ភាគ 1

3.5K 115 0
                                    


   សម្លេងកណ្ដឹងសូសព្ទ័ឡើងក្នុងសកលវិទ្យាល័យជាន់ខ្ពស់ មួយកន្លែងស្ថិតក្នុងទីក្រុងសេអ៊ូល ប្រមូលផ្ដុំដោយកូនមន្ត្រី រាជការ អ្នករកស៊ីជំនួញតូចធំទើបមានសមត្ថភាពឲ្យកូនបណ្ដុះចំណេះដឹងវិស័យអប់រំក្នុងសាលារៀននេះ ។

  បណ្ដាសិស្សនិសិត្សគ្រប់អគារទាំងអស់លឺសម្លេងជួងជាម៉ោងពេលល្ងាចចាកចេញទៅផ្ទះរាងខ្លួន។ ម្នាក់ៗបណ្ដើរគ្នាចេញជាមួយមិត្តភកិ្តនិយាយជជែកទ្រហឹង ក្នុងនោះក៏មាន ក្មេងប្រុសម្នាក់ដើរក្ដាប់ខ្សែកាតាបអោនមុខចុះតែម្នាក់ឯង គេចពីក្រសែភ្នែកអ្នកដទៃមើលមកធ្វើឲ្យគេពិបាកសម្របខ្លួនបំផុត។

កែវភ្នែកថ្លាឆ្វង់លប់ដោយសក់ខ្មៅក្រឹបជាមួយរោមភ្នែកក្រាស់សាកសមទម្រង់ភ្នែកតូចៗ រាងស្ដួចស្ដើងឈរសម្លឹងមើលរកអ្នកមក ទទួលខ្លួនតែមិនឃើញទាល់តែសោះ ។ ស្បែកទន់ល្អូកដូចសាច់កូនទារកត្រូវថ្ងៃតែបន្តិចក៏ក្រហម បបូមាត់រង្វង់បេះដូងធ្លាក់បន្តិច សាកសមជាមួយមុខស្លូតបូត ពណ៌ស៊ីជម្ពូមិនបាត់ តូចក្រមិច សស្កូស រកស្លាកស្នាមជាប់សាច់ ដាច់រលាត់លើស្បែកខ្លួនក៏គ្មាន។

« អេ៎...ទៅផ្ទះជាមួយយើងតែម្ដងទៅ ជីមីននី...» ក្មេងម្នាក់ ស្របាលគ្នារត់មកហៅឈ្មោះរាងតូចគួរឲ្យស្រឡាញ់ទាំង ញញឹមស្ងេញធ្មេញដាក់ ធ្វើឲ្យរាងតូចមើលមកគេម៉ក់ៗ។

« ប៉ាខ្ញុំប្រាប់ថា គាត់នឹងមកទទួល...» សម្លេងឆ្លើយត្បកទៅវិញទាំងមិនចង់លឺ គេមិនហ៊ាន គេមិនដែលមានមិត្តភកិ្ត ហើយខ្លាចមនុស្សជុំវិញខ្លួន ព្រោះប៉ាគេបង្រៀនគេឲ្យរស់ នៅម្នាក់ឯង ឋានៈគេមិនសមមានមិត្តភក្តិនោះទេ។

« តែល្ងាចណាស់ហើយ ណាមួយយើងរៀនថ្នាក់ជាមួយគ្នា ហើយផ្ទះជាប់គ្នាទៀត ទៅជាមួយយើងទៅណា » អាល្អិត ម្នាក់ទៀតមាត់ឲ្យចច្រិចប្រឹងអូសទាញរាងតូចទៅជាមួយ។ បើនិយាយឲ្យចំផ្ទះជាប់របងគ្នាតែម្ដង ហើយក៏រៀនក្នុងថ្នាក់ នេះទៀត ប៉ុន្តែគេក៏ឆ្ងល់ថាហេតុក្មេងនេះបបួលទៅណា ចង់រាប់រកក៏ក្រវីក្បាលបដិសេធ កែវភ្នែកដូចបង្ហាញពីគំនាប ទុក្ខអ្វីមួយចឹង។រៀនក៏ពូកែ តែឯកោក្នុងថ្នាក់ដូចរូបចម្លាក់មិន និយាយរកអ្នកណា មើលទៅគេដូចមិនចូលចិត្តប្រជុំជន ឬ កន្លែងមនុស្សអ៊ូអរអ៊ីចឹង តែទង្វើគេធ្វើឲ្យអ្នកផ្សេងក្នុងទីនេះ គិតថាគេជាក្មេងឆ្មើងឆ្មៃ លេងចរិតតាមឋានៈឪពុកម្ដាយគួរឲ្យស្អប់ តែសម្រាប់គេគិត

និរាសបេះដូង (ចប់)Where stories live. Discover now