ភាគ 24

727 46 3
                                    


« ហេតុអីធ្វើជាមួយអូនមិនបាន? អ្ហឹក អូនជាមេហ្ការបស់បង អូនមិនខ្វល់ទេ ធ្វើវាជាមួយអូនទៅ អូនចង់ក្លាយជារបស់បង រហូត ហឹកហឹក » ជីមីនអោបចង្កេះនាយយំអណ្ដឺតអណ្ដក អាក់អន់ចិត្តជាមួយអាល់ហ្វាបម្រុង Rut ជិតមកដល់បែរជាបញ្ជូនគេចេញមិនចង់ឲ្យខ្លួនបំពេញជាតួនាទីគ្រប់គ្រង់ Rut របស់នាយក្នុងនាមជាមេហ្កាមានម្ចាស់ទៅវិញ។ គេយល់ហើយថា ហេតុអីនាយចង់ឲ្យគេទៅគេងជាមួយ ថេយ៉ុង ព្រោះមិនចង់មានសិចជាមួយគេក្នុងពេល Rut
ដ៏អាក្រក់មួយនោះ

« កុំទាន់យំ ស្ដាប់បងជីមីន! អូនជាមេហ្ការបស់បង ទើបបងមិនចង់ធ្វើបាបអូនដោយសារ Rut របស់បងអូនយល់ទេ ស្នេហាពួកយើងមិនកំណត់លើ rut របស់បងទេ » យ៉ុនហ្គី
អោបរាងតូចនិយាយពន្យល់ដែលតូចចិត្ត ខឹងច្រឡោតចោទថាខ្លួនមិនស្មោះត្រង់ មិនស្រឡាញ់គេជាមេហ្ការបស់
ខ្លួនពិតប្រាកដ

« បងដឹងទេ? គ្រប់មេហ្កាដែលមានម្ចាស់ទាំងអស់ ពួកគេ
ចង់បាន Rut របស់អាល់ហ្វា ចង់បាន mark របស់អាល់ហ្វាខ្លាំងណាស់ បញ្ជាក់ពីកម្មសិទ្ធពួកគេ សូម្បីតែអូន
ហឹកហឹក » កាយតូចរៀបរាប់ទឹកហូរទឹកភ្នែក។ យ៉ុនហ្គី បានត្រឹមដកដង្ហើមធំខាំមាត់ទប់ទល់នឹង rut ខ្លួន វាមកហើយវា បានមកហើយ វាកំពុងធ្វើទុក្ខបុកម្នេញ ស្រវាំងភ្នែកធីងធោង ត្រជាក់សាច់ហូរដោយញើសឈឺក្ដៅក្រហាយពេញរាង កាយគេមិនបានក្បត់រាងតូចឡើយ គេធ្វើបែបនេះព្រោះមិនចង់ឲ្យរាងតូចឈឺចាប់ដោយសារ rut របស់ខ្លួនសាកស្រម៉ៃមើលនៅខ្ចីយ៉ាងនឹងតើជួយគ្រប់គ្រង់ Rut របស់គេយ៉ាងណា?

« បងនឹងលេបថ្នាំឥឡូវនេះ » យ៉ុនហ្គីនៅតែដោះសារដដែល។ មិនអាចនោះទេ គេមិនយកតណ្ហាដោយសារ rut មកគ្រប់គ្រងរាងតូចដោយមានសិចឡើយ ។

« បងកុហក! មានថ្នាំឯណាលេបហើយ rut មក វាឈប់មក នោះទេ វាគ្រាន់តែជួយទប់មួយភ្លែតប៉ុណ្ណោះ » ជីមីនក្ដោប ថ្ពាល់នាយកំពុងស្រក់ញើសជោគ ជើងសោះ ញ័រមាត់អត់ ទ្រាំទទ្រើត ទាំងខ្លួនទន់ដូចចាហួយដោយសារក្លិនអកម៉ន នាយកំពុងសាយភាយធ្វើឲ្យថ្ពាល់គេឡើងក្រហមងាំង។ ជីមីននិយាយត្រូវ ថ្នាំគឺជាបង្ការ វាមានប្រសិទ្ធភាពទប់ទល់ មិនមានន័យថាបាត់ ឬឈប់មកនោះទេ។

និរាសបេះដូង (ចប់)Where stories live. Discover now