមកញាប់ឆ្មេរទាំងមុខឲក្រញូវដូចទម្លាប់របស់នាងរាល់ដងឲតែពេលជួបគេ ។
យ៉ូនហ្គី : នាងធុញខ្ញុំតែខ្ញុំអត់ធុញនាងទេ
គេស្ទុះមកជិតខ្លួននាងវិញលើកដៃច្បិចសាច់ថ្ពាល់របស់នាងបន្តិចព្រោះគ្រឺតក្នាញ់និងភាពឆ្មើងឆ្មៃលែងខ្លួនជាមួយគេមិនឈប់នោះ អ្នកណាទៅដឹងទៅថាពេលវេលាកន្លងហួស ៥ ខែក្រោយមកគឺជា
គេអ្នកដែលរត់តាមនាងត្រុកៗមកសុំស្នេហ៍នាងទៅវិញទាំងដែលកាលពីមុនគេនិយាយយ៉ាងច្បាស់ពេញមាត់ថានាងស្អប់គេតិចជាងភាគរយដែលគេស្អប់នាងនោះទេតែមកមើលពេលនេះចុះ… គួរឲចង់ទះមាត់ខ្លួនឯងដែរទេ?ខារីសា : លោកចង់យ៉ាងមិចជាមួយខ្ញុំឲប្រាកដទៅ?!
យ៉ូនហ្គី : សុំស្រលាញ់!
គេពើងទ្រូងនិយាយជាមួយនាងតូច
ត្រឹមក្លៀករបស់គេនោះវិញដោយមិនស្ទាក់ស្ទើរមួយម៉ាត់ប្រាប់នាងដោយស្មោះត្រង់អស់ពីបេះដូងថាដែលគេតាមរញ៉េរញ៉ៃនាងមិនឈប់នេះក៏ព្រោះតែចង់សុំស្រលាញ់នេះឯងមិនមានបំណងអ្វីអាក្រក់ដូចដែលនាងគិតឡើយ ។ខារីសា : បើខ្លាំងយកចិញ្ចៀនមកបំពាក់ឲខ្ញុំពេលនេះមក!
នាងពើងទ្រូងលាតខ្នងដៃទៅគេវិញគ្រវីម្រាមដៃរបស់ខ្លួនទៅមុខទៅក្រោយៗឲគេមើលឌឺដងដាក់គេព្រោះគិតក្នុងចិត្តថាច្បាស់ណាស់ពេលនេះគេច្បាស់ជាមិនបានត្រៀមចិញ្ចៀនស្អីនោះមកជាមួយឡើយ ។
យ៉ូនហ្គី : បើខ្ញុំបំពាក់ចិញ្ចៀនឲនាងពេលនេះ សន្យាថានិងធ្វើប្រពន្ធខ្ញុំដែរទេ?
គេញញឹមចុងមាត់សម្លឹងមើលម្រាមដៃ
របស់នាងឌឺដងដាក់នាងតបវិញ នាងញាក់ចិញ្ចើមសម្លឹងមុខរបស់គេដោយភាពជឿជាក់ហើយឆ្លើយ ។ខារីសា : លុះត្រាតែលោកមានចិញ្ចៀនបំពាក់ឲខ្ញុំក្នុងពេលឥឡូវនេះ វិនាទីនេះ!
នាងនិយាយជាកំហិតកម្លោះយ៉ូនហ្គីសើច
ដើមកទាញប្រអប់ចិញ្ចៀនពណ៍ក្រហមឆេះមួយមកបើកបង្ហាញវត្តមានចិញ្ចៀនពេជ្រត្បូង ២០ ការ៉ាត់បន្លិចឡើងភ្លឺចិញ្ចាចធ្វើឲនាងបើកភ្នែកធំៗភ័យបែកញើសជោគ ។ខារីសា : ន-នេះលោក?!
យ៉ូនហ្គី : មនុស្សដូចខ្ញុំនិយាយម៉ាត់ណាម៉ាត់និង
គេស៊កបំពាក់ចិញ្ចៀននោះទៅក្នុងម្រាមនាងដៃខាងឆ្វេងរបស់នាងឆ្វាច់ដោយមិនឲនាងបដិសេធជាមួយគេទាន់ រួចទាញប្រអប់ដៃនាងមកថើបមួយខ្សឺតញញឹមឌឺដងដាក់នាងក្នុងនាមជា
អ្នកឈ្នះក្នុងល្បែងមួយនេះព្រោះនាងសន្យាជាមួយគេថាបើគេមានចិញ្ចៀនបំពាក់ឲនាងឥឡូវនេះមែននាងនិងយល់ព្រមធ្វើជាប្រពន្ធរបស់គេ ។យ៉ូនហ្គី : ស្រលាញ់ទេ? ខ្ញុំឲគេឆ្នៃម៉ូដនេះឡើងសម្រាប់នាងដោយផ្ទាល់ហើយមានតែមួយលើលោកនេះទេ
គេញញឹមសម្លឹងមើលចិញ្ចៀននោះលើម្រាមដៃរបស់នាងយ៉ាងមានមោទនភាពព្រោះពេលនេះហាក់ដូចជាមានអារម្មណ៍ថានាងមិនអាចបដិសេធនូវក្ដីស្នេហារបស់គេបានទៀតឡើយ ។
ខារីសា : នេះមិនមែនជារឿងលែងសើចទេ!
យ៉ូនហ្គី : រឿងរៀបការជាការសម្រេចចិត្តរវាងមនុស្សដែលបើកចិត្តស្រលាញ់គ្នាពិតប្រាកដ
យ៉ូនហ្គីសើចលូកដៃជ្រែងហោប៉ៅទាំងសងខាងឱនទៅជិតមុខរបស់នាងរួចខ្សឹបខ្សាវៗ…
យ៉ូនហ្គី : ចុះនាងស្រលាញ់ខ្ញុំទេ?
ខារីសា : លោក!!
យ៉ូនហ្គី : មុខខ្ញុំសង្ហាក្រែលដែរ បើតាមញ៉ែប៉ុណ្ណេះហើយនាងមិនស្រលាញ់ទៀតមានតែឆ្កួតបំផុតហើយ
គេលើកដៃអង្អែលពុកចង្កាខ្លួនឯងយ៉ាងមានទំនុកចិត្ត
ខារីសា : សុខចិត្តឲគេហៅឆ្កួតក៏មិនស្រលាញ់លោក!
យ៉ូនហ្គី : សំខាន់ពេលនេះខ្ញុំកក់នាងទុកហើយ!...បើមានអាប្រុសណាមករញ៉េរញ៉ៃត្រូវប្រាប់ថានាងជាប្រពន្ធម្ចាស់ក្លឹបនេះយល់ដែរទេ?
____
ស្អែកដល់វគ្គប្ដីប្រពន្ធល្ហេមល្ហាមនោះវិញហើយ 🤣
YOU ARE READING
ល្បិចស្នេហ៍
Aksiចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី