______________#មន្ទីពេទ្យ
សម្លេងសម្រឹបជើងមមាញឹកកុបៗដើរទៅវិញទៅមកៗនៅក្នុងមន្ទីពេទ្យដ៏ល្បីមួយកន្លែងកណ្ដាលនាទីក្រុងសេអ៊ូលស្រីតូចឆ្មើងឆ្មៃគីម ជេននីធ្វើដំណើរបែបប្រញ៉ាប់ ប្រញាលទៅកាន់បន្ទប់សម្រាកព្យាបាលមួយបន្ទប់ដែល មានក្មេងប្រុសវ័យជំទង់ម្នាក់កំពុងគេងសម្រាកព្យាបាល នៅទីនោះនាងលូកដៃបើកទ្វារក្រាក!
ស្នាមញញឹមនៅលើផ្ទៃមុខក៏បន្លឺឡើងភ្លាមៗនៅពេល ដែលគេបានប្រទះឃើញវត្តមានរបស់ក្មេងប្រុសរីឯនាងក៏ដូចគ្នានាងដើរញញឹមស្រស់បិទភ្នែកបន្ទប់នោះវិញទើបប្រញាប់ស្ទុះមកឱបក្មេងប្រុសម្នាក់នោះទាំងក្ដីនឹករឮកមើលទៅទំនាក់ទំនងរវាងពួកគេដូចជាស្និទស្នាលនិងគ្នាណាស់ ។
គីម សានជី « ទីបំផុតបងក៏មកមើលខ្ញុំហើយ »
គីម ជេននី « បងនឹកឯងណាស់តែមួយរយះនេះរវល់ច្រើនរកលុយមកបង់ថ្លៃពេទ្យឲឯង »
ទាយត្រូវទេថាជាអ្នកណា? មិនខុសទេក្មេងប្រុសនោះជាប្អូនប្រុសបង្កើតរបស់នាងគេមានជំងឺមហារីកខួរក្បាលត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ
ជាច្រើនខែដោយមានលោកស្រីគីមជាអ្នកចាំជួយទំនុកបម្រុងថ្លៃមន្ទីពេទ្យតែពេលនេះគាត់ទៅទ្រព្យដែលគាត់ប្រគល់អោយនាងក៏អោយទៅកូនប្រុសរបស់គាត់វិញពេលនេះលុយដែលនាងសល់គឺសល់ត្រឹមបង់ថ្លៃពេទ្យមួយខែនេះប៉ុណ្ណោះខែក្រោយៗនាងត្រូវរកលុយបង់ដោយខ្លួនឯងហើយមើលទៅ ។គីម ជីសាន « បងជេនហត់ខ្លាំងទេ? »
នាងតូចគ្រវីក្បាលលើកដៃវៀស
សក់ប្អូនប្រុសវ័យ ១៧ ឆ្នាំថ្នមៗបញ្ជាក់ថានាងមិនបានហត់ ឡើយមិនមែនថានាងមិនហត់សោះនោះទេនាងហត់! តែពេលដែលឃើញមុខប្អូនប្រុសមានសុខភាពល្អឡើង វិញអាចក្រោកមកនិយាយសើចស្ញេញជាមួយនាងបែប នេះអាការនឿយហត់ទាំងប៉ុន្មានក៏រលាយសូន្យឈឹង ។គីម ជេននី « គ្រាន់តែឃើញមុខអាច្រម៉ក់ឯងក៏បាត់ហត់ទៅហើយ! »
នាងនិយាយរួចអ្នកជាប្អូនប្រុសនោះក៏សើចស្ញេញដាក់នាងតបទៅវិញ គេអាណិតបងស្រីគេណាស់ដែរតែក៏មិនដឹងធ្វើយ៉ាងមិចខ្លួនមានជំងឺដេកតែមន្ទីពេទ្យមិនអាចក្រោក ជួយអ្វីដល់បងស្រីបានក្រោយពីប៉ាម៉ាក់ស្លាប់ទៅបន្ទុកទាំង អស់ក៏ធ្លាក់មកលើបងស្រីនេះឯង បងស្រីជាអ្នកមើលថែគេ គ្រប់យ៉ាងតាំងពីតូចរហូតមកដល់ពេលនេះ ។
YOU ARE READING
ល្បិចស្នេហ៍
Aksiចម្រូងចម្រាស់មិនស្គាល់ ពាក្យអ្វីដែលហៅថាស្នេហាស្មោះត្រង់ ទោះបីមានសិទ្ធ និងឈ្មោះជាប្តីប្រពន្ធតែរឿងទ្រព្យធន នៅឡើយបែងចែកមិនដាច់ ។ គីម ថេយ៉ុង X គីម ជេននី