យ៉ូនហ្គី : កូននាង... ប៉ុន្មានខែហើយ?បន្ទាប់ពីឈរនិយាយគ្នាអស់មួយសន្ទុះមកយ៉ូនហ្គីក៏ដឹកដៃនាងមកឈរផ្អែកនិងបង្កាន់ដៃស្ពានខ្យល់បក់រវិចៗ ផ្ទៃមេឃក៏ស្រឡះល្អថែមទៀតធ្វើឲធូរស្រាលក្នុងចិត្តអ្វីម្ល៉េះទេ! នាងតូចបេះផ្កាស្មៅវែងៗនោះមកកាន់និងដៃរួចឈរក្បែរគេទើបឆ្លើយ ។
ជេននី : ប្រហែលជាបួនខែហើយ មិនដែលបានទៅពិនិត្យសោះមិនដឹងថាកូនសុខភាពយ៉ាងមិចយ៉ាងម៉ានោះទេ
យ៉ូនហ្គីដកដង្ហើមធំ សម្លឹងមើលនាងដាក់ដៃអង្អែលពោះខ្លួនឯងភ្នែកសម្លឹងមើលទៅមេឃដូចជាកំពុងប្រម៉ាលមើលរឿងរ៉ាវនាពេលអនាគតអញ្ចឹង ។
យ៉ូនហ្គី : ហេតុអីមិនទៅពិនិត្យ?
ជេននី : ក៏មិនដែលមានពេល ណាមួយខ្ញុំនៅមើលជីសានផង
យ៉ូនហ្គីទាញដៃនាងចូលក្នុងឡានវឹបដោយមិននិយាយច្រើន គេដឹងថារវាងនាងនិងថេយ៉ុងច្បាស់ជាមានរឿងរកាំរកូសរវាងគ្នាតែបើនាងជាសមីខ្លួនមិនចង់ប្រាប់ហើយគេក៏មិនសួរនាំច្រើន តែនាងធ្វើនេះគឺមិនបានពិតមែនទុកកូនចោលមិនដែលទៅពិនិត្យរាប់ខែបែបនេះមិនកើតទេទោះបីកូនក្នុងពោះនោះមិនមែនជាកូនរបស់គេតែគេក៏ត្រូវតែ
ជំនួសវត្តមានថេយ៉ុងមិត្តរបស់គេដូចគ្នា ។ជេននី : លោកចង់នាំខ្ញុំទៅណា?
នាងសម្លឹងមុខគេដោយងឿងឆ្ងល់នៅសុខៗក៏មកទាញដៃនាងចូលក្នុងឡានទាន់ហន់ធ្វើខ្លួនប្រញាប់ប្រញាលបែបនេះ មិនដឹងជាមានរឿងស្អីឲប្រាកដនោះទេ ។
យ៉ូនហ្គី : ក៏នាំនាងទៅពិនិត្យផ្ទៃពោះនោះអី?
ជេននី : ចាំមានពេលខ្ញុំទៅពិនិត្យខ្លួនឯងក៏បាន
យ៉ូនហ្គី : ធ្វើម្ដាយគេមិនដែលគិតពីកូន? ឈប់និយាយហើយក៏អង្គុយឲស្ងៀមៗទៅ
យ៉ូនហ្គីនិយាយហើយនាងក៏បាត់
មាត់ឈឹងលែងហ៊ានប្រកែកតវ៉ាជាមួយនិងគេបន្តទៀតពួកគេធ្វើដំណើររហូតមកដល់មន្ទីពេទ្យដោយសម្លេងស្ងាត់ជ្រងំតាមផ្លូវមក ។Nurse : អញ្ជើញខាងនេះចាស៎
មកដល់មន្ទីពេទ្យភ្លាមក៏មានគិលានុបដ្ឋាយិកាមកទទួលរាក់ទាក់នាងនិងយ៉ូនហ្គីឲដើរ
ទៅបន្ទប់ពិនិត្យ ដល់បន្ទប់ពិនិត្យភ្លាមគិលានុបដ្ឋាយិកានោះផ្ដេកខ្លួននាងតូចឲដេកចុះលាត់អាវនាងឡើងត្រឹមទ្រូងយកជែលមកលាបពេញពោះទើបយកឧបករណ៍អេកូមកផ្អឹបៗលើផ្ទៃពោះរបស់នាង ។Nurse : នេះចាស៎! ឃើញកូនភ្លោះរបស់អ្នកនាងដែរទេ?
គិលានុបដ្ឋាយិកាចង្អុលទៅលើអេក្រង់ទូរទស្សន៍តូចមួយដែលតភ្ជាប់និងឧបករណ៍អេកូនោះវាបង្ហាញឲឃើញកូនដុំឈាមពីរដែលនៅក្នុងនោះ ធ្វើឲនាងជាម្ដាយឯណេះញោចស្នាមញញឹមឡើងភ្លាមៗ ។
ជេននី : ក-កូន... នោះជាកូនរបស់ខ្ញុំមែនទេ?
នាងសួរឡើង
បញ្ជាក់ដល់គិលានុបដ្ឋាយិកាៗនោះក៏ង៉ក់ក្បាលញញឹមស្រស់ជាសញ្ញាបញ្ជាក់ដល់នាងថានាងមិនបានយល់ច្រឡំនោះឡើយ យ៉ូនហ្គីឈរឱបដៃញញឹមសម្លឹងមើលកូនតូចដុំឈាមមិត្តសម្លាញ់របស់គេនោះនេះមិនមែនជាកូនរបស់គេផងគេសប្បាយចិត្តដល់ម្លឹងហើយ ចុះទម្រាំថេយ៉ុងជាឪពុករបស់ក្មេងទៀតនោះ? បើពេលនេះគេកំពុងនៅត្រង់នេះកន្លែងនេះហើយបានឃើញកូនរបស់គេ តើគេនិង
សប្បាយចិត្តប៉ុណ្ណាទៅ?Nurse : នេះជាកូនប្រុសទៀតផងនៀក!
ឮគិលានុបដ្ឋាយិកានោះនិយាយហើយកម្លោះយ៉ូនហ្គីម្នាក់នេះញញឹមចង់រីកបបូរមាត់រីឯនាងជាម្ដាយនោះក៏សប្បាយចិត្តដូចគ្នាទឹកភ្នែកហូរមកតាមកន្ទុយភ្នែកមិនដាច់ ចង់ដឹងណាស់ថាបើមានវត្តមានរបស់អ្នកខ្លះនៅទីនេះតើគេនិងមានអារម្មណ៍យ៉ាងមិចទៅ ។
ជេននី : កូនប្រុសម៉ាក់...
ជេននីលើកដៃអង្អែលពោះខ្លួនឯង
ថ្នមៗ យ៉ូនហ្គីឆ្លៀតឱកាសទាញទូរស័ព្ទមកលួចថតរូបភាពអេកូនោះឆ្វាច់ដោយមិនចាំយូរ ផ្តិតយករូបភាពច្បាស់ៗជាស្រេចទុកសម្រាប់ផ្ញើរឲមិត្តរបស់គេមើលបន្តិចទៀត ។យ៉ូនហ្គី : ស្រម៉ៃមើលបើប្ដីរបស់នាងនៅទីនេះ! តើគេនិងសប្បាយចិត្តយ៉ាងណាទៅ?
ជេននី : កុំរំលឹកពីគេទៀតបានទេ? ខ្ញុំកំពុងព្យាយាមហើយ...
យ៉ូនហ្គី : កំពុងព្យាយាមកាត់ចិត្តពីគេ
ជេននី : សូមកុំ...រំលឹកពីគេទៀតអី
____
YOU ARE READING
ល្បិចស្នេហ៍
Açãoចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី