_________
ម្ចាស់ហាង « រកអីដែរអ្នកកម្លោះ? »
អុំស្រីដែលជាម្ចាស់ហាងនោះក៏
ពោលឡើងនៅពេលដែលឃើញរាងក្រាស់របស់យើង
នៅឈររេរាៗមុខហាងដូចជារកអ្វីម្យ៉ាងតែមិនហ៊ាននិយាយ ថេយ៉ុងលើកដៃអេះក្បាលតិចៗហើយញញឹមបែបមិនសូវសមទៅកាន់គាត់និយាយអេអឺៗព្រោះនិយាយមិនចេញទាល់តែសោះ! គេចង់ទិញសំឡីអនាម័យតែមិនដឹងថារបស់នោះ
វាដាក់នៅកន្លែងណា ។គីម ថេយ៉ុង « គឺរបស់ដែលមនុស្សស្រីប្រើណា៎អុំ... វាមានស្លាប! ត្រូវហើយគឺស្លាបៗមានស្លាបនៅសងខាង
បែបនេះណា៎ »
ថេយ៉ុងនិយាយបណ្ដើរធ្វើកាយវិការស្លាប
ឲអុំស្រីអ្នកលក់នោះមើលបណ្ដើរព្រោះគេចាំតែស្លាបៗភ្លេចឈ្មោះបាត់ទៅហើយមិនដឹងថាអាស្លាបៗនោះឈ្មោះវាពិតឈ្មោះស្អីនោះទេ! អុំស្រីអ្នកលក់សើចកក្អឹករួចក្រោកពីលើកៅអីនាំគេមករកកន្លែងដែលដាក់តាំងសំឡីអនាម័យ មានជាច្រើនម៉ូដច្រើនម៉ាកនោះ ។ម្ចាស់ហាង « មករកសំឡីអនាម័យឲប្រពន្ធឬ? »
ថេយ៉ុងញញឹមស្ញេញដាក់អុំអ្នកលក់ហើយង៉ក់ក្បាលជាចម្លើយទើបប្រញាប់ទាញសំឡីអនាម័យមួយដុំមកកាន់ក្នុងដៃមើលចង់ដឹងថាម៉ាករបស់វាប្រើល្អឬអត់តែក៏…
គីម ថេយ៉ុង « មានស្លាប? អត់ស្លាប? អាក្រាស់? អាស្ដើង? អាវែង?អាជប់ទឹកល្អ? មួយណាល្អទៅ?! »
គេទាញសំឡីអនាម័យជាច្រើនមកមើលហើយបើកភ្នែកធំៗបែបចង់ក្រញ៉ាញ់ខួរនេះសំឡីអនាម័យមានច្រើនម៉ូដច្រើនម៉ាកដល់ថ្នាក់និងហេស៎? នេះឲគេរើសមួយណាទៅ? ពុទ្ធោអើយរឿងមនុស្សស្រីវាពិបាកយល់ជាងមេរៀនគណិតដែលគេធ្លាប់
រៀនទៅទៀត ។គីម ថេយ៉ុង « យកទាំងអស់តែម្ដងទៅ! »
ថេយ៉ុងបារសំឡីអនាម័យជា
ច្រើនដែលគេដាក់តាំងនៅកន្លែងនោះដាក់ចូលក្នុងកន្ត្រកមិនខ្វល់ថាម៉ាកណានោះទេគឺគេបារយកទាំងអស់ហើយយកទៅគិតលុយរត់ចេញទៅក្រុមហ៊ុនវិញតែម្ដងព្រោះបើរវល់តែរើសច្រើននោះនាងតូចជេនច្បាស់ជាហូរតាមជើងប្រឡាក់ពេញខោជោគមិនខាន ។គីម ជេននី « លោក… ហុឹកៗ »
គីម ថេយ៉ុង « ន-នេះៗយកទៅផ្លាស់ទៅណា៎! ឈប់យំៗ »
![](https://img.wattpad.com/cover/300929118-288-k119401.jpg)
YOU ARE READING
ល្បិចស្នេហ៍
Açãoចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី