ភាគ 38

834 62 1
                                    

ដំណើរញាប់ៗរបស់គ្រីសបែកញើសសស្រាក់ សម្ដៅមកបន្ទប់ក្នុងផ្ទះផ្ទាល់ខ្លួនចៅហ្វាយទាំងគ្មានគោលបំណងថាមករំខានចៅហ្វាយកំពុងសម្រាកនោះទេ ប៉ុន្តែវាពិតជាចាំបាច់បំផុត។

ក្រឹប៚
« ចៅហ្វាយ » គ្រីសវាមុខចេញ កាលបើចូលមករំខានចៅហ្វាយ កំពុងគេងអោបក្មេងតូចស្រស់ស្អាត ជាហេតុធ្វើឲ្យគ្រប់គ្នាវឹកវរក៏ ថាបានគេងលក់យ៉ាងស្កប់ស្កល់ក្នុងដៃចៅហ្វាយ ទើបរហ័សងាកមុខចេញ ។ ចូលមករំខាននេះវាធ្ងន់ ក ហើយ បើសម្លឹងមើលទៀត ក្បាលគេធ្លុះពូម្ខាងទៅម្ខាងក៏ថាបាន អ្នកណាស្មានចិត្តចៅហ្វាយ ភ្នែកទន្សាយក្រឡេបក្រឡាប់នេះត្រូវទៅ។

ជុងគុកមិនមាត់ បាញ់ក្រសែភ្នែកយ៉ាងមុតសម្លឹងមើលភាពកាន់តែព្រហើនរបស់គ្រីស មុននឹងងាកមកមើលរាងល្អិតថេយ៉ុងរបស់ គេគេងលក់ហើយ ទើបស្រវ៉ាងើប ទាញអាវឃ្លុំមកបាំងភាពអាក្រាត នាយក៏ដឹងច្បាស់ដែរថាមានរឿងអីទើបគ្រីសរហន់ខ្លាំង យ៉ាងនេះ។

« មានរឿងស្អី និយាយមក » គ្រីសងាកភ្នែកមកវិញឃើញថាអាល្អិតម្នាក់នោះគេងលក់បាត់ហើយ ទើបសម្រេចចិត្តនិយាយតែម្ដង

« ចៅហ្វាយ គឺកូនចៅនៅឃ្លាំមើលក្នុងអាផាតមិនបានរាយការណ៍ថា ផាក អាហ្វរីសបាននាំកូនចៅសម្រុកទៅអាផាតមិន គឺគាត់បានដឹងរឿងអ្នកប្រុសជីមីននៅទីនោះជាមួយមីន យ៉ុនហ្គី ហើយទាន» ជុងគុកដកដង្ហើមធំហាក់ហួសចិត្តមិននឹកស្មានថា ផាកអាហ្វរីស៍មិនខុសពីរុយ គ្រាន់តែធំធ្លិនអាចម៍ក៏ទៅរោមភ្លាម

« ឆាប់ត្រៀមឡាន នាំយើងទៅ » គ្រីសប្រញាប់ថាកចេញទៅ។ ជុងគុកដើរមកក្បែរថេយ៉ុងឃើញថាគេងលក់មិនដឹងអី ទើបសម្រេចមិនរំខាន រៀបចំខ្លួនចាកចេញទៅ។

« បងគួរតែអរគុណអូនដែលមានគំនិតអាក្រក់ តែវាជារឿងដ៏ល្អសម្រាប់បង គីម ថេយ៉ុង ជុប » ជុងគុកអោបថើបថ្ងាស់ថេយ៉ុងមួយខ្សឺតមុននឹងសម្ដៅចេញទៅលឿនបំផុត ជីមីនគឺជាកូនអុកដើរតួសំខាន់បំផុតសម្រាប់គេ បើសិនជាមានគ្រោះថ្នាក់ពេលនេះ គេគ្មានក្រឡាសុីទៀតទេ។

ក្រោយជុងគុកចេញទៅ ថេយ៉ុងដែលសម្ងំធ្វើពុតដឹងរឿងកាន់តែច្រើនគ្រប់យ៉ាង ស្រវ៉ាងើបឡើងរៀបចំខ្លួនចាកចេញទៅដែរ គេមិនអាចនៅស្ងៀមបានទេ បើគេមិនជីករឿងនេះឲ្យកាន់តែខ្លះ បងគេគ្មានផ្លូវរើបម្រាសើនោះទេ។

និរាសបេះដូង (ចប់)Where stories live. Discover now