៚ព្រឹកថ្ងៃថ្មី
ក្រឹប! សម្លេងបិទទង្គិចទ្វាតិចៗខ្លាចរំខានដល់អ្នកគេងលង់ លក់ស្កប់ស្កល់។ ថេយ៉ុងដាក់ចានបបរចុះយឺតៗ មុននិងដើរ ទៅដាក់ខ្លួនអង្គុយក្បែររាងតូចលើកដៃស្ទាបថ្ងាសសន្សឹមៗ ចង់ដឹងថាចុះកម្ដៅក្នុងខ្លួនរឺអត់ យប់មិញគេជូតខ្លួនឲ្យច្រើន ដងដែរជាមួយបងប្រុស។« ជីមីនខ្ញុំក៏មិនចាញ់ឯងដែរដឹងទេ? » ទឹកថ្លាឆ្វង់ស្រក់ចេញពីភ្នែកថេយ៉ុងមកទើលើថ្ពាល់របស់ខ្លួនតក់ៗ ពោលពាក្យក្នុងចិត្តប្រាប់ទៅជីមីនគេងមិនដឹងអី។ ហេតុអីសុខៗគេពោលពាក្យទាំងនេះចេញមក?
« អ្ហឹម! » ជីមីនបម្រាស់ដឹងខ្លួនវិញទាំងឈឺស្ពឹកស្រពន់ពេញខ្លួនខ្សោះពេញរាងកាយ ។ ថេយ៉ុងជួយលើកគេឲ្យ ក្រោកផ្អែកខ្នងនឹងក្បាលគ្រែតិចៗ
« យ៉ាងម៉េចហើយ? » លឺសំនួររបស់ថេយ៉ុងហើយជីមីន
ងក់ក្បាលជំនួសការឆ្លើយបញ្ជាក់ថាខ្លួនមិនអីនោះទេ។ គេសម្លឹងមើលជុំវិញខ្លួនជាបន្ទប់របស់ថេយ៉ុង? អញ្ចឹងយប់មិញ គេគេងជាមួយថេយ៉ុងពិតមែន? សូម្បីសម្លៀកបំពាក់លើខ្លួនគេក៏ជារបស់ថេយ៉ុងផ្លាស់ប្ដូរឲ្យថ្មី វាគួរឲ្យអាម៉ាសនឹងរអៀសចិត្តជាមួយថេយ៉ុងបំផុត រឿងកាលពីម្សិលមិញក៏ចូលមករំលឹកសរសៃប្រសាទគេ អោបមុខចុះអោបក្បាល ជង្គង់ស្រក់ហូរទឹកភ្នែកញ័រស្មាចំប្រប់« បងយ៉ុនទៅក្រុមហ៊ុនតែមួយភ្លែតនោះទេព្រោះមានការ សំខាន់ ពេលរួចគាត់នឹងមកវិញហើយ កុំយំអី ម៉ាក់យើងគាត់មិនដេញឯងទៀតទេមីន » ថេយ៍អង្អែលខ្នងជីមីនគិតតែពីយំមិនហ៊ានមើលមុខគេចំឡើយ ។ គេដឹងថាអារម្មណ៍ ជីមីនពេលនេះវាពិបាកពណ៌នាប៉ុណ្ណា បោះបង់ការសិក្សាឪពុកបង្ខាំងឃាត់ឃាំងស្នេហា ចូលផ្ទះក៏លែងបាន ព្រោះតែ ស្រឡាញ់លះបង់អ្វីគ្រប់យ៉ាងរត់តាមបងប្រុសគេបែរជាត្រូវ
ម្ដាយគេដេញចេញមិនឲ្យនៅ ជីវិតគេពេលនេះបើគ្មានយ៉ុន ហ្គី គេមិនដឹងទៅរកអ្នកណាទៀតទេ« ខ្ញុំ...ខ្ញុំសូមទោស អ្ហឹកក ហ្ហឹកក ខ្ញុំមិនចង់នាំទុក្ខដល់គ្រួសារ
ឯងទេ ហឹកហឹក តែខ្ញុំគ្មានកន្លែងទៅពិតមែន ដោយសារមក យ៉ុនទើបខ្ញុំមកនៅជាមួយគាត់ ខ្ញុំស្រឡាញ់គាត់ ហឹក ទើបខ្ញុំ ឆោតល្ងង់ដេកនៅជាមួយគាត់ អ្ហឹក ឯងមិនស្អប់ខ្ពើមខ្ញុំទេមែនទេ ដែលធ្វើបែបនេះ » ជីមីនរៀនរាប់ទាំងញ័របបូមាត់ ស្ងួតស្លេក ក្នុងទ្រូងឈឺចាប់គិតអ្វីលែងចេញ គេឈឺរាល់សម្ដី ជេរប្រមាថរបស់លោកស្រី ហើយគាត់ក៏និយាយត្រូវជីវិត គេពេលនេះមិនសល់អ្វី មិនខុសពីសោភានី ។
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា