ភាគទី ១១

1.1K 39 0
                                    


_________________

អ៉ីយីន « ហេតុអីក៏លោកស្រីធ្វើបែបនេះ? »

ពេលដែលការសន្ទនាត្រូវបានបញ្ចប់លោកស្រីគីមចាកចេញមកវិញចូលក្នុងឡានធ្វើដំណើរចាកចេញទៅព្រលានយន្តហោះដោយ
មានយីននៅជូនដំណើរជាមួយ ដោយការងឿងឆ្ងល់មិនសួរមិនបាននាងជ្រុលមាត់សួរនាំទៅកាន់លោកស្រីគីមពីរឿងចែកទ្រព្យសម្បត្តិអោយទៅជេននីនិងថេយ៉ុងនោះ ។

លោកស្រី គីម« យើងធ្វើក៏មានមូលហេតុរបស់យើង»

លោកស្រីគីមញញឹមភ្ញោចចុងមាត់លើកចុងម្រាមដៃចង្អុលបង្អូសចង្អូរវែនតាខ្មៅរបស់ខ្លួនឡើងលើបន្តិចហាក់ដូចមានពំនោលធ្វើឲយីនដែលអង្គុយក្បែរនោះលើកដៃអេះក្បាលខ្វោកៗកាន់
តែឆ្ងល់ទ្វេរដងថាលោកស្រីគីមម្នាក់នេះកំពុងតែមាន
ផែនការអ្វី ។

អុីយីន « មូលហេតុអីទៅលោកស្រី? »

លោកស្រី គីម « ថេយ៉ុងកូនប្រុសរបស់យើងណា៎ គេនេះជាមនុស្សថែទ្រព្យស្រលាញ់ទ្រព្យខ្លាំងណាស់បើយើងចែកឲពួកគេស្មើគ្នានោះថេយ៉ុងនឹងប្រាកដជាមិនសុខចិត្តទេគេនឹងធ្វើគ្រប់យ៉ាងដើម្បីជេននីលួងលោមយកទ្រព្យសម្បត្តិមកវិញ »

គាត់និយាយរួចយីនក៏ធ្វើមុខឡេមឡឺមៗដូចជាមិនសូវយល់ពីអ្វីដែលគាត់និយាយមិញនេះគាត់លើកដៃខោកក្រញរនាង ឃ្លុះទើបដាច់ចិត្តនិយាយពន្យល់ថែម ។

លោកស្រី គីម « ថេយ៉ុងជាមនុស្សប្រុសចិត្តរឹងងាយញ៉ែតែមិនងាយដាក់ចិត្តស្រលាញ់នរណាទេ! បើយើងធ្វើបែបនេះគេប្រាកដជាប្រឹងចូលទៅស្និទនិងជេននីហើយមិនយូរមិនឆាប់គេប្រាកដ ជាធ្លាក់ក្នុងអន្លង់ស្នេហ៍នាងមិនខាន »

យីនង៉ក់ក្បាលយល់ស្របនិងចំណុចរបស់គាត់ហើយទីបំផុតក៏បានដឹងថាគាត់ចែកទ្រព្យបែបនេះដើម្បីអ្វី ។

/Taehyung & Jennie ….

គីម ជេននី« មេត្តាធ្វើមុខឲស្រួលបន្តិចទៅបានទេលោកគីមចាស៎? មុខឲគ្រាំពិបាកមើលជាងគេចាប់យកទៅបាញ់ទៀត »

ជេននីអង្គុយគងទាក់ខ្លាសម្លឹងមើលមុខកម្លោះថេយ៉ុងដែលទើបនឹងក្លាយជាស្វាមីថ្មីថ្មោងចុះហត្ថាលេខាលើក្រដាសអេតាសុីវិលជាមួយគ្នាមិញនេះ គេអង្គុយលើកៅអីតុធ្វើការ របស់គេធ្វើមុខឲមាំមើលមិនយល់មិនដឹងជាឈឺចិត្តស្អី ណាស់ណាទេគ្រាន់តែរឿងប៉ុណ្ណឹងសោះ ។

គីម ថេយ៉ុង « … »

គេមិនមាត់សូម្បីមួយម៉ាត់ធ្វើឲជេននីក្ដៅក្រហាយ
ជាមួយនិងប្រុសម្នាក់នេះកាន់តែខ្លាំងឡើយ! ចង់បាន
ណាស់ឬអាទ្រព្យសម្បត្តិហ្នឹង? ឬមួយខ្លាចនាងដេកចាយ ទ្រព្យគេអស់?

គីម ជេននី « បើចង់បានណាស់ក៏យកទៅទ្រព្យនិង ខ្ញុំមិនបានឃ្លាន ទ្រព្យគ្រួសាររបស់លោកនោះទេ »

នាងនិយាយហើយ
ថេយ៉ុងងាកសម្លឹងមើលមុខរបស់នាងទាំងមុខស្មើ ។

គីម ថេយ៉ុង « នាងគិតថាចេះតែយកបានស្រួល?
នាងមិនទាន់ស្គាល់ ម៉ាក់ខ្ញុំច្បាស់ទេជំនិតរបស់គាត់សាហាវសម្បើមណាស់ ចង់ឲសើបរឿងអីគ្រប់យ៉ាងក៏គេដឹងទាំងអស់ខ្ញុំមិនចង់មាន រឿងជាមួយម៉ាក់ទេ »

គីម ជេននី « បើយើងធ្វើស្ងាត់ស្ងៀមនោះគ្មានអ្នកណាដឹងទេ… »

នាងដកហូតក្រេឌីតកាតរបស់ខ្លួនដែលមានលុយសុទ្ធ រាប់លានដុល្លារជារបស់លោកស្រីគីមដែលប្រគល់ឲនាង មុននិងចាកចេញទៅមុននេះហុចឲទៅថេយ៉ុងនាងចេះតែមានអារម្មណ៍ថាខុសដែលយើងជាអ្នកដទៃយកលុយគេ រាប់លានមកក្ដោបក្ដាប់ក្នុងដៃបែបនេះ ។

គីម ថេយ៉ុង « នាងចង់ធ្វើស្អី?! »

គីម ជេននី « យកទៅប្ដីសម្លាញ់ អូនអោយបងទាំងអស់ »

គីម ថេយ៉ុង « កុំមកលេងសើចបែបនេះជាមួយខ្ញុំ គីម ជេននី... »

គីម ជេននី « ប្រពន្ធចិត្តល្អឲលុយរាប់លានហើយមិនយកទៀត? »

គីម ជេននី « ចាយឲសប្បាយឮទេ? អូនមានការចេញក្រៅបន្តិច »

ជេនបោះត្រាស្នាមថើបលើមាត់បបូរមាត់ក្រពុំរបស់ថេយ៉ុងឮសូរជុប៎! នាយថេយ៉ុងខាំមាត់សម្លឹងមើលមុខរបស់នាងទាំងក្នក់ក្នាញ់ពូកែណាស់អាខាងធ្វើរឹកពារស្រីស្អាតដាស់ អារម្មណ៍គេទាំងថ្ងៃនិងនាងឃើញគេបែបនេះក៏ញញឹមចុងមាត់ទើបបោះត្រាស្នាមថើបលើថ្ពាល់របស់គេមួយខ្សឺត បន្ថែមទៀតផ្គើនគេសម្បើមណាស់ ។

គីម ថេយ៉ុង « ទល់ខោហើយ? »

គីម ជេននី « កុំទប់ពេកណា៎ប្ដី… ប្រយ័ត្នប្រេះរ៉ូត »

______

បំណងល្អពីស្រីជេន ><

ល្បិចស្នេហ៍Where stories live. Discover now