ភាគ 9

904 50 0
                                    


« តែខ្ញុំ! ត្រូវចូលសម្អាតបន្ទប់អ្នកប្រុសសិន » សម្ដីម៉ែដោះ នាំអ្នកបម្រើមកសម្អាតបន្ទប់ពីនាក់ធ្វើឲ្យរាងតូចបើកភ្នែកធំៗ ប្រញាប់ បើសិនពួកគេសម្រុកចូលមកភ្លាមៗសួរជីកឬសរក កម្រាលពូកអីៗនោះ គេធ្វើយ៉ាងម៉េចទៅ? បើយកទៅលាក់អស់ហើយនោះគិតយ៉ាងម៉េចទៅ..?

« គឺ...គឺ មិនបាច់ទេម៉ែដោះ ថ្ងៃនេះខ្ញុំទំនេរ ខ្ញុំចង់រៀនធ្វើវាដោយខ្លួនឯងខ្លះ ម៉ែដោះនិងពួកបងៗទៅវិញចុះណា! ខ្ញុំធ្វើបាន ទុកថាមីននីសូមទៅចុះ! » រាងតូចអង្វរពួកគេដោយទឹកមុខម៉ង់ៗចង់ធ្វើពិតប្រាកដ។ ម៉ែដោះបានត្រឹមដកដង្ហើមធំ នេះជាការងារតួនាទីអ្នកបម្រើ ហើយសុខៗក៏មកអង្វរពួកគាត់បែបនេះ វាចម្លែកសម្រាប់គាត់ដែលរាងតូចមិនធ្លាប់មកធ្វើពីមុនមកឲ្យឃើញ បើគាត់មិនអនុញ្ញាតក៏ឃាត់មិនបានដែរចិត្តរឹងជាមួយក្មេងនេះមិនបានដែរ។

« ប៉ុន្តែអ្នកប្រុស លោកស្រីមិន...»ម៉ែដោះរៀបនឹងនិយាយ
កាយតូចកាត់សម្ដីមិនឲ្យគាត់បដិសេធទាន់

« ម៉ែដោះក៏កុំប្រាប់អ្នកម៉ាក់ទៅបានហើយ អូខេទេ! ខ្ញុំរឹងមាំណាស់ ការងារប៉ុណ្ណឹងខ្ញុំធ្វើបាន»កាយតូចអោបដើមដៃម៉ែ ដោះញញឹមខ្ចឹបមាត់ចុះទៅខាងក្រោម មិនអាចឲ្យគាត់ប្រឆាំងបាន ស្រឡាញ់ដូចជាកូនបង្កើតម្នាក់ដែលគាត់បានមើលថែតាំងពីតូចក្រូចឆ្មាមក មានតែបណ្ដោយទៅ គេចង់ធ្វើវាមិនអីទេ...

តុអាហារធំទូលាយរចនាម៉ូតឡើងដោយផ្កាមាសចាក់ ដោយក្បាច់ក្បូរប្រណិតសាកសមក្នុងតម្លៃផ្ទះអ្នកមាន
ទ្រព្យសម្បិត្តិស្ដុកស្ដម្ភ សុីវិល័យ ហើយក៏មានភាពថ្លៃថ្នូរផងដែរ។ កាយតូចស្អិតអង្គុយទំពារបាយមុខមិនឆ្ងាញ់ក្នុងតុ ស្រឡះម្នាក់ឯងជាមួយអាហារច្រើនមុខក្រាលលើតុ។

« នេះទឹករបស់អ្នកប្រុសតូច ចាស!»អ្នកបម្រើម្នាក់លើកទឹក មកអោយរាងតូចញុំាតែបន្តិចក៏លែងទៅហើយ ចឹងតើបាន នៅតូចល្អិត មុខស្មើកគ្មានជីវជាតិ។ អ្នកបម្រើបានត្រឹមដក ដង្ហើមធំ ខំចំអិនអាហារសម្បូរបែបបែរជាមិនដែលយកចិត្តទុកដាក់ញុំាទៅវិញ។

និរាសបេះដូង (ចប់)Where stories live. Discover now