ភាគទី ៤៨ : ជួបគ្នាដោយចៃដន្យ

727 30 3
                                    


ថេយ៉ុង : ខ្ញុំក៏ធ្លាប់និយាយប្រាប់នាងហើយថាទោះបីថ្ងៃណាមួយនាងបានរាងកាយខ្ញុំយកទៅដេកឱបតែចិត្តនិងបេះដូងខ្ញុំគ្មានថ្ងៃកែប្រែវិញឡើយ

គេសម្លឹងមើលទៅក្រដាសពណ៍ស
ដែលជាក្រដាសអេតាសុីវិលនោះទើបសម្លឹងមុខនាងនិងនិយាយដោយកំហិតថានាងគ្មានថ្ងៃអាចយកឈ្នះចិត្តរបស់គេបានឡើយ ទោះបីជាខំប្រឹងប្រើល្បិចកលយ៉ាងមិចក៏ដោយ ។

ខារីសា : ចុះបើចង់បានរាងកាយបងយកទៅអុកអង្រួនយប់នេះ…ប្រហែលជាបានហើយត្រូវទេ?

នាងនិយាយឌឺដងញាក់ចិញ្ចើមដាក់គេ គេខាំមាត់សង្កត់ចិត្តមិនលើកដៃម៉ាត់នាងកណ្ដាលមុខព្រោះគិតថានាងជាស្រី ។

" ឆ្វោក!! "

វត្តមានក្រដាសពណ៍សដែលនៅលើតុមុននេះក៏ត្រូវរលាយអស់ប្រែក្លាយជាកម្ទេចកម្ទីក្រដាសមើលលែងយល់ទៅវិញព្រោះតែស្នាដៃមហិមារបស់នាយកម្លោះមុខមាំម្នាក់នោះ ខារីសាញញឹមចុងមាត់ហើយលើកដៃដាក់អង្អែលបបូរមាត់របស់គេ ។

ខារីសា : មិនសុីញ៉េក៏បាន… តែអូននិងចាំមើលថាបងទ្រាំបានប៉ុន្មានតឹក

នាងញញឹមលាក់គំនួច កែវភ្នែកឈ្នានីសពិស
ពុលក៏ចាប់ផ្ដើមឡើងដោយមានផែនការនៅក្នុងខួរររួចជាស្រេចថានិងធ្វើអ្វីបន្ត ពេលនេះក្នុងខួររបស់នាងពរពេញទៅដោយការចង់បាននិងឆន្ទះចង់ឈ្នះពាសពេញតែម្ដងបើនាងចង់បានអ្វីហើយគ្រប់យ៉ាងនិងត្រូវតែជារបស់នាងតែម្នាក់!

….

ជេននី : អញ្ជើញពិសារអីដែរចាស៎?

មកមើលអ្នកខាងនេះវិញម្ដងកំពុងតែមមាញឹកនៅពេលថ្ងៃត្រង់ក្ដៅហែងភ្ញៀវចេះតែចូលមកបន្តបន្ទាប់ពេញក្នុងហាងព្រោះជាពេលអាហារ
ថ្ងៃត្រង់ផង អុំស្រីនោះជួយរត់តុជាមួយជីសានរីឯជេននៅឈរធ្វើម្ហូបខាងមុខហាងម្នាក់ឯងព្រោះភ្ញៀវដែលចូលមកហើយចេះតែសរសើរមិនដាច់ពីមាត់ថាស្នាដៃនាងឆ្ងាញ់ហើយក៏ចង់មកញ៊ាំទីនេះទៀត ។

👱🏼‍♀️ : ដាក់បាយឆាមួយចានមក

ជេននី : ចាស៎! សូមរងចាំមួយភ្លែត-

និយាយមិនទាន់ចប់ប្រយោគរបស់ខ្លួនស្រួលបួលផងនាងតូចនោះស្រាប់តែបើកភ្នែកធំៗបុិនពងមាន់សម្លឹងមើលទៅមុខអ្នកដែលនិយាយកម្ម៉ង់អម្បាញ់មិញនោះដោយការភ្ញាក់ផ្អើលបំផុតព្រោះនាងមិនបានគិតឡើយថានិងជួបគេនៅទីនេះ ។

Jennie and Yoongi : លោក?! / នាង?!

ពួកគេពោលឡើងផ្ទួនៗគ្នាធ្វើឲអុំ
ស្រីម្ចាស់ហាងនោះងាកទៅចាប់អារម្មណ៍ពួកគេបន្តិចសិនហើយក៏ញញឹមឡើងស្រស់នៅពេលដែលដឹងថាវត្តមានរបស់អ្នកកម្លោះនោះជានរណា ។

Aunt : អូ៎! ប្រុសយ៉ូនទេហេស៎? ចូលមកអង្គុយសិនមកក្មួយ

អុំស្រីម្ចាស់ហាងនោះចូលមកទទួលរាក់ទាក់គេមើលទៅហាក់បីដូចជាស្និទស្នាលខុសពីភ្ញៀវក្នុងហាងធម្មតា យ៉ូនហ្គីដែលកំពុងឈរបើកភ្នែកធំៗសម្លឹងមើលជេននីនោះក៏ត្រូវផ្អាកបន្តិចសិនងាកមកមើលនិងអុំស្រីនោះម្ដង ។

Aunt : សុខសប្បាយទេប្រុសយ៉ូន? ខានឃើញយូរកម្លោះឲស្ដូកពេញបឹបតែម្ដង

គាត់ស្ទុះទៅថើបថ្ពាល់យ៉ូនហ្គីខ្លាំងៗ
ធ្វើឲជេននីដែលកំពុងឈរមើលនោះឆ្ងល់ទ្វេរពីទំនាក់ទំនងរបស់ពួកគេ ។

យ៉ូនហ្គី ខ្ញុំពេញកម្លោះយូរហើយ កម្លោះឡើងហៀរហើយអុំ

អុំស្រីនោះសើចកក្អឹកនិងសម្ដីឡកលើយរបស់គេ ជេននីក៏ប្រញាប់ឆាបាយឲភ្ញៀវបង្ហើយទៅដើរសម្ដៅទៅរកអ្នកទាំងពីរនោះដែរ ។


យ៉ូនហ្គី : ចុះឯណាអាថេយ៍?

ជេននី : រឿងរ៉ាវវែងឆ្ងាយ… ក្នុងពេលសមស្របណាមួយខ្ញុំនិងនិយាយប្រាប់លោក

យ៉ូនហ្គីង៉ក់ក្បាលភ្ញោចៗយល់ព្រមនិងនាងរីឯអុំស្រីនោះប្រឹងស្ដាប់មើលការសន្ទនារបស់គេទាំងពីរហើយជ្រួញចិញ្ចើមឆ្ងល់សម្បើមណាស់ ពួកគេនិយាយគ្នាដូចជាធ្លាប់ស្គាល់គ្នាយូរណាស់មកហើយចឹង ។

Aunt : នេះពួកឯងស្គាល់គ្នាហេស៎?

យ៉ូនហ្គី : ស្គាល់ហើយប្រហែលជាច្បាស់ទៀតផង

យ៉ូនហ្គីនិយាយហើយនាងក៏ញញឹមឡើង គេបាញ់ក្រសែភ្នែកសម្លឹងមើលផ្ទៃពោះប៉ោងតិចៗរបស់នាងដែលផុសឲឃើញរូបរាងចេញពីក្នុងរ៉ូបរបស់នាងបន្តិចនោះ ក្នុងចិត្តចាប់ផ្ដើមសង្ស័យថាច្បាស់ជាមានរឿងមិនល្អកើតឡើងហើយ…
______
បងយ៉ូនជួយភ្លាមហក៎ 🥺

ល្បិចស្នេហ៍Where stories live. Discover now