ភាគ 4

935 62 1
                                    


« អ្ហាយ៎....» ដោយសារនាយចង់បន្លាចក្មេងឲ្យខ្លាចដើរទៅ រកសន្សឹមៗធ្វើឲ្យរាងតូចភ័យស្លេកបបូរមាត់ថយក្រោយគេចពីនាយជារឿយៗរហូតដល់ថ្នាក់ស្លាក់ស្លើតក្រពទ្ធ័ជើងខ្លួនឯងមួយទំហឹងអុកគូទរកនាយទប់មិនទាន់។

« អា៎! យ៉ាងម៉េចហើយ? » យ៉ុនហ្គីបន្ទាបខ្លួនចុះទៅក្បែររាងតូចដែលខ្វៀនលើឥដ្ឋមិនព្រមងើបឡើង។

« អ្ហឹក ហឹក ឈឺណាស់...» សុខៗស្រាប់តែយំស្រេកថាឈឺ ទើបធ្វើឲ្យរាងក្រាស់បើកភ្នែកធំៗប្រញាប់ទាញជើងគេរាងតូចដែលបត់ឲ្យសណ្ដូកត្រង់ ឃើញថាភ្នែកជើងខាងស្នាំវាក្រឡិចបោកមួយទំហឹងឡើងក្រហមសាច់។

« ឈឺខ្លាំងទេ...ខ្ញុំសូមទោស! » យ៉ុនហ្គីចុចថើរៗលើកន្លែងជាំក្រហមនោះទាំងដឹងកំហុសខ្លួន។ គេគ្រាន់តែចង់ញ៉ោះលេងប៉ុណ្ណោះតែមិនដឹងថាជ្រុលដៃដល់ថ្នាក់នឹងគេ។
ហ៊ានតែកូនគេកើតអី ឪគេតាមបាញ់ចោលមិនខាន ༎ຶٹ༎ຶ

« អួយ! កុំប៉ះឈឺណាស់ »រាងតូចហាមឃាត់ទាំងយំអណ្ដឺត អណ្តករុញដៃនាយចេញ។ យ៉ុនហ្គីមើលមុខតូចក្រមិចដោយ អារម្មណ៍កាន់តែខុសបន្ទាប់ពីឃើញយំសសឹក។ រាងសង្ហារចាប់ក្រសោកកាយតូចស្ដើងស្រាលស្ញើកដូចគ្មានទម្ងន់ឡើងក្នុងដៃបីទៅអង្គុយលើសាឡុង។

« លោក...លោកចង់ធ្វើអី ដាក់ខ្ញុំចុះ » កាយតូចខំប្រឹងរើបម្រាស់បីដៃនាយខ្លាំងៗ។ ហ៊ានណាស់ ត្រឹមអ្នកដទៃជាប់របងផ្ទះហ៊ាមកធ្វើជាចោរលួចចូលបន្ទប់គេហើយ លើកបីគេគ្មានការអនុញ្ញាតទៀត។មុខតូចក្រមិចឈ្ងប់នៅក្នុងក្នុងនាយ សាយក្លិនឈួលក្រអូបនៃវីរៈបុរសស្វាហាប់ក្នុងតម្លៃជាអាល់ ហ្វាយ៉ាងមានឥទ្ធិពលមកលើគេ ទន់ដៃទន់ជើងហាក់ដូចជា ចាញ់ចំហាយដ៏មានឥទ្ធិពលមួយនេះ។

« ក្រែងជើងឈឺដោយសារខ្ញុំមិនអញ្ចឹង? ទើបខ្ញុំបី ព្រោះឲ្យដើរភ្លាមក៏មិនរួចដែរ អៀនខ្ញុំមែនទេ? មើលចុះមុខឯងឡើង ក្រហមហើយ » យ៉ុនហ្គីអង្គុយចុះក្បែររាងតូចនិយាយទាំងសើចគ្រឺតខ្នាញ់ថ្ពាល់ក្រហមមួយនោះ ដែលខំប្រឹងខិតខ្លួនឆ្ងាយពីគេ កូនឆ្មាលោតផ្លោតមករកគេចាប់អោប មើលមក នាយម៉េងម៉ង់ដោយមិនទាន់ទុកចិត្ត។

និរាសបេះដូង (ចប់)Where stories live. Discover now