__________________#ព្រឹកឡើង
ពេលព្រឹកអរុណរះបញ្ចេញស្បៃនៃរស្មីភ្លឺថ្លាបណ្ដាលឲរាងក្រាស់ជីមីនស្ងាបហ៊មៗលើកដៃញីសក់ខ្លាំងក្រោកអង្គុយលើគ្រែទាំងភ្នែកនៅបើកព្រឹមៗនៅឡើយព្រោះមើលទៅដូចជាមិនទាន់អស់ងងុយទេ គេងាកភ្នែករវាសសម្លឹងមើលនាងជាប្រពន្ធដែលកំពុងគេងក្បែរខ្លួននេះទាំងជ្រួញចិញ្ចើម ឆ្ងល់ព្រោះរាល់ដងនាងតែងភ្ញាក់មុនគេដល់ទៅមួយម៉ោងពីរម៉ោងឯណោះតែថ្ងៃនេះមើលទៅដូចចម្លែកយប់មិញមិនដឹងជាអស់កម្លាំងមកពីក្លឹបព្រោះធ្វើអ្វីនោះទេ គេគិតក្នុងចិត្ត
អ៉ីយីន : អ្នកប្រុសតូចចាស៎!
ភ្លាមនោះសម្លេងគោះទ្វារនៅក្រៅ
បន្ទប់ក៏បន្លឺឡើងជីមីនក្រលាសភ្នែកទៅមើលទ្វារម្ដងមុននិងស្រែកសួរព្រោះឮសម្លេងរបស់យីនហៅអម្បាញ់មិញនេះមើលទៅដូចជាមានការប្រញាប់ខ្លាំងណាស់បើស្ដាប់តាមសម្លេង ។គីម ថេយ៉ុង « មានការអីយីន? »
អ៉ីយីន « គឺលោកប្រុសយ៉ូនហ្គីមកលេងចាស៎! គាត់កំពុងរងចាំនៅខាងក្រោម »
គ្រាន់តែឮបែបនេះថេយ៉ុងក៏ស្ទុះទាញភួយ
ចេញពីខ្លួនយឺតៗបោះដាក់ដណ្ដប់ឲទៅនាងតូចជេននីដែលកំពុងតែដេកមិនដឹងខ្យល់ស្អីនោះ អ្នកអានមានគិតទេថាលោកយ៉ូនហ្គីរូបណាដែលមកលេងគេ? នៅជិតៗនេះឯងគ្មានអ្នកណាឆ្ងាយទេក្រៅពីលោកយ៉ូនហ្គីម្ចាស់ក្លឹបដែល ជេនធ្វើការជាមួយហ្នឹង ។គីម ថេយ៉ុង « ឯងមកលេងយើងហេតុអីមិនប្រាប់ជាមុនហា៎? »
ថេយ៉ុងចុះមកដាក់ខ្លួនអង្គុយជិតយ៉ូនហ្គីដែលជាមិត្តសម្លាញ់របស់ខ្លួននោះទាំងកំពុងនៅក្នុងឈុតគេងយប់នៅឡើយ ។
មីន យូ៉នហ្គី « ម៉ាក់ឯងខលមកប្រាប់យើងថាឯងទើបបានប្រពន្ធទើប យើងមកមើលសភាពការណ៍ជំនួសគាត់ »
យ៉ូនហ្គីនិយាយរួចក៏លើកពែងតែក្ដៅមកជិតបន្តិចធ្វើឲថេយ៉ុងដែលស្ដាប់សម្ដីរបស់គេហើយនោះចង់ពុលក្ដួចដោយសារតែម្ដាយរបស់ខ្លួនហើយនេះជួលទាំងជំនិតមិនគ្រប់គ្រាន់ហៅទាំងមិត្តរបស់គេមកមើលទៀត ។
គីម ថេយ៉ុង « យើងមិនមែនសាតានឃោរឃៅវៃប្រពន្ធរំលោភព្រឹកល្ងាចឯណាវើយ? លើកក្រោយមិនចាំបាច់មកមើលទេប្រពន្ធយើងៗចេះចាត់ចែងហើយ
យ៉ូនហ្គីសើចចុងមាត់មកបន្តិចពេលឮសម្ដីរបស់គេទើបហុតពែងតែក្ដៅនោះបន្តរីឯយីនវិញដែលនៅឈរក្រោយខ្នងអ្នកប្រុសតូចរបស់ខ្លួន
