ជេន : ចុះបើថ្ងៃណាមួយគ្មានខ្ញុំនៅក្បែរ… លោកអាចរស់តែម្នាក់ឯងបានទេ?
ស្ដាប់សម្ដីរបស់នាងហើយបេះដូងរបស់គេដែលកំពុងលោតញាប់ៗនោះហាក់ដូចជាឈប់លោត
មួយភ្លាមៗអញ្ចឹង នាងនិយាយចេញមកដូចជាចង់ធ្វើទារុណចិត្តដល់គេទាំងរស់ ឲគេរស់យ៉ាងណា? រស់យ៉ាងណាទៅបើសិនជាគ្មាននាងនៅក្បែរនោះ?ថេយ៍ : ហេតុអីក៏សួរសំណួរប្លែកៗបែបនេះ?
នាយកម្លោះក្ដក់អណ្ដាតជ្រួញចិញ្ចើមសម្លឹងមុខប្រពន្ធខ្លួនបែបមិនពេញចិត្តព្រោះនាងសួរតែសំណួរអពមង្គលបែបនេះវាមិនបានការឡើយទាំងដែលនាងកំពុងពរពោះផង នៅសុខៗមកនឹកឃើញរឿងព្រាត់ប្រាសបែបនេះវាខុសទំនង ។
ជេន : ក៏សួរគ្រាន់តែចង់ដឹង
នាងប្រញាប់ធ្វើខ្លួនធម្មតាវិញភ្លាមមិនឲគេសង្ស័យច្រើនហើយប្រញាប់ក្រឡាស់សម្ដីរបស់ខ្លួនមកនិយាយបែបហីៗដាក់គេវិញ គេសើចដើមកបន្តិចលើកចុងម្រាមផ្ទាត់ថ្ងាស់នាងឮសូរផ្លាច់!
ថេយ៍ : លើកក្រោយកុំសួរសំណួរអពមង្គលបែបនេះទៀត
គេនិយាយរួចនាងមិនខ្វល់នៅរុលៗចូលកៀកៗកៀនទ្រូងរបស់គេស្រូបយកក្លិនក្រហូបប្រហើរស្រាលៗនៃក្លិនខ្លួនរបស់គេ បិទភ្នែកស្រម៉ៃមើលពេលអនាគតជាមួយគេទាំងដែលដឹងខ្លួនច្បាស់ថាស្អែកនេះនាងត្រូវឃ្លាត ។
ថេយ៍ : ធំលឿនណាស់តើកូនប៉ា
ងាកៗគេក៏ក្រលេកមើលផ្ទៃពោះរបស់នាងក៏ឃើញថាវាចាប់ផ្ដើមរីកប៉ោងលូតលាស់កាន់តែលឿនទៅៗពីមួយថ្ងៃទៅមួយថ្ងៃហើយ នាងញញឹមខ្ចឹបទាញបាតដៃក្រាស់ឃ្មឹករបស់គេមកដាក់អង្អែលលើ
ពោះរបស់នាងទាំងក្នុងចិត្តហាក់ដូចជាកំពុងដង្ហោយប្រាប់ដល់កូនក្នុងផ្ទៃទាំងពីរថាស្អែកនេះគេប្រហែលជា… លែងបានជួបប៉ាប៉ារបស់គេរហូតហើយជេន : លោកចង់ដាក់ឈ្មោះអីពេលដែលកូនកើតមក?
ថេយ៍ : យ៉ុនជី យ៉ុនឈី ពិរោះដែរទេ? ដូចពួកបរទេសចឹង
នាងង៉ក់ក្បាលយល់ស្របនិងសម្ដីរបស់គេហើយក៏បិទភ្នែកគេងបាត់ទៅ រាងក្រាស់ជាប្ដីញញឹមស្រាលពេលឃើញនាងគេងលក់ទើបហួសទៅបោះត្រាស្នាមថើបលើថ្ងាស់របស់នាងមួយខ្សឺតយ៉ាងយូរហើយឱនចុះមកថើបលើពោះរបស់នាងម្ដងរួចក្រឡាស់ខ្លួនដេកឱបនាងលង់លក់ក្នុងរាត្រីនោះបាត់ទៅ ។
….
