ភាគ 23

783 53 4
                                    


2ថ្ងៃកន្លងផុតទៅ

ជីមីនសម្ងំលាក់ខ្លួនក្នុងបន្ទប់យ៉ុនហ្គី ពីរថ្ងៃមកហើយ សូម្បីតែគ្រួសារមីន ក៏មិនបានដឹងផងថាយ៉ុនហ្គីលាក់ជីមីន
ក្នុងបន្ទប់ខ្លួនដែរ។ ចំណែករឿងអាហារវិញអ្នកស្រីដាឡា ជាម្ដាយក៏រាងឆ្ងល់បន្តិចដែរ ព្រោះរាងក្រាស់ឥឡូវមិនខ្វល់ ពីអាហាររួមតុជាមួយគ្រួសារទេ មកពីធ្វើការវិញឲ្យអ្នក បម្រើរៀបចំឲ្យលើកអាហារមកញុំាសម្ងំក្នុងបាត់ៗ ថ្ងៃខ្លះក៏
យកការងារមកធ្វើនៅផ្ទះវិញ ទាំងដែលពីមុនមកគេមិនចូល ចិត្តបែបនេះនោះទេ។

« អ្នកមីងធ្វើ ស៊ុបគីមឈីឲ្យខ្ញុំមួយចានផង » យ៉ុនហ្គីចុះមកខ្សឹបៗប្រាប់មីងចំណាស់ម្នាក់ទំនងជាមេផ្ទះចំណានប្រចាំផ្ទះបាយនៅទីនេះ មុននឹងបោះជំហានមករួចតុបាយជាមួយគ្រួ
សារនឹងលោកមីន ។

« កូននិយាយអីជាមួយមីងចុងភៅ? » ដាឡាសម្លឹងមុខកូន ឥឡូវចូលចិត្តធ្វើខ្លួនប្លែកៗដូចមានរឿងអីលាក់បាំងគាត់ចឹង។

« គ្មានអីទេ! ខ្ញុំឲ្យមីងចំអិនស៊ុបគីមឈីឲ្យខ្ញុំ? » យ៉ុនហ្គីប្រាប់ទៅម្ដាយត្រង់ៗឲ្យអស់សង្ស័យលើគេ មើលក្រសែ ភ្នែកគាត់ចុះសម្លឹងមកសុក្រិតពេកហើយ។

« អូ៎! ឥឡូវនេះកូនចេះញុំាបាយពេលយប់ទៀត មិនខ្លាចធាត់ទេឬ? » អ្នកស្រីដាឡាស្រដីទាំងសើចតិចៗ នឹកគិតថា យ៉ុនហ្គីឥឡូវប្រែណាស់ ទាំងពីមុនគេតមអាហារពេលល្ងាច យ៉ាងប្រយត្ន័ពិសេសអាហារមានកាឡូរីខ្ពស់ គេមិនញុំាទេ ដោយសម្អាងខ្លាចបាត់បង់សាច់ដុំស្វាហាប់របស់ខ្លួន។

« ក៏បែបនឹងម៉ាក់ មួយរយះនេះខ្ញុំហត់ការងារច្រើន ខ្ញុំឃ្លាន!
ខ្ញុំមិនខ្វល់ទៀតទេ » យ៉ុនហ្គីស្រដីទាំងមុខស្ងួត បែរមកយក ចិត្តទុកដាក់អាហារក្នុងចានរបស់ខ្លួន ញុំារហ័សរហួននឹង អាលលើកបាយទឹកឲ្យរាងតូចកំពុងគេងលក់។

« ថេយ៉ុង! កូនមិននិយាយអីខ្លះទេហេស៎ » លោកមីនដួល សាច់ដែលថេយ៉ុងចូលចិត្តដាក់ឲ្យកូនអង្គុយក្បែរបងប្រុសគិតតែ ពីឈ្ងោកមុខញុំាមិននិយាយអី។ មួយរយៈនេះគេក៏ ប្លែកដែរដើរលេងបាត់ៗពីផ្ទះ។

និរាសបេះដូង (ចប់)Where stories live. Discover now