ភាគ 29

723 49 3
                                    

« ពួកឯងឈ្លោះគ្នា ដោយសារតែវាមែនទេ? » សម្ដីស្រេកស្ដីបន្ទោសរបស់ម្ដាយយ៉ុនហ្គីទៅលើរាងតូចទាំងបី ឈ្លោះទាស់ទែងមុននេះ ចាប់បំបែកផ្អើលអស់មួយផ្ទះម្នាក់ៗទ្រោឌខ្លួនពិបាកភ្នែកមើលសួរចុះសួរឡើងបែរជាទម្លាក់កំហុសមកចោទប្រកាន់ជីមីនទៅវិញ

«  ជីមីនមិនបានខុស ម៉ាក់កុំអូសគេចូលមួយរឿងបានទេ?  វាតើដែរខុស វាហ៊ានមករករឿងជីមីនទាំងដែលគេមុនបាន ធ្វើស្អីវា សោះ មួយទៀតវាហ៊ាននិយាយប៉ះពាល់អារម្មណ៍ខ្ញុំទើបទ្រាំ
មិនបាន បើម៉ាក់មិនជឿខ្ញុំក៏មិនដឹងនិយាយអ្វីទៀតដែរ »ថេយ៉ុងប្រកែកតវ៉ា បដិសេធយកឈ្នះរាងៗខ្លួន គេមិនព្រមចាញ់ជាដាច់ ខាតចាញ់មនុស្សដែលគេស្អប់បំផុត

« ម៉ាក់អ៊ំក៏ឃើញ គេបានទះខ្ញុំដាល់ខ្ញុំអ្ហឹក ហ្ហឹក ឈឺណាស់ម៉ាក់អ៊ំត្រូវតែជួយខ្ញុំ » អ៊ុនជូអោបដៃលោកស្រីសម្ដែងអាការៈឈឺពាសពេញខ្លួនឡើងមក. 

« បានហើយថេយ៉ុង! ពួកឯងសុទ្ធតែជាបងប្អូននឹងគ្នាហេតុអីត្រូវកាប់ចាក់គ្នាដោយសារតែអ្នកដទៃ ហុឹស? ឯងនោះក៏អញ្ចឹងដែរ ខ្ញុំឲ្យកន្លែងស្នាក់នៅវាសមរម្យណាស់ទៅហើយ ហេតុអីមកបង្ករនាំតែរឿង នាំតែរ៉ាវក្ដៅក្រហាយដាក់គ្រួសារខ្ញុំមិនចេះចប់អញ្ចឹង? »

« ម៉ាក់ហេតុអីចោទតែជីមីនបែបនឹង? ជីមីនមិនបានខុស នាំរឿងក្ដៅក្រហាយឲ្យអ្នកណាទេ មានតែវានេះហើយនាំរឿងក្ដៅ ក្រហាយមកកាន់ខ្ញុំនិង ជីមីន » ថេយ៉ុងស្ទុះក្រោកឡើងស្រេកដាក់ ម្ដាយទាំងចង់ស្រក់ទឹកភ្នែក ខណះរាងតូចជីមីនមិនបាននិយាយអ្វី អោបមុខចុះអង្គុយអោបពោះឈឺចុកឆ្អល់មិនបាត់ក្រោយពីត្រូវមួយ ជើងរបស់អ៊ុនជូ។

« គីមថេយ៉ុង នេះកូនកាន់តែខ្លាំងដៃជាមួយម៉ាក់ហើយណាដឹងទេ? ម៉ាក់ខំចិញ្ចើមកូនមក ចង់តបស្នងជាមួយម៉ាក់បែបនេះមែនទេ » ឡាដា ស៊ែនសូ ស្រេកខ្លាំងៗដាក់ថេយ៉ុងទាំងខឹងធ្វើឲ្យផ្ទះទាំងមូល កាន់តែចលាចលទៅៗ។ ថេយ៉ុងកាលពីមុនជាក្មេងស្ដាប់បង្គាប់ទៅណាហើយ? ឥឡូវក៏ប្រហើនជាមួយគាត់ម្លេះ រឿងមួយទៀតដែលគាត់មិនទាន់និយាយ គឺចេញពីផ្ទះមកដល់កណ្ដាលៗអាធ្រាតុរាល់ថ្ងៃ គេកាន់តែឈាមរាវតាមអាល្អិតម្នាក់នឹងដែរហើយតើ។

និរាសបេះដូង (ចប់)Where stories live. Discover now