ពេលព្រឹកព្រលឹមស្រាងៗមេឃភ្លឺល្មមអាចមើលឃើញអ្វីៗជុំវិញខ្លួន រាងក្រាស់នៅដេកលក់ស្រមុរខុរៗលើគ្រែម្នាក់ឯងដោយមិនដឹងខ្លួនបន្តិចសោះថាកំពុងមានកែវភ្នែករលីងរលោងមួយគូរសម្លឹងមើលមកគេគេងដោយចិត្តអាលោះអាល័យ ។
« ជុប៎ »
នាងលើកដៃវាសទឹកភ្នែកចេញលើថ្ពាល់ឱនចុះ
ទៅថើបសក់ទន់រលោងក្រអូបៗរបស់គេមួយខ្សឺតស្រាលៗសម្លឹងមើលមុខគេឲច្បាស់ពេញៗភ្នែកខ្លាចថានិងភ្លេច ឯអ្នកដែលបានគេថើបនោះក៏ដេកស្ងាត់ជ្រាបមិនបានដឹងខ្យល់អ្វីទាំងអស់ថាក្នុងប៉ុន្មាននាទីទៀតនេះនាងនិងចាកចេញពីគេជារៀងរហូតហើយ ។ជេន : អូនស្រលាញ់បងដូចគ្នា ថេយ៉ុង…
នាងខ្សឹបខ្សាវៗទៅ
ក្នុងត្រចៀករបស់គេថ្នមៗចង់ប្រាប់ពាក្យនេះទៅគេយូរហើយតែក៏គ្មានភាពក្លាហានក្នុងការនិយាយសោះចុងក្រោយក៏ត្រូវចាកចេញដោយលែងមានឱកាសបែបនេះសង្ឃឹមថាគេនិងបានដឹងថានាងស្រលាញ់គេប៉ុណ្ណាទោះបីនាងមិនដែលបញ្ចេញអារម្មណ៍ស្រលាញ់ឲគេបានដឹងតែស្នេហាដែលនាងមានចំពោះគេជាស្នេហាពិតប្រាកដពិតមែន ។« គ្រឹប! »
សម្លេងទ្វារនៃបន្ទប់ត្រូវបានបិទជិតឈឹងបាត់
ទៅនាងតូចកាន់វ៉ាលីក្នុងនោះ ឈានជើងដើរចេញកាន់តែឆ្ងាយទៅៗពីគេឈានមួយជំហ៊ានទឹកភ្នែកហូរមួយតំណក់ឈានកាន់តែឆ្ងាយ ទឹកភ្នែកក៏កាន់តែហូរមើលទៅក្នុងកែវភ្នែកលែងមានក្ដីស្រលាញ់ដ៏កក់ក្ដៅដូចមុន មានតែពាក្យថាសោកស្ដាយនិងអាលោះអាល័យតែប៉ុណ្ណោះ ។កាន់តែលើកជើងឈាន មានអារម្មណ៍ថាទម្ងន់ជើងរបស់នាងកាន់តែធ្ងន់ឡើងៗដល់ថ្នាក់នាងចង់ឈានជើងទៅមុខលែងរួច នាងខំហាមខ្លួនឯងណាស់! ហាមមិនឲយំមិនឲសម្រក់ទឹកភ្នែកដោយសារគេតែក៏ធ្វើមិនបានទើបត្រូវ…
ជេន : ហុឹក!!
ទើបត្រូវមកទន់ជង្គង់ដួលយំសស្រាំនៅមុខមាត់
សមុទ្រម្នាក់ឯងបែបនេះ នាងយំខ្លាំងៗស្រែកខ្លាំងៗលែងខ្មាសនរណាទៀតហើយ យំលើកនេះនិងយំឲអស់ទឹកភ្នែកពីមុននេះដែលនាងខំទប់ ។
_____
ឃ្លាតពីគ្នា...
YOU ARE READING
ល្បិចស្នេហ៍
Боевикចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី