ភាគ 14

805 40 0
                                    

 
         មកដល់ទឹកដីប្រទេសកូរ៉េភ្លាម មកនៅបង្អង់យូរ មីន សាន់ត្រា រហ័សរហួនទៅរកម្ចាស់ស្នេហ៍នឹករលឹកពុះក្ដៅកញ្ជ្រោពេញបេះដូង នឹកក្លិនរាងកាយធ្លាប់បានប៉ះអង្អែលថ្នាក់ថ្នម នឹកស្នាមថើបលើថ្ពាល់ទន់ក្រអូប គួរឲ្យស្រឡាញ់ នឹកទម្រង់មុខដែលគេចង់សម្លឹងមើលឲ្យយូរៗដកចិត្តមិនរួច។

« មីននី...» ខ្លួនប្រាណតូចស្ដើងស្ថិតក្នុងរង្វង់ដៃគេអោន យ៉ាងណែនមិនចង់ដោះលែងឲ្យមានសេរីភាព រួចក៏ឈ្ងោកទៅថើបសក់ទន់រលោងបង្អូសមកថ្ពាល់ ថើបហើយ ថើប ទៀត ថើបទាល់តែក្រហមថ្ពាល់ជីមីនអឹបអៀនគេចមុខចេញ។

« បងនឹកអូនស្ទើរស្លាប់ទៅហើយ គ្រប់ដង្ហើមចេញចូលនឹកតែរូបអូនមួយ មីននី...» បបូរមាត់សុីជម្ពូស្អាតរបស់ជីមីនត្រូវនាយបឺតសង្គ្រប់ជញ្ជក់យករស់ជាតិស្នេហាចេញពីការនឹករលឹក ត្រេកត្រអាលពន់ពេក គេក្រលាស់អណ្ដាតខ្លាំងៗទាល់តែរាងតូចទន់ខ្លួនលើរង្វង់ដៃនាយ លើកដៃអោប ក បឺតភ្នែកទទួលយកដោយក្ដីពេញចិត្ត។

« បងយ៉ុន....» ជីមីនបើកភ្នែកម៉ក់ៗគួរឲ្យស្រឡាញ់ នៅតែតូចចិត្តជាមួយអាល់ហ្វា ចង់ទៅណាក៏ទៅ ចង់មកក៏មកមិនចេះប្រាប់ដល់ចិត្តគេ ឈឺចាប់ដេកយំខ្លាចបងរត់ចោល ខ្លាច បងអស់ចិត្តស្រវ៉ាខ្នើយថ្មី ខ្លាចសព្វ ខ្លាចគ្រប់។

« ចង់ឲ្យបងប៉ះប៉ូវមែនទេប្រពន្ធសម្លាញ់? បងដឹងថាបងខុសដែលប្រញាប់ចាកចេញទៅភ្លាមៗមិនប្រាប់អូន តែពេលនេះបងមិនទៅចោលអូនទៀតទេ ជុប! »យ៉ុនហ្គី ញញឹមស្រទន់ លួងលោមចិត្តរាងតូចមុននឹងច្បក់ថើបថ្ពាល់ រាងតូចប្រឹងទប់ស្នាមញញឹមងផកមុខចេញ។ មនុស្សប្រុសស្អីសម្ដីផ្អែមរលួយបុិនលួងបែបនេះ ប្រពន្ធឯណាខឹងបានយូរទៅ?

« អូនមិនបានខឹងឯណា »ជីមីនរុញមុខនាយចេញបម្រុងនឹង ថើបគេទៀត និយាយប្រកែកទាំងខ្និខ្នក់គួរឲ្យខ្នាញ់។

« តែបេះដូងអូនបានប្រាប់បងរួចទៅហើយ »សម្ដីព្រាននារី ញ៉ក់ញ៉ែរាងតូចសើចខឹកៗ ក្ដីសុខតូចចង្អៀតដែលអ្នកផ្សេង មើលមិនឃើញ ប៉ុន្តែវាធំធេងណាស់សម្រាប់មនោសញ្ចេត នារវាងពួកគេទាំងពីរនាក់។ ដៃមាំមួនកញ្ឆក់ច្រានកាយតូចដួលលើប្រអប់ទ្រូងកក់ក្ដៅរបស់ខ្លួនអង្គុយលើគែមពូក បឺត ជញ្ជក់បបូមាត់រាងតូចកាន់តែសុីជម្រៅស្រើបស្រាលស្ទាប ច្របាច់អង្អែលរាងតូចអង្គុយស្របគ្នាលើភ្លៅនាយរោលរាល ក្នុងភ្នក់ភ្លើងស្នេហ៍ចាប់ផ្ដើមបង្កាត់កណ្ដាលថ្ងៃ។

និរាសបេះដូង (ចប់)Where stories live. Discover now