———————#យប់ឡើង
Min yoongi « អាចចូលធ្វើការឥឡូវក៏បាន បើនាងចង់ »
Jenដែលកំពុងឈរនៅចំពោះមុខនោះចូលធ្វើ
ការងារក្នុងក្លឹប គឺនាងតូចJen នេះឯងចាប់ពីពេលនេះទៅនាងត្រូវរកលុយបង់ថ្លៃពេទ្យ ឲប្អូនប្រុសដោយខ្លួនឯងហើយចឹងទោះបីការងារនេះនាង មិនពេញចិត្តឬយ៉ាងណាក៏ត្រូវតែធ្វើ ។Kim Jennie « អរគុណណាស់លោកយ៉ូនហ្គី… »
នាងតូចឱនគំនាបទៅមាឌមាំដែលជាម្ចាស់ក្លឹបនោះភ្លាមៗនៅពេលដែលទទួលបានការអនុញ្ញាត្តិពីគេពេញសិទ្ធចូលធ្វើការនៅក្នុងក្លឹបរាត្រីមួយនេះ រាងក្រាស់ង៉ក់ក្បាលមិនមាត់ច្រើនតាម ទម្លាប់របស់គេហើយក៏ដើរចេញទៅបាត់ទុកឲនាងតូច នោះឈរញញឹមសប្បាយចិត្តម្នាក់ឯង ទីបំផុតនាងក៏រក
ការងារធ្វើបានត្រឹមតែពេលមួយយប់សោះ ។Carisa « នេះឯកសណ្ឋានរត់តុ ចាហ្វាយប្រាប់ខ្ញុំឲយកមកឲឯង »
ភ្លាមនោះនាងទទួលបានសម្លេងស្រទន់ពីក្រោយខ្នង
បង្ហើបឡើងដោយមិនផ្ដល់ដំណឹងបន្តិចសោះ! ជេននីរាងភ្ញាក់បន្តិចតែក៏ងាកមកខាងក្រោយញញឹមស្រស់ទទួល ឈុតឯកសណ្ឋានធ្វើការនោះពីដៃរបស់គេ ។Kim Jennie « ខ្ញុំឈ្មោះគីមជេននី ចុះឯងវិញ? »
Carisa « ខារីសា »
នាងតូចនោះញញឹមតបនិងJenវិញដោយ
ប្រាប់ឈ្មោះរបស់ខ្លួនទៅគេJenសើចកក្អឹកតាមបែប
ចរិតរួសរាយរបស់ខ្លួនហើយក៏ប្រញាប់ចាប់ផ្ដើមការងារ ជាអ្នករត់តុនោះភ្លាមៗតែម្ដងមិនពន្យារពេលយូរឡើយ ការងាររបស់នាងវាដំណើរការទៅយ៉ាងរលូនប៉ុន្តែនាង មិនបានដឹងបន្តិចឡើយថាចិត្តរបស់អ្នកខ្លះមិនបានរលូន
ដូចការងាររបស់នាងឡើយ ។….
Kim Taehyung « ចង្រៃយ៎! គ្មានលេខរបស់នាងទេ! »
ក្រលេកមកមើល
នាយTaehyungនេះវិញអង្គុយក្ដាប់មាត់រកាំរកូសម្នាក់ឯងនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវភ្នែកវាសវៃរកមើលលេខរបស់នាងក្នុងទូរស័ព្ទដោយគិតថាបានសេវលេខនាងទុករួចរាល់ហើយតែក៏គ្មាននោះទេពេលនេះគឺម៉ោងដប់យប់ទៅហើយ នាងទៅណាក៏មិនផ្ដល់ដំណឹងស្អីប្រាប់គេបន្តិចទៅបាត់
ស្ងាត់សូន្យឈឹង ។
YOU ARE READING
ល្បិចស្នេហ៍
Acciónចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី