ភាគទី ១៨ : ខ្ញុំព្រមឲ្យខ្លួនទៅលោក

1.5K 43 0
                                    

___________________

( ដឹប!! )

នាយកម្លោះក្ដាប់ដៃដោយទ្រាំមើលគេប៉ះពាល់
ប្រពន្ធខ្លួនឯងលែងបានក៏យារជើងរបស់ខ្លួនធាក់យ៉ូនហ្គីធ្លាក់ពីលើកៅអីឮសូរដឹប ជេនភ្ញាក់ព្រឺតពីកម្លាំងមហិមានៃរន្ទះជើងរបស់គេតែគេមិនខ្វល់ច្រើនក៏ចាប់ទាញដៃនាងអូសចូលក្នុងឡានតែម្ដងមិននិយាយច្រើនព្រោះនាងនៅមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយជាមួយគេឲដឹងរឿងដាច់ស្រេច ។

Jennie « លោកចង់នាំខ្ញុំទៅណា?! »

Taehyung « ឬមួយនាងចង់នៅធ្វើស្រីកំដរក្នុងក្លឹបនេះ? »

Taehyung ស្រែកគំហកដាក់នាងមួយទំហឹងតាមចិត្តខឹងនិងម៉ួម៉ៅដែលមានក្នុងខ្លួន ពេលខ្លះគេក៏ឆ្ងល់និងខ្លួនឯងដែរហេតុអីទើបចេះតែមានអារម្មណ៍ហួងហែងនាងខុសពីស្រីដទៃបែបនេះ? ក៏សារភាពតាមត្រង់ចុះគេមិនដែលចេះហួងហែងប្រច័ណ្ឌស្រី
ណាម្នាក់មកឡើយតែតាំងពីនាងចូលមកក្នុងជីវិតរបស់គេមកគេផ្លាស់ប្ដូរទាំងស្រុង ។

Taehyung « បានអង្គុយលើភ្លៅប្រុសផ្សេងតោងកគេធ្វើស្ងៀមៗមានក្ដីសុខណាស់ហើយមើលទៅ »

Taehyung និយាយឡើងទាំងខាំមាត់របស់ខ្លួនបែបមិនសុខចិត្ត Jennieមិនមាត់ហើយក៏
បិទទ្វារឡានគ្រឹបទើបTaehyungក៏ដើរចូលមកអង្គុយក្នុងឡានកន្លែងតៃកុងតាមក្រោយ ។

Taehyung « ហួងហែងខ្លួនប្រាណសម្បើមណាស់សូម្បថើបមួយខ្សឺតក៏មិនបាន! សួរតាមត្រង់ចុះរាល់ថ្ងៃនេះខ្ញុំជាអ្នកណា? មិនមែនប្ដីនាងទេ? »

Jenដកដង្ហើមធំបែបតានតឹងរួចសម្លឹង
មើលមុខរបស់គេដូចជាមានពាក្យពេជន៍ជាច្រើនដែល
ត្រៀមនិងនិយាយចេញមក ។

Jennie « ទោះបីជាប្ដីក៏ដោយ! ក៏ខ្ញុំនៅមើលឃើញថាលោកមិនច្បាស់លាស់ជាមួយខ្ញុំៗធ្វើបែបនេះក៏ដើម្បីតែការពារខ្លួនឯង! ខណះពេលណាដែលខ្ញុំនៅមិនទាន់ទុកចិត្តលោកខ្លួនប្រាណមួយនេះក៏មិនអាចក្លាយជារបស់លោកដូចគ្នា »

និយាយរួចTaeសើចចុងមាត់ក្នុងចិត្តកំពុងមានៈក្បាលរឹងខ្លាំងណាស់ចង់បានរាងកាយនាងមកណែបនិត្យចង់ឲនាងមកស្រែកថ្ងូររន្ទឺឲគេស្ដាប់ពេញមួយយប់ទោះបីនាងហាមឃាត់គេប៉ុណ្ណាក៏ដោយ ។

Taehyung « ខ្លួននាងវាថ្លៃប៉ុន្មានបានប៉ះប៉ុណ្ណឹងមិនបាន? »

Jennie « មុខដូចលោកឲ ១០០ លានក៏ខ្ញុំមិនលិឍបន្តិចផង »

Taehyungខាំមាត់ឈឺចិត្តទើបចាក់សោរបញ្ឆេះឡានស្ព័រទំនើបរបស់ខ្លួនបើកចេញទៅវិមានស្កឹមស្កៃរបស់ខ្លួនវិញព្រោះមិនចង់នៅអង្គុយតវ៉ាជាមួយនាងយូរនាំតែឈឺចិត្តទៀត ។

( គ្រាំង!! )

ធ្វើដំណើរមកដល់ផ្ទះភ្លាមរាងក្រាស់ចុះពីលើ
ឡានដើរចូលក្នុងផ្ទះឡើងទៅបន្ទប់បិទទ្វារគ្រាំងដោយមិននិយាយរកនាងមួយម៉ាត់តាំងពីធ្វើដំណើរចេញពីក្លឹបមកកាយវិការសោះកក្រោះរបស់គេធ្វើឲនាងរាងរអាក់រអួលក្នុងចិត្តបន្តិចដែរ នេះនាងសម្រេចចិត្តបែបនេះត្រូវឬខុស?

Eyin « អ្នកប្រុសតូចកើតអីនិងអ្នកនាងជេន? »

យីនដើរចេញមកពី
ក្នុងចង្ក្រានបាយនៅពេលដែលឮសម្លេងក្ដុងក្ដាំងខុស
ប្រក្រតីតែក៏ឃើញនាងតូចជេននីនៅឈរដកដង្ហើមធំម្នាក់ឯងទើបត្រូវតែសួរឲដឹងរឿងរ៉ាវខ្លះ ។

Jennie « គេខឹងនិងខ្ញុំហើយ »

Eyin « អ្នកនាងឆាប់ទៅលួងគាត់ទៅ »

និយាយរួចJenក៏ងក់
ក្បាលភ្ញោចៗជឿតាមសម្ដីរបស់yinនិយាយណែនាំនាងដើរឡើងទៅខាងលើយឺតៗលើកដៃបើកទ្វារបន្ទប់ក្រាក... ក៏ប្រទះឃើញរាងក្រាស់ដូរខោអាវស្លៀកពាក់បាញ់ទឹកអប់ក្រអូបឈ្ងុយដូចជាបម្រុងនិងចេញទៅណាទាំងយប់ ។

Jennie « លោកចង់ទៅណា? »

Jenដើរចូលមកសួរនាំគេទាំង
មុខស្អុយ Taehyung មិនមាត់នៅឈរវែកសក់សម្លឹងមើលសម្រស់ខ្លួនឯងនៅមុខកញ្ចក់ ។

Taehyung « លែងខ្ញុំ »

Taeលួចញញឹមក្នុងចិត្តពេលទទួលដឹងមាន
រង្វង់ដៃតូចច្រមិចមួយគូរមកដាក់ឱបចង្កេះរបស់គេពីក្រោយយ៉ាងណែនហើយត្រដុសថ្ពាល់និងខ្នងរបស់គេថ្នមៗហាក់ដូចជាកំពុងឃាត់ឃាំងដំណើរមិនឲគេចេញទៅ ។

Jennie « លោកចង់ចេញទៅណាទាំងយប់? »

Taehyung « ទៅរកស្រីក្រៅ ព្រោះប្រពន្ធមិនព្រមអោយ

Jennie « កុំទៅអីបានទេ? »

Taehyung « មិនចង់ឲខ្ញុំទៅ? មានអ្វីជាការដោះដូរទេ?

Jennie « ខ្ញុំព្រមហើយ »

Taehyung « ព្រមអី? »

Jennie « ព្រមឲខ្លួនទៅលោក »

Taehyung « ច្បាស់ហើយថាមិនស្ដាយក្រោយ? »

Jennie « លោកសន្យាថានិងមិនបោះបង់ខ្ញុំ? »

Taehyung « សុីញ៉េអេតាសុីវិលរួចហើយរត់ទៅណា មិនរួចទេ »

________

គេជិតសុីគ្រឿងហើយ 😔

ល្បិចស្នេហ៍Where stories live. Discover now