ភាគទី ៥៩ : ដោះលែងខ្ញុំទៅ💔

1K 34 1
                                    

ថេយ៉ុង : ពោះកាន់តែធំហើយ... ហេតុអីមិនសម្រាក?

មកមើលអ្នកខាងនេះវិញម្ដង នាយកម្លោះសម្លឹងមើលមុខនាងតូចដែលកំពុងឱនជូតតុជូតកៅអីក្នុងហាងមួយនោះក្នុងនាមជាអ្នកធ្វើការ ពោះនាងក៏ខ្ទាតកាន់តែធំហើយតែនាងម្នាក់នេះតស៊ូណាស់ ។

ជេននី : លោកមកធ្វើស្អី?!

ថេយ៉ុង : ហេតុអីក៏អូនដាច់ចិត្តចាកចេញ? ហុឹក... កូនយើងណា៎យើងមានកូនជាមួយគ្នាហើយ បងស្រម៉ៃមិនចេញទេពេលដែលកូនកើតមកគ្មានឪពុកហៅនិងគេនោះ

គេពោលឡើងទាំងទឹកភ្នែកស្រក់មករហាមលើផែនថ្ពាល់សងខាងលែងមានភាពជាកូនប្រុសរឹងបុឹង លែងខ្មាសនរណាបន្តទៀតព្រោះការអត់ធ្មត់អស់កំណត់ត្រឹមនេះហើយ ។

ជេននី : ចេញទៅវិញទៅ

នាងផ្អាកការងាររបស់ខ្លួនបន្តិចទើប
ក្រោកឈរឡើងត្រង់ខ្លួនបង្ហើរសំនៀងនិយាយជាមួយគេដោយទឹកមុខខ្សោះបំផុត គេគិតឬថានាងចង់ធ្វើបែបនេះ?គិតឬថានាងចង់ចាកចេញពីគេមកវេទនាសព្វគ្រប់បែបយ៉ាងជាមួយកូនក្នុងពោះនិងប្អូនប្រុសបែបនេះ? អត់ទេ!តែមកពីនាងគ្មានជម្រើស ទើបធ្វើបែបនេះជាការជ្រើសដ៏ប្រថុយប្រថានបំផុតហើយដែលនាងអាចធ្វើទៅបានដើម្បីជួយជីវិតប្អូនប្រុស ។

ថេយ៉ុង : បងមិនចេញទេ! ហុឹក…

គេលើកដៃជូតទឹកភ្នែកខ្លួន
ឯងចេញមួយទំហឹងនៅឈរតទល់ជាមួយនាងនៅនិងមុខលើកនេះគេមិនទៅណាទៀតឡើយ គេត្រូវតែនិយាយជាមួយនាងឲដឹងរឿងច្បាស់ហើយលើកនេះ

ជេននី : ថេយ៉ុង…

នាងដកដង្ហើមធំអូសដៃគេចេញមកឈរនៅ
ក្បែរស្ពានដែលមានខ្យល់បក់រវិចៗនាពេលយប់ស្ងាត់នោះក្នុងចិត្តហាក់ដូចជាកំពុងត្រៀមពាក្យពេជន៍រួចជាស្រេចដើម្បីនិយាយជាមួយគេ ។

ជេននី : យើងគួរតែចែកផ្លូវគ្នាទៅ... លោកនៅដោយលោក ខ្ញុំនៅដោយខ្ញុំហើយក៏មិនចាំបាច់បារម្ភកូនទាំងពីរនេះខ្ញុំអាចចិញ្ចឹមគេបាន

នាងញញឹមស្រាលដាក់ដៃអង្អែលលើពោះខ្លួនឯងថ្នមៗហាក់ដូចជាមានសេចក្ដីសុខខុសធម្មតារាល់ពេលដែលស្រម៉ៃឃើញមុខរបស់កូន ព្រោះពេលនេះកូនទាំងពីរនេះហើយជាមូលហេតុដែលនាងលើកទឹកចិត្តខ្លួនឯងឲប្រឹងរស់ដល់សព្វថ្ងៃនេះ ។

ថេយ៉ុង : អ-អត់ទេជេន… ហុឹក! ជេនបងស្រលាញ់កូនណាស់ជេន

គេលើកដៃទប់ពោះរបស់នាងគ្រវីក្បាលញ័រតតាត់បដិសេដញាប់មាត់ដាច់ខាតមិនព្រមចែកផ្លូវគ្នាតាមសំណើររបស់នាងនោះឡើយ ក្ដីប្រាថ្នារបស់គេតាំងពីមុនមកក៏ចង់ធ្វើជាឪពុករបស់គេនេះហើយពេលនេះគេមិនអាចឡើយធ្វើឲក្ដីប្រាថ្នារបស់ខ្លួនឯងត្រូវរលាយ

ជេននី : តែខ្ញុំចង់លែងលះ ដោះលែងខ្ញុំទៅ

នាងនិយាយទាំងមុខស្ងួតទាំងដែលការពិតក្នុងចិត្តកំពុងខ្ទេចខ្ទាំពាក្យពេជន៍ដែលនិយាយចេញមកក៏និយាយទាំងក្បត់សតិសប្បជញ្ញាក់របស់ខ្លួនឯងទាំងមូល នាងសុំគេលែងលះដោយប្រើពាក្យដាច់ខាតទាំងបេះដូងនៅឡើយអង្វរចង់ឲគេនៅក្បែរ ។

ថេយ៉ុង : បងអត់លែងទេជេន… ហុឹក! អូនទាញកាំភ្លើងមកបាញ់បងឲដេកស្លាប់នៅទីនេះទៀតក៏បងមិនព្រមលែងដែរ

គេគ្រវីក្បាលចាប់ក្រសោបដៃរបស់នាងជាប់បដិសេធមិនព្រមលែងលះនិងនាងឡើយ គេជ្រើសរើសនាងជាមនុស្សស្រីចុងក្រោយបង្អស់នៃជីវិតរបស់គេហើយ! ចាំសម្ដីដែលគេនិយាយដែរទេ? បើមិនបាននាងគេសុខចិត្តស្លាប់ ។

ជេននី : តែខ្ញុំអត់បានស្រលាញ់លោកទេ! ហុឹកៗ

ថេយ៉ុង : កុហក! អូនស្រលាញ់បង

ថេយ៉ុងចាប់ទាញនាងមកឱប
ជាប់ទ្រូងទឹកភ្នែកហូរចុះមកមិនចាញ់គ្នាឡើយ គេដឹងច្បាស់ពីចិត្តរបស់នាងវាមិនដែលថានាងមិនបានស្រលាញ់គេសូម្បីតែបន្តិចនោះទេ បើមិនបានស្រលាញ់នាងសុខចិត្តពរពោះកូនឲគេនាំតែពិបាកខ្លួនឯងធ្វើស្អី?

ជេននី : ខ្ញុំអត់ស្រលាញ់លោកទេ! ហុឹក…

ថេយ៉ុង : អូនស្បថទេ? ទៅស្បថជាមួយបងឥឡូវនេះទេ?
____

គេថាស្បថបើមិនអត់លូវ 🤣

ល្បិចស្នេហ៍Where stories live. Discover now