ភាគ 𝟒𝟏

921 68 3
                                    

ក្រឡេកមកមើលមន្ទីពេទ្យធំឯណេះវិញ យ៉ុនហ្គីត្រូវបានដុកទ័របញ្ជូនទៅបន្ទប់វះកាត់បន្ទាន់ភ្លាមៗដើម្បីវះកាត់យកគ្រាប់ចេញទោះមិនប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែគ្រាប់កាំភ្លើងទាំងប៉ុន្មានសុទ្ធតែបាញ់ទៅរកចំណុចសំខាន់ អ្នកបាញ់ហាក់មិនចង់ឲ្យអស់ជីវិត ប៉ុន្តែឲ្យរស់នៅដូចមានជីវិតពាក់កណ្ដាលទៅវិញ។

« អ្ហឹក អ្ហឹក ហឹក » ជីមីនអង្គុយអោបជង្គង់សម្រក់ទឹកភ្នែកក្បែរទ្វាបន្ទប់វះកាត់មិនក្រោកទៅណា ទាំងខ្លួនឯងសភាពមើលមិនយល់គិតតែអង្គុយយំជាមួយសម្លេងឈឺចាប់បំផុត ទឹកភ្នែកដែលស្រក់ចុះកាន់ផែនថ្ពាល់មួយនេះស្ទើរក្លាយជាឈាមទៅហើយ។

អ្នកស្រីឡាដា នឹងស្វាមីអង្គុយនៅទីនោះដែរ សម្លឹងមើលរាងតូចទាំងកើតចិត្តអាណិតនឹងសភាពរបស់គេ ស៊ូស្លាប់ជាមួយគ្នាក៏មិនលែងដៃគ្នា។ អ្នកស្រីឡាដាងើបដលរសន្សឹមៗទៅរករាងតូចខ្លួនប្រាណសុទ្ធតែឈាមកូនខ្លួន អង្គុយយំថ្ងួចថ្ងូរមិនបាត់មួយវិនាទីទោះកន្លងមកគាត់គិតមិនល្អទៅលើគេ មិនចូលចិត្ត តែពេលនេះគាត់មិនអាចមើលក្មេងម្នាក់នេះក្នុងសភាពអញ្ចឹងបានទេ។ គិតទៅក៏អាណិតគេដែរ ធំឡើងក្នុងគ្រួសារពោពេញដោយការដាក់គំនាបមកលើកូន មានឪពុកចិត្តបិសាច ឥឡូវក៏ត្រូវប៉ូលិសចាប់ គ្រួសារបែកក្ញែកពេញនឹង ឯគេបែរជារត់តាមកូនប្រុសខ្លួនមិនលែងដៃទៅវិញទាំងខ្លួនឯងកំពុងមានទម្ងន់ទៀតក៏ត្រូវជួបរឿងផ្ទួនៗ

« ឈប់យំបានហើយ អាណិតកូនឯងផង » អ្នកស្រីឡាដាស្រដីឡើងទាំងទាញឲ្យជីមីនងើប ឃើញថារាងតូចមុខឡើងស្លេកស្លាំងធ្វើឲ្យគាត់មិនបារម្ភមិនបាន ប្រញាប់ដេញប្ដីឲ្យហៅពេទ្យមក

« ខ្ញុំអត់ អីទេ....អ្ហឹក ខ្ញុំសូមទោស អ្ហឹកសូមទោសដែលបណ្ដោយឲ្យបងយ៉ុនត្រូវជួបរឿងបែបនឹង ខ្ញុំមិនអាចការពារគាត់បាន ខ្ញុំសូមទោសជំនួសលោកប៉ាខ្ញុំផងអ៊ំស្រី ខ្ញុំជាដើមហេតុដែលធ្វើឲ្យគាត់ក្លាយជាបែបនេះ ហឹក ហឹក » ជីមីនយំខ្សឺកខ្សួលលើកដៃសំពះគាត់ញ័រចំប្រប់ដោយសភាពក្លបខ្លាចគាត់បណ្ដេញចេញទៀតទើបសារភាពទទួលខុសជំនួសប៉ារបស់ខ្លួន។

និរាសបេះដូង (ចប់)Where stories live. Discover now