ធ្មិចបើកៗកន្លងផុតប៉ុន្មានថ្ងៃបន្ទាប់ យ៉ុនហ្គីបាននាំប្រពន្ធកូនឡើងមកលេងយាយ តានៅសេអ៊ូលដែលខានមកសឹងតែចង់កន្លះឆ្នាំទៅហើយព្រោះរវល់ការងារឆ្លៀតមិនបាន ទើបតែទំនេរពេលប្រមូលកសិផលហើយនោះទេ។ យាយតាចាស់ៗអស់ហើយ មិនទាន់បានឃើញមុខចៅៗបានច្រើននោះទេ បើនិយាយពីលោកមីនវិញកូនប្រសារចន អាមីដានមិនឲ្យពិបាកទៀតទេដោយបានទិញយកក្រុមហ៊ុនលោកមីនទៅកាន់កាប់ជំនួសមិនឲ្យឪក្មេកវក់វីនឹងការងារទៀតទេ ព្រោះវ័យពួកគាត់គួរតែយកពេលវេលាស្រឡាញ់ចៅៗ។
៚វីឡាមីន
ឡានទំនើបពណ៌ ស បោលចូលវីឡាធំស្កឹមស្កៃ គ្មានអ្នកណាក្រៅពីគ្រួសារមកពីដេហ្គូនោះទេ។ អ្នកបើកឡានរហ័សចុះបើកទ្វាឲ្យជីមីនអោបឆេវ៉ុនលក់តាំងពីចេញមក ដោយរាងក្រាស់យួរកាបូបខោអាវកូន ប្រពន្ធនឹងខ្លួន ស្មានមើលមកលេងច្រើនថ្ងៃដែរ។« ជម្រាបសួរលោកប៉ា អ្នកម៉ាក់ » យ៉ុនហ្គី និងជីមីននិយាយឡើងព្រមគ្នាស្រូបពេលពួកគាត់ចេញមកទទួលទាំងត្រេកអរនឹកនាចៅ
« ហូយ នឹកណាស់ៗចៅយាយ » អ្នកស្រីឡាដាស្រវ៉ាលើកចៅកំពុងគេងលក់លើដៃរាងតូចមកថើបខ្សឺតៗ ស្រឡាញ់ណាស់ ឃើញតែមុខក្នុងទូរសព្ទ័ខលមកនិយាយមួយម៉ាត់ៗ អៀនយាយ អៀនតា ឥឡីវបានឃើញផ្ទាល់ធំលឿនខ្លាំងណាស់ ធំជាងកាម៉ាប់ថេខ្វុនកូនថេយ៉ុងទៀត។
« យ៉ាងមិចហើយកូនរស់នៅទីនោះ » លោកមីនទះស្មាកូនប្រុសដោយអារម្មណ៍ទទួលបានមោទភាពចំពោះនាយ ខិតខំប្រឹងប្រែងរហូតបានផ្លែផ្កាមិនខកមិនបំណង
« មិនអីទេលោកប៉ាខ្ញុំសុខសប្បាយទេ ចុះលោកប៉ានោះ? »
« ប៉ាធម្មតាទេ នឹកតែចៅប៉ាប៉ុណ្ណោះ »
« ខ្ញុំអន់ចិត្តហើយ ប៉ាបានចៅភ្លេចកូនខ្លួនឯង » គ្រប់គ្នាសើចកិលឡើងនឹងរាងក្រាស់ខ្នក់ចិត្តជាមួយលោកមីនបានមានចៅតិចតួចភ្លេចកូនប្រុសអត់នឹកកូនអីតិចសោះហ្មង។« មើលមុខចុះដូចម៉ាក់គេតែម្ដងហើយ សឺតៗ » អ្នកស្រីឡាដាថើបឆេវ៉ុនខ្សឺតៗរហូតដល់មមីមមើភ្ញាក់ឡើងឃើញមនុស្សប្លែកមុខយំយកតែម្ដងបោះដៃទៅរកជីមីនវិញ ព្រោះជីមីនមិនឲ្យម៉ែដោះមកតាមទេ គេចង់ឲ្យឆេវ៉ុនតាមគេឲ្យខ្លាំងជាងមុនវិញ។
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា