ព្រលឹមឡើងសឹងតែមិនទាន់ សម្លេងកាំបិតប៉ះខ្នងជ្រុញតុបតាក់ៗលាន់រង្គើរផ្ទះបាយ លាយឡំសម្លេងសើចរបស់លោកយាយយ៉ុនហ្គីញញឹមមើលចៅប្រសារជាកូនកាំបិតរបស់គាត់។ អាហារព្រឹកមួយពេលនេះកាន់តែពិសេស ព្រោះថាគាត់និងរាងតូចចំអិនអាហារសុទ្ធតែជាប្រភេទយ៉ុនហ្គីចូល ចិត្តដោយមិនរំពឹងអ្នកបម្រើមកជួយទេ ជួបជុំគ្រួសារមួយ ពេលនេះចង់បញ្ចេញស្នាដៃពិសេសៗម្ដង« អ្ហា៎...ចិតតិចៗណាចៅប្រយត្ន័មុតដៃ » លោកយាយពោលពាក្យទាំងបារម្ភ ព្រោះថារាងតូចកាន់កាំបិតមិនស្ទាត់ ជំនាញទេ គាត់មើលដឹងថាក្មេងម្នាក់នេះមិនធ្លាប់ធ្វើបែបនេះ ពីមុនមកឡើយ ដោយហេតុចង់ធ្វើអាហារសម្រាប់យ៉ុនហ្គី ត្រេកអរស្គាល់ស្នាដៃគេទើបរំអុកទាល់តែគាត់ព្រមព្រៀង ជាមួយ។ អ្នកណាទៅបដិសេធជាមួយចៅប្រសារគួរឲ្យស្រឡាញ់នេះបានទៅ....
« មិនអីទេលោកយាយខ្ញុំធ្វើបាន » ជីមីនស្រដីទាំងញញឹមពព្រាយមិនត្អូញត្អែ មិនហត់ មិនធុញទ្រាន់ជាមួយមនុស្សចាស់ដូចគាត់ ទាស់លទ្ធផលមិនសូវល្អក៏គេព្យយាមបត់បែន ធ្វើ ។ បន្ទាប់ពីហាន់បន្លែរួច ជីមីនយកទៅលាងសម្អាតតាម លោកយាយឈរចង្អុរប្រាប់គ្រប់ដំណាក់កាលនីមួយៗគេមានៈចង់ធ្វើខ្លាំងណាស់ រហូតទាល់តែរួចរាល់មុខម្ហូបជា ច្រើនមុខឆ្ងុយរសាត់ក្លិនពេញផ្ទះ
« មើលទៅចៅស្រឡាញ់ ចៅប្រុសយាយដល់ហើយ » លោកយាយយកកន្សែងទន់មួយមកជូតញើសលើថ្ងាស់ រាងតូចរួចពោលពាក្យសួរ។ គ្រប់កាយវិការពោពេញដោយ ការយកចិត្តទុកដាក់
« ខ្ញុំទៅខាងលើសិនហើយលោកយាយ »កាយតូចញញឹម អឹមអៀន ប្រញ៉ាប់រត់ទៅបន្ទប់ដាស់យ៉ុនហ្គីរៀបចំ ខ្លួនជួបជុំអាហារពេលព្រឹកជាមួយគ្នា ព្រោះថាគេត្រូវទៅឡើងលើភ្នំ បោះជុំរុំមុនត្រឡប់ទៅសេអ៊ូលវិញទៀត។
« មកហើយហេស៎ចៅ ប្រញាប់មកប្រយត្ន័ត្រជាក់លែងឆ្ងាញ់ » យ៉ុនហ្គីដឹកដៃរាងតូចចូលមកតុអាហារញុំាបាយមួយពេលលើកចុងក្រោយមុនត្រឡប់ទៅវិញ ទោះលោក យាយគាត់ព្យាយាមឃាត់ឲ្យរាងតូចនៅទីនេះឲ្យបានយូបន្តិចប៉ុណ្ណាក៏នាយមិនព្រមនៅទៀតដែរ ទើបតែជួបលើក ដំបូងសោះគាត់មានអារម្មណ៍ថាចូលចិត្តជីមីនខ្លាំងណាស់
YOU ARE READING
និរាសបេះដូង (ចប់)
Roman d'amourជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា