ភាគ 6

1K 58 0
                                    


«ស្អាតណាស់ »រាងក្រាស់កាន់ម៉ាស៊ីនថតទំហំតូចសមល្មម
ដើរចេញពីកន្លែងពួនក្នុងវាំងននលួចថតរូបរាងតូចញញឹមគួរឲ្យស្រឡាញ់តិចៗ ធ្វើឲ្យម្ចាស់ខ្លួនលឺសម្លេងបែរទៅរកស្នាមញញឹមក៏រលាយបាត់ ទម្លាក់បាច់ផ្កាពីដៃភ្ញាក់ផ្អើលជាមួយវត្តមាននាយមិនស្ទើរ

« លោក? » កែវភ្នែកមូលក្រឡង់សម្លឹងទៅរកនាយដោយភាពភ្ញាក់។ យ៉ុនហ្គីមិននិយាយអ្វីចូលមកអង្គុយលើសាឡុងក្បែររាងតូចហុចរូបថតឲ្យគេមើល។

« ញញឹមស្អាតណាស់! ពេញចិត្តកាដូរខ្ញុំហើយមែនទេ?» រាងតូចក្រមិចខ្ជឹបបបូមាត់មិនដឹងតបទៅនាយយ៉ាងម៉េចអារម្មណ៍ភ័យត្រជាក់ដៃជើងញាប់ញ័រប្រឈមុខជាមួយបុរស ម្នាក់នេះនៅឡើយ ។មើលចុះស្នូរសម្លេងបេះដូងលោតបង្ខំយកៗចង់ផ្ទុះចេញទៅហើយ។ គេមានឥទ្ធិពល ហេតុអីក៏ធ្វើឲ្យខ្លួនញាប់ញ័រ គ្រប់គ្រងបានដោយសម្លេងបែបនេះ? ឲ្យតែនាយព្យាយាមចូលជិតម្ដងៗហាក់ដូចធ្វើខ្លួនឯងខ្លួនឯង គ្មានជំហរទន់ខ្សោយអញ្ចឹង។

« លោកទៅវិញទៅ...» កាយតូចជ្រើសយកផ្លូវដេញនិយាយតិចៗងាកមុខចេញពីនាយ មិនហ៊ានប្រឈមមុខជា មួយកែវភ្នែកពណ៌ត្នោតថ្លានោះបន្តទៀត ព្រមទាំងនិយាយឲ្យនាយទៅវិញដែលព្យាយាម ចូលមកជិតគេឲ្យរាល់តែពេល គេមិនចង់ស្និតស្នាលជាមួយនាយពេកឡើយ។ សូម្បីប្រឈមមុខក៏មិនហ៊ាន មានតែនាយនេះហើយធ្វើឲ្យគេញ័រញាប់ដោយអារម្មណ័បានគ្រប់ពេល។

« អូនគេចវេសធ្វើអី? » យ៉ុនហ្គីទម្លាក់ទឹកមុខចុះបន្ទាប់ពីលឺ សម្ដីដេញគេទៅវិញចេញពីមាត់រាងតូចដូចជាមនុស្សខ្ពើម រអើមមិនចង់និយាយជាមួយអញ្ចឹង ថែមទាំងមិនងាកមុខ មើលចំជាមួយគេទៀត។ គេដឹងថាជីមីនអៀន ទន់ខ្សោយ គ្មានភាពក្លាហាន ហើយក៏ដឹងថាខ្លួនឯងអាចគ្របគ្រងរាងតូចបានយ៉ាងងាយដោយក្លិន ឥទ្ធិពលរបស់នាយមកដុតកម្លោចរាងតូចទោទន់ទៅតាមមួយពព្រិចភ្នែក។

មុខតូចច្រម៉ក់ត្រូវនាយក្រសោបថ្ពាល់ទាញបែរមករកខ្លួន សម្លឹងមុខគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅដឹងពីជម្រៅ កែវភ្នែកថ្លាឆ្វង់តូចក្រមិចមើលមកខ្លួនដោយភាពភ័យ ញាប់ញ័ររកថាមិនត្រូវ។ទងផ្កាកុលាបមួយដើមសៀតលើត្រចៀកខាងឆ្វេងរបស់រាងតូចដោយស្នាដៃនាយញញឹមតិចៗវែកសក់ធ្លាក់បាំងកូនភ្នែកចេញបង្ហាញឲ្យគេឃើញពីភាពស្រស់ ស្អាត ស្លូតបូត ល្អឥតខ្ចោះ ម៉ដ្ឋរលោង ក្លិនខ្លួនក្រអូបឆួលគួរឲ្យចង់ប៉ះ...។ នេះហើយភាពស្រស់ពិតដែលធ្វើឲ្យគេញាប់ញ័រ ប៉ងស្រឡាញ់គ្មានថ្ងៃលើកលែង

និរាសបេះដូង (ចប់)Where stories live. Discover now