លួចសើចក្អឹកៗព្រោះមានតែនាងទេដែលដឹងពីរឿងអ្នកប្រុសតូចនិយាយគ្នាកាលពីយប់មិញ ។គីម ជេននី « អ្នកណាគេហ្នឹង? »
ភ្លាមនោះសម្លេងស្រួយស្រែសដូច
ឆ្មាញីបន្លឺឡើងមកពីលើកាំជណ្ដើរនៅពេលដែលឃើញមនុស្សប្រុសចម្លែកនៅក្នុងផ្ទះមិនស្គាល់ថាជាអ្នកណាៗមួយនាងមើលគេពីចំហៀងមិនបានមើលច្បាស់ ។គីម ថេយ៉ុង « ចង្រៃយ៍!! »
ថេយ៉ុងស្ទុះក្រោកទៅបាំងមុខប្រពន្ធរបស់ខ្លួន
ភ្លាមនៅពេលដែលក្រលេកមើលនាងពីចុងសក់ដល់ចុងជើងក៏ឃើញថានាងមិនបាន… ពាក់អាវក្នុង!គីម ថេយ៉ុង « ហេតុអីមិនពាក់អាវក្នុង?! »
គេខ្សឹបខ្សាវថាឲនាងខណះ
ពេលដែលយ៉ូនហ្គីកំពុងអើតកមើលលិចមើលកើតព្រោះមើលទៅដូចជាប្រហែលៗធ្លាប់ឃើញមុខ ។គីម ជេននី « រឿងខ្ញុំកុំចេះ! »
គីម ថេយ៉ុង« លិចចុងដាក់គេហើយព្រះ!! »
ថេយ៉ុងខាំមាត់ក្ដៅក្រហាយ
នាងក្បាលរឹងនិយាយមិនស្ដាប់ពេកក៏លើកពរវឹបឡើងទៅបន្ទប់វិញតែម្ដងឲយ៉ូនហ្គីជ្រួញចិញ្ចើមឆ្ងល់មិនដឹងថាមុននេះគេខ្សឹបខ្សៀវពិភាក្សាគ្នារឿងស្អីនោះទេ ពិភាក្សាហើយក៏លើកពរចូលបន្ទប់វិញបាត់មើលទៅដូចមិនស្រួលទេ ។គីម ថេយ៉ុង« ចូលទៅ! ពាក់អាវក្នុងហើយចាំចុះមកជួបខ្ញុំវិញ »
គីម ជេននី « សើមអស់ហើយគ្មានអីពាក់ទេ »
ថេយ៉ុងលើកដៃឈ្លី
ថ្ងាស់កាន់តែខ្លាំងនៅពេលដែលឃើញចុងសុដន់របស់នាងច្រងរៗនៅចំពោះមុខគេបែបនេះ នាងមិនអាចចុះទៅខាងក្រោមដោយស្លៀកពាក់បែបនេះបានទេ ។គីម ថេយ៉ុង « ពាក់អាវខ្ញុំទៅវារលុងៗមិនសូវឃើញហើយពេលចុះទៅត្រូវនៅពីក្រោយខ្ញុំរហូតឮទេ? ខ្ញុំដើរបាំងពីមុខនាង »
គីម ជេននី « រឿងច្រើនណាស់គ្រាន់តែប៉ុណ្ណឹងសោះយើងមានរបស់ស្អាតចែកគេមើលខ្លះទៅ មិនដឹងជាកំណាញ់ស្អីពេកទេ! »
គីម ថេយ៉ុង « របស់ផ្សេងចែកបាន តែអាមួយគូរនេះខ្ញុំមិនចែកទេ! »
គីម ជេននី « ដូចឆ្កួតចឹងយូរៗទៅ »
គីម ថេយ៉ុង « ខ្ញុំហួងហែងរបស់ខ្ញុំ! »
_____
គេស្រលាញ់អាមួយគូរនិងហ៎រ😮💨
YOU ARE READING
ល្បិចស្នេហ៍
Actionចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី