ប្រអប់ដៃស្រឡូកលើកបាំងពន្លឺព្រះអាទិត្យចាំងផ្លាតតាម បង្អួចជះមកលើកែវភ្នែកព្រិចបើកមិនចង់រួច ដោយសារតែ យប់មិញបញ្ចេញកម្លាំងច្រើនគួរសមបន្ទាប់ពីរាងក្រាស់ បញ្ចុកបាយរួច។« ហ្ហឹម!...» ជីមីនពឺតរមួលដោយសភាពខ្សោះក្នុងខ្លួន គ្មានថាមពល ស្ងាបក្រហមត្របកភ្នែក ប្រឹងងើបអង្គុយក្រសោប ភួយបិទបាំងរាងកាយទទេស្អាត។ កាយតូចងាកមើល មើល ស្ដាំ មើលបុរសថ្នាក់ថ្នម លួងលោមខ្លួនយប់មិញ ប៉ុន្តែមិន បានឃើញឡើយ ឃើញតែសំបុត្រនៅក្នុងថាសអាហារទើបតែលើកមកថ្មីៗ។
« អ្ហួក អ្ហួក! » ក្នុងក្រពះស្រាប់តែរមួលដូចគេច្របាច់ ធ្វើទុក បុកម្នេញទាមទារឲ្យរាងតូចងើបខ្ទប់មាត់រត់ត្របាញ់ជើងទៅរកបន្ទប់ទឹក។
« អ្ហឹក ហឹក » ទឹកភ្នែកថ្លាឆ្វង់ច្រាលចេញស្រក់ធ្លាក់លើថ្ពាល់យ៉ាងអណ្ដឺកអណ្ដក់ សន្មត់ថាគេមិនដឹងវេទនា ពិបាក ទ្រាំប៉ុណ្ណាទេបន្ទាប់ពីក្អួតហើយ ទន់ខ្លួនផ្ដេកក្បាលលើចាន បន្ទប់ងាក់ដូចជាវិលក្រឡាប់ចាកផែនដី ទោះបីសុំជំនួយពី អ្នកផ្ទះនេះក៏គ្មានអ្នកណាគេជួយដែរ មានតែពាក្យបណ្ដេញ តិះដៀល ថាគេមនុស្សចង្រៃ មនុស្សនាំមន្តរាយដល់សាវតា របស់គេ នៅទីនេះក្រៅពីយ៉ុនហ្គី គេមិនសល់អ្វីទៀតឡើយ
ជីវិតចុងក្រោយ មានតែបាយបីពេល គេឲ្យសុីវាពិសេសពេកទៅហើយ រស់នៅគេចបញ្ហា លាក់ខ្លួនពួនអាត្មាព្រោះតែចង់បានជីវិតមួយជាខ្លួនឯង ជាជម្រើសរបស់ខ្លួន សុខចិត្ត ធ្វើមុខក្រាស់អត់ធ្មត់ អត់ទ្រាំគ្រប់បែបយ៉ាង។ ក្រោយខ្នង មនុស្សជាទីស្រឡាញ់ គេទូលរែកបញ្ហារាប់មិនអស់ សូម្បីរឿងខ្លះគេក៏មិនឲ្យយ៉ុនហ្គីដឹងដែរ។
ជីមីនឈរសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់បង្ហាញរូបរាងសែន អាក្រក់ ជាក្មេងដែលគេថាចង្រៃ ហូរទឹកភ្នែកតក់ៗរាប់រយ រាប់ពាន់តំណក់ ឈឺចាប់នឹងមនុស្សជុំវិញខ្លួនធ្វើដាក់គេ គ្រប់បែបយ៉ាង ហាក់បីដូចគេជាមនុស្សគ្មានតម្លៃទាល់តែសោះ។
គេជូតទឹកភ្នែកហូរចុះមកឥតឈប់ ហូរមកលើស្នាមចាស់ដដែលៗ ជូតទាល់តែក្រហមមុខក៏វាមិនឈប់ស្រក់ហូរ ដោយមិនបាច់ខំប្រឹង។ គេកើតមកមិនបានខុស ព្រហ្មលិខិតទេដែលខុស ធ្វើបាបជីមីនគេគ្មានការលើកលែង សូម្បីតែ ជម្រើសចុងក្រោយក្នុងជីវិតរបស់គេ....ក៏គ្មានផ្លូវដើរ
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា