ភាគទី ២៥ : ចឹងមានតែ...ស្រាតលួង!!!?

1.2K 35 2
                                    

រាងក្រាស់ថេយ៉ុងលើកកែវស្រាវីសស្គីរបស់ខ្លួនមកជិបផឹក បណ្ដើរក្រសែភ្នែកបាញ់ចំសម្លឹងមើលទៅសកម្មភាពរបស់នាងជាប្រពន្ធបណ្ដើរ មិនថានាងដើរទៅណាឬក៏និយាយ ជាមួយអ្នកណានាងនៅតែរក្សាភាពស្រស់ស្អាតរបស់នាង ដដែលទាំងមិនដឹងខ្លួនឡើយថាសម្រស់មិនដឹងខ្លួនរបស់នាងកំពុងធ្វើឲកូនក្នុងខោរបស់គេរករឿងគេមិនស្ទើរនោះ ទេគេចង់ស្ទះខ្យល់ស្លាប់ម្ដងៗទៅហើយ ។ 

Jen : ត្រូវការកម្មង់អ៊ីដែរចាស់?

ងាកមកមើលនាងតូចខាង នេះម្ដងកំពុងតែបង្ហើរសំនៀងស្រទន់ទៅកាន់ភ្ញៀវមួយក្រុម ដែលសុទ្ធតែជាប្រុសៗសម្លឹងមើលមកនាងដោយការតក ឃ្លានតណ្ហានោះ Taehyung ខាំធ្មេញគ្រតៗមិនមាត់ហើយរងចាំ មើលសកម្មភាពរបស់ពួកវាបន្ត ។

Boy : ត្រូវការកម្មង់អូន... មួយយប់គិតប៉ុន្មានដែរ? 

Jen ខាំមាត់មិននិយាយស្ដីរួចស្ទុះឈានជើងដើរចេញព្រោះ មិនចង់មានរឿងជាមួយភ្ញៀវនាំមានរឿងអាស្រូវដល់ក្លឹប របស់យ៉ូនហ្គីច្រើនឡើយ ។ 

Boy : អើ! ត្រឹមជាស្រីក្នុងក្លឹបសោះលេងខ្លួនសម្បើម-

" ដឹប!!!! "

និយាយមិនទាន់អស់ប្រយោគផងរាងក្រាស់ ខាំមាត់ស្ទុះក្រោកពីលើកៅអីមកចាប់ក្របួចកអាវរបស់អា ម្នាក់នោះដាល់មួយដៃចំកញ្ចប់មាត់មួយទំហឹងរហូតទាល់ តែគេដួលទៅផ្ទាល់ឥដ្ឋ ។ 

Jen : លោក...

នាងតូចស្ទុះទាញជាយអាវរបស់គេពីក្រោយ ហៅគេដោយសម្លេងខ្សាវៗទឹកភ្នែកស្រក់ចុះមកព្រោះតែ នៅឈឺចិត្តនិងសម្តីរបស់អាសម្លុតមិញនេះ Taehyung កញ្ឆក់ដៃ នាងមកឈរចំហៀងគេហើយនិយាយឡើង

Tae : ឆាប់សុំទោសនាងទៅ

រាងក្រាស់និយាយដោយទឹក មុខស្ងួតរីងសម្លេងគ្រលរខ្លាំងៗដែលបញ្ជាក់ថាគេមិនបាន និយាយលេងសើចនោះទេ អ្នកណាដែលមើលងាយប្រពន្ធ របស់គេក៏សាកសមត្រូវគេដាល់មួយដៃបែកកញ្ចប់មាត់ បែបនេះវាសាកសមខ្លាំងណាស់ ។ 

Boy : មិនសុំទោសទេវើយ!!
Tae : ឯង!!!

Taehyung ស្ទុះកន្ត្រាក់កអាវរបស់គេរកដាល់ម្ដងទៀត តែJenស្ទុះចូលមកឃាត់ព្រោះតែមិនចង់ឲមានរឿងវែង ឆ្ងាយថែមទៀតTaehyungទម្លាក់ដៃរបស់ខ្លួនឯងចុះខាំធ្មេញ ក្ដៅក្រហាយចង់ផ្ទុះរួចក៏ស្ទុះវឹងដើរចេញពីក្នុងក្លឹប នោះបាត់ទៅ គេធ្វើនេះព្រោះតែស្រលាញ់ទើបការពារ តែនាងបែរធ្វើបែបនេះទៅវិញនិយាយតាមត្រង់ណាគេអន់ចិត្ត... អន់ចិត្តនិងនាងពិតមែន ។

Yoongi : ទៅមើលប្តីនាងទៅ រឿងនេះទុកឲខ្ញុំចាត់ការ

យ៉ូនហ្គី ដើរមកខ្សឹបប្រាប់នាងពីក្រោយនាងង៉ក់ក្បាលទាំងទឹកភ្នែក ឡើងរលោងស្ទុះរត់ចេញទៅរកនាយជាប្តីខំរកគ្រប់កន្លែង ក៏មិនឃើញទាំងដែលឡានរបស់គេនៅចតមុខក្លឹបនោះ ដដែលសោះ ចិត្តព្រួយបារម្ភក៏កើតមានឡើងភ្លាមៗ ។ 

Jen : លោក...

ទីបំផុត! ទីបំផុតនាងក៏រកគេឃើញគេកំពុង អង្គុយជក់បង្ហុយបារីមា្នក់ឯងលើបង់ក្រោយក្លឹបនោះសោះ នាងដាក់ខ្លួនអង្គុយជិតគេលូកដៃទាញបារីចេញពីម្រាមដៃ របស់គេសន្សឹមហើយបោះវាចោលនៅជិតនោះយ៉ាង ស្ងៀមស្ងាត់ក្នុងចិត្តចង់ពោលពាក្យសុំទោសចង់លួងលោម ឲគេបាត់ខឹងតែក៏មិនដឹងធ្វើយ៉ាងណាមាត់នេះនៅនិយាយ មិនចេញនៅស្ទាក់ស្ទើររាល់ពេលដែលសម្លឹងឃើញក្រសែភ្នែកគ្មានមនោសញ្ចេតនារបស់គេ ។

Jen : យើងទៅផ្ទះវិញណា៎ ខ្ញុំសុំលោកយ៉ូនចេញមុនក៏បាន

នាងនិយាយទាំងក្បាលនៅផ្ដេកលើស្មារបស់គេតែគេនៅ ធ្វើមិនដឹងមិនឮសូម្បីបន្តិចអង្គុយឱនមុខចុះធ្មឹងៗដូចមនុស្ស គ្មានវិញ្ញាណក្នុងខ្លួន ។ 

Jen : មោះទៅផ្ទះយើងវិញណា៎... អង្គុយទីនេះត្រជាក់ណាស់ ប្រយ័ត្នផ្កាសាយ

នាងក្រោកឡើងបោះដៃឲគេក្រោក ឈរតែគេនៅធ្មឹងមិនមាត់! គឺមិនមាត់សូម្បីបន្តិចតែម្តង មិនមាត់មធ្យមងំមិនខ្ចីមើលមុខនាងសូម្បីបន្តិចថែមទៀត ។ 

Jen : លោកចង់ថើបខ្ញុំហេស? ថើបមកខ្ញុំឲថើបហើយថើប ប៉ុន្មានខ្សឹតក៏បានឲតលោកឈប់ខឹងនិងខ្ញុំ

នាងហុច ថ្ពាល់ក្រអូបៗនោះឲគេថើបតែសោកស្ដាយផងតែគេខឹង ហើយតែមុខក៏គេមិនមើលដែរ គិតទៅមនុស្សប្រុសង៉ក់ងរ វេទនាលួងបែបនិង? ប៉ះមនុស្សមិនចេះលួងទៀតមិនដឹង លួងយ៉ាងមិចឲបាត់ខឹងទេ

Jen : អង្អែលក្បាលខ្ញុំ!

គេស្ទុះក្រោកឈរឡើងដើរចេញពី កន្លែងបង់អង្គុយនោះនាងក៏រត់តាមគេពីក្រោយទាញដៃរបស់គេមកដាក់លើក្បាលរបស់នាងបញ្ជាឲគេអង្អែល តាមទម្លាប់ដែលគេធ្វើ តែគេដកដៃចេញយ៉ាងលឿនស្ទុះ ចូលក្នុងឡានបាត់ទុកឲនាងឈរធ្វើមុខជូរម្នាក់ឯង ។ 

Jen : យ៉ាប់ហើយនាងជេនអើយ! លួងយ៉ាងមិចទៅៗៗៗ ថើបក៏មិនថើប អង្អែលក៏មិនអង្អែលចឹងមានតែ...ស្រាតលួង?!!

ល្បិចស្នេហ៍Where stories live. Discover now