« តែ..តែលោកប៉ា...»ជីមីនរកបដិសេធ។ គេមិនចង់ទៅនោះទេ ហើយក៏មិនទាន់ចង់គិតអ្វីដែលលោកប៉ាគេរៀបចំឡើយបុរសម្នាក់នោះដែរប៉ាលើកមកនិយាយរឿយៗដែរ។ មើលទៅគាត់ចូលចិត្តគ្រួសារនោះខ្លាំងណាស់ និយាយ លើកណាក៏ថាបុរសនោះជាអ្នកមាន ជានាយទុនខាងរកស៊ីពូកែឆ្លាតវ៉ៃ ដូចជាស្រឡាញ់ទ្រព្យសម្បិត្ត បុណ្យ សក្តិគ្រួសារគេជាងក្ដីសុខកូនទៅទៀត។« គ្មានតែស្អីទេ ល្ងាចចាំនិយាយគ្នា » និយាយរួចឡានសេរីទំនើបបោលចេញទៅបាត់ បន្សល់ទុករាងតូចឈរដោយភាពតានតឹង គេចង់ស្រេកយំខ្លាំងៗរត់ចេញឲ្យបាត់ ហេតុអ្វីគេជ្រើសអ្វីមួយខ្លួនឯងមិនបាន?
« អេ! ជីមីននី...» ថេយ៉ុង ចុះពីលើឡានរបស់ខ្លួនរត់មករក រាងតូចឈរឡេងឡង់មុខស្រពោនដូចរាល់ដង ដោយមានបងប្រុសគេជូនមកជាលើកដំបូង។
« ថេយ៍..ខ្ញុំធ្វើហើយៗ »ជីមីនប្រគល់សៀវភៅឲ្យទៅថេយ៍ វិញព្រោះយប់មិញគេធ្វើរួចរាល់អស់ហើយ។
« អរគុណឯងហើយណា ស្អាតក៏ស្អាត ឆ្លាតក៏ស្អាតដែរយើងនេះ » រាងល្អិតថេយ៉ុងក្រមិចក្រមើមលុញថ្ពាល់រាងតូចដោយដៃទាំងពីប៉ោងឡើងដូចនំចំហុយ ធ្វើឲ្យយ៉ុនហ្គីដើរ ចូលមកងាកមុខចេញសើចញឹមៗ
កូននឹងមុខគួរឲ្យស្រឡាញ់ម្ល៉េះ? ថ្ពាល់មើលទៅឡើងទន់ បែកពណ៌ស៊ីជម្ពូរមិនរលុបចេញ សក់ខ្មៅក្រឹបធ្លាក់បាំងកូន ភ្នែកថ្លាមូលក្រឡង់ៗ ច្រមុះដូចពុម្ព បបូមាត់ដូចរង្វង់បេះដូង ធ្លាក់សំប៉េះក្រហមស្អាត សាកសមជាមួយដៃជើងស្រឡូនៗ មាឌតូចល្អិតប្រមាណមើលទន្ទឹមទ្រូងគេ
កើតស្អីចេស៎..ចូលចិត្តវិនិច្ឆ័យលើកូននឹងម្លេះ? ទាំងដែលខ្លួនមិនដែលធ្លាប់មានគំនិតអញ្ចឹងៗពីមុនមកសោះ។
« ហ្អេម..ហ្អេម...បងមកកាត់ចង្វាក់ទេដឹង..? » នាយសង្ហារ ក្អកក្រហឹមទាញចំ
« មីននី! នេះគឺបងប្រុសរបស់យើង មីន យ៉ុនហ្គី គាត់ទើបតែមកពីញូយ៉ » ថេយ៍ណែនាំបងប្រុសខ្លួនឲ្យរាងតូចស្គាល់
នាយដើរចូលមកកាន់តែជិតរាងតូចប្រសព្វមុខគ្នាសម្លឹងកាន់ តែច្បាស់។« សួស្ដី! ខ្ញុំ យ៉ុនហ្គី មីន...» រាងក្រាសលូកដៃចូលក្នុងហោ ប៉ាវខោ ធ្វើឲ្យអាវខ្មៅក្រឹបចំហរឡែវលើពីរ-បី ដៃអាវមូរ ដល់គន្លាក់ដៃ ធ្វើឲ្យវាតឹងសាច់ដុំទ្រូងហែកប៉ោងឡើងយ៉ាង
ច្បាស់ទម្លុះសាច់អាវយ៉ាងសង្ហារខាបព្រលឹង។ រាងតូចងើប ក មើលបុរសសម្បុរស្រអែមកាត់តាមម្ដាយពីឈរមុខខ្លួនអោនមកក្បែរគេដោយក្រសែភ្នែកថ្លាមុត បង្កប់ជាមួយ សម្ដីព្រាននារី ធ្វើឲ្យគេធ្វើខ្លួនមិនត្រូវរហ័សគេចពីកែវភ្នែកបុរស ម្នាក់នោះវាយប្រហារបេះដូងគេលោតញាប់ញ័រ ភិតភ័យ។
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា