ថេយ៍ : មាត់និងពូកែនិយាយណាស់រាងក្រាស់សើចដើមកមុននិងចាប់នាងមកបឺតជញ្ជក់បបូរមាត់ខ្លាំងៗដោយគ្រឺតក្នាញ់ស្រលាញ់ប្រពន្ធពេញបេះដូង នាងនៅស្ងៀមៗឲគេឱបថើបតាមចិត្តដោយលែងប្រកែកព្រោះបើមួយតួខ្លួននាងមានកន្លែងណាដែលគេមិនធ្លាប់ឃើញ មិនធ្លាប់ប៉ះនោះ?
ជេន : យប់នេះខ្ញុំទៅធ្វើការទៀតហើយ លោកនិងទៅជាមួយខ្ញុំទុកឲនៅម្នាក់ឯងមិនកើតទេ
នាងតូចក្រោកឈរឡើង
និយាយជាមួយគេជាមួយទឹកមុខប្រាកដប្រជា រាងក្រាស់ដេកជំហិញជើងលើពូកសើចកក្អឹកៗម្នាក់ឯងធ្វើឲនាងឆ្ងល់មិនដឹងថាគេសើចរឿងស្អីឲប្រាកដ ។ថេយ៍ : នាងខ្លាចគេមកចាប់ខ្ញុំទៅរំលោភហេស៎?
ជេន : ក៏... ត្រូវហើយ! ខ្ញុំមិនចង់មានឈ្មោះជាស្រីម៉េម៉ាយគេដណ្ដើមប្ដីទាំងវ័យក្មេងនោះទេជេននិយាយរួចក៏ដើរ
ចុះទៅខាងក្រោមវិញបម្រុងរកមើលភ្ញៀវដែលមកលេងផ្ទះទាំងពីរនាក់មិញនោះតែក៏ឃើញថាពួកគេចេញទៅបាត់ស្រមោលឈឹងទៅហើយ ។#យប់ឡើង
ពេលល្ងាចព្រះអាទិត្យអស្ដង្គតបន្តិចម្ដងៗផ្ទៃមេឃក៏កាន់តែងងឹតទៅៗទៅមួយវិនាទីម្ដងៗរហូតទាល់តែងងឹតស្លុបហើយពន្លឺភ្លើងពណ៍នៃអគារខ្ពស់ៗនិងឡានម៉ូតូទំនើបៗក៏ចាប់ផ្ដើមបន្លឺឡើងវិញម្ដង ធ្វើឲទីក្រុងទាំងមូលខាបយកពន្លឺភ្លើងពណ៍
លាយចូលគ្នាបង្កើតជាទីមនោរម្យសម្រាប់ភ្នែកប្រជាជននិងអ្នកទស្សនាផងដែរ ។សម្លេងភ្លេងឌីសស្កូញាក់កន្ត្រាក់អារម្មណ៍ឲមនុស្សម្នានៅក្នុងក្លឹបមួយនាកណ្ដាលទីក្រុងនោះងើបពីកៅអីដើម្បីទៅរាំរែកគ្រលែងម៉ាអស់ដៃសប្បាយលែងខ្វល់អំពល់រឿងអ្វីទាំងអស់ ក្រលេកមកមើលរាងក្រាស់ថេយ៉ុងឯនេះវិញមកតាមប្រពន្ធមកធ្វើការគេអង្គុយផឹកស្រាវីសស្គីតាមទម្លាប់របស់គេហើយភ្នែកក៏ចាំផ្ទៀងមើលគ្រប់សកម្មភាពរបស់នាងជាប្រពន្ធដូចគ្នាខ្លាចក្រែងលរថាមានរឿងអ្វីមិនល្អកើត
ឡើងលើនាងម្ដងទៀត ។ខារីសា : នឹកខ្ញុំដែរទេ...?
កំពុងតែអង្គុយលើកអកៗម្នាក់ឯងនៅ
សុខៗក៏មានសម្លេងស្រទន់មួយមកខ្សឹបខ្សាវៗនៅពីក្រោយខ្នងធ្វើឲគេភ្ញាក់ខ្លួនព្រឺតងាកមើលទើបដឹងថាជាវត្តមានរបស់នាងបិសាចរុករានខារីសានោះម្ដងទៀតហើយ ។ថេយ៍ : ហេតុផលអីដែលខ្ញុំត្រូវនឹកនាងនោះ?
ខារីសា : តែខ្ញុំនឹកលោកខ្លាំងណាស់ណាខារីសាញញឹមលាក់
ពុតតាមទម្លាប់របស់នាងព្រមទាំងលើកចុងម្រាមដៃចង្អុលទៅវៀសវាត់អង្អែលចុចៗនៅលើដើមទ្រូងធំឌាំងសុទ្ធតែសាច់ដុំរបស់គេនោះថែមទៀត រាងក្រាស់ដកដង្ហើមធំទាំងតានតឹងចាប់គ្រវៀសដៃនាងចេញមួយទំហឹងហើយលើកែវស្រាមកអកផឹកបន្ត ។ថេយ៍ : ប្រពន្ធខ្ញុំកំពុងនៅជិតៗនេះឯង ថាមិនត្រូវប្រយ័ត្ននាងមកចាប់អូសកទៅកសាងខ្ញុំជួយមិនបានទេ
រាងសង្ហាញាក់ចិញ្ចើមនិយាយប្រាប់នាងព្រោះគេផ្ទាល់ក៏ស្គាល់អត្តចរិតរបស់នាងល្អិតម្នាក់នោះរាងច្បាស់ដែរថានាងមិនដែលចុះចាញ់អ្នកណាឡើយខ្លួនតូចតែអាឆន្ទះក្នុងចិត្តនេះវាធំណាស់ដូចពេលនាងឈ្លោះគ្នាជាមួយគេជាដើមនាងនៅប្រកែក
រង៉ូវៗជាមួយគេរហូតទាល់តែដល់ទីបញ្ចប់ ។ខារីសា : ប្រពន្ធលោកខ្លួនតូចមួយ... ចាត់ការខ្ញុំបានទេន៎រ?
ជេន : រឿងអីថាមិនបាន?!ភ្លាមៗនោះសម្លេងស្រួយស្រែស
ក៏បន្លឺឡើងនៅពីក្រោយខ្នងរបស់ខារីសាពេលដែលនាងនិយាយចប់ភ្លាម ថេយ៉ុងបើកភ្នែកធំៗនៅពេលឃើញវត្តមានប្រពន្ធរបស់ខ្លួនមូលដៃអាវឡើងធ្វើមុខឃៅ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ចាត់ការស្រីបិសាចរុករានប្ដីនាងម្នាក់នេះឲដឹងសខ្មៅម្ដង ។ខារីសា : ជ-ជេននី?!
ជេន : មកណេះនាងឯង!! ឆ្ងាញ់ណាស់ឬអាប្ដីគេនិង?!
______
ថេយ៉ុងមើលប្រពន្ធផងតិចជ្រុះកូន 🤣
YOU ARE READING
ល្បិចស្នេហ៍
Actionចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី