ភូមិគ្រឹះ ចន អាមីដាន
ក្រឹប~ម៉ោងប្រមាណជាង ៩យប់ សម្លេងបើកគន្លឹះទ្វាពន្លឺឡើងដោយដៃរាងក្រាស់សង្ហារ មុខច្រឡឺមជុងគុក ទើបតែចូលម្នាក់ព្រោះប៉ុន្មានថ្ងៃនេះគេរវល់ប្រមូលសំណុំរឿងទៅតុលាការដើម្បីអូសលោក ផាក អាហ្វរីសចូលគុកឲ្យសមចិត្ត ប៉ុន្តែគេមិនដឹងឡើងការមកផ្ទះយប់ជ្រៅរបស់នាយត្រូវក្រសែរភ្នែកមួយគូរតាមសម្លក់រាល់ថ្ងៃមិនចេះហត់« នៅសម្លក់យូរទៀតទេ » ជុងគុកស្រដីឡើងសម្លឹងមើលរាងតូចក្រមិចអង្គុយអោបជង្គង់មើលមកគេយ៉ាងកាចឆ្នាស់ ចាញ់កូនប៉ុណ្ណឹងហើយនៅមានកម្លាំងមកឈ្លោះជាមួយគេទៀតក្មេងនេះ។
« លោកទើបមកពីណា? ហេតុអីមកផ្ទះយប់ៗរាល់ថ្ងៃឲ្យគេឯងចាំ លោកអាងខ្លួនឯងជាស្អីយកខ្ញុំមកឃុំទុក ហើយដើរហើរតាមអំពើចិត្តលោកបែបនេះ » កាលបើលឺសម្ដីរាងតូចហើយ ជុងគុកកំពុងឈរដោះក្រវ៉ាត់ ក ធ្លោយមាត់សើចរហុឹសនឹងចរិកក្មេងម្នាក់នេះប្រចណ្ឌមែនទេ? គួរឲ្យស្រឡាញ់ណាស់ រួចក៏និយាយ
« អ្នកណាប្រើឲ្យអូនអង្គុយចាំ? ឬក៏ចាំប្ដី ប្រចណ្ឌថ្មី? »
« ឆ្កួតបំផុតអ្នកណាខ្វល់ពីលោក? ខ្ញុំនឹកផ្ទះ! »« តែបងនឹកអូន មើលសុំថើបមួយមើល សឺត! » ជុងគុកដើរសម្ដៅចូលមករកថេយ៉ុងភ័យស្រេកមាត់រំកិលថយក្រោយចង់គេចពីក្រញុំាទន្សាយមួយក្បាលនេះ គិតថាគេចផុតឬ? ត្រូវជុងគុកចាប់អូសមកវិញផ្ដួលលើមុខថើបយកៗ។
« លែងខ្ញុំ ហ្ហឹក ហឹក មនុស្សឆ្កួត ខ្ញុំនឹកផ្ទះមិនមែននឹកលោកទេឈប់ស្រម៉ៃទៅ » ថេយ៉ុងរើបម្រាស់ចេញពីដៃរឹងមាំ ទាំងរលីងរលោងទឹកភ្នែកក្នុងមុខស្រពោនព្រោះការចាញ់កូនផងអីផង
« បងបានប្រាប់លោកមីនហើយថាអូននៅជាមួយបង ឥឡូវនេះបងរវល់សម្អាតរឿងផាក អាហ្វរីស បន្ទាប់ពីរួចរាល់ពេលណាបងមឹងនាំផ្លែឈើ ៣៦មុខទៅផ្ទះអូនតែម្ដង »
« ប្រុសឆ្កួត លែង! »
« តែអូនកំពុងមានកូនជាមួយមនុស្សឆ្កួតណា »
« លោកចង់ធ្វើអីលោកផាក ? » ថេយ៉ុងឆ្លៀតឱកាសសួរទៅកាន់រាងក្រាស់។ ការពិតនាយបាត់ពីផ្ទះរាល់ថ្ងៃទុកគេចោលព្រោះតែរវល់ជាមួយរឿងនេះមែនទេ គេមិនល្ងង់ហើយក៏ចង់ដឹងដូចគ្នាថារវាងអាមីដាន និងផាក អាហ្វរីសមានរឿងអីដល់ថ្នាក់នេះ។
« គ្រាន់តែ.....ចាប់វាដាក់គុក » ចប់សម្ដីរាងក្រាស់ក្រោកសម្ដៅទៅសម្អាតខ្លួនបាត់ ទុកឲ្យរាងល្អិតថេយ៉ុងខាំមាត់គ្រឺតនឹងប្រុសច្រឡឺម្នាក់នេះ
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា