ភាគ 10

926 54 0
                                    


    កែវភ្នែកស្រទន់ពោពេញដោយមន្ដស្នេហ៍ បើកសន្សឹមៗ ទទួលយកថ្ងៃថ្មី លើកដៃបាំងព្រះអាទិត្យឆាប់រះយ៉ាងរហ័ស

« ហឹម! » កាយតូចរើបម្រើខ្លួន ពើតរមួលខ្ចិលច្រអូសមិនចង់ក្រោកពេលនេះ។ គេញីក្របកភ្នែកបើកតិចៗឲ្យឆាប់ស្វាងមុន មានអារម្មណ៍ថាល្ហល្ហែវស្រឡះខ្លួនមិនឃើញបុរសមាឌធំគេងអោបគេកាលពីយប់នេះឡើយ។

«......» រាងតូចក្រោកអង្គុយដកដង្ហើមធំ មុខស្រពោនអន់ ចិត្ត តូចចិត្តដែលភ្ញាក់ឡើងមិនឃើញនាយនៅអោបគេឲ្យយូរដូចរាល់ដង ឈប់ស្រឡាញ់គេឲ្យយូរៗហើយមែនទេ?
ហេតុអីលបចេញលបចូលមិនប្រាប់បែបនេះ? មិនទាន់បាន ប្រាប់ផង ថាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គេ

ក្រសែភ្នែកតូចស្អាតក្រឡេកទៅឃើញក្រដាសមួយសន្លឹកតូចសមល្មមបាន Note អក្សរនៅលើតុក្បាលដំណែក មុន នឹងយកមកអានលាយឡំស្នាមញញឹមឡើងវិញមួយរំពេច

ℕ𝕠𝕥𝕖: មីននី! បងសូមទោសណា...ថ្ងៃនេះបងមានប្រជុំ
សំខាន់ ទើបបងក្រោកមុនដោយមិនបានដាស់អូនកំពុងគេងលក់ស្កប់ស្កល់.   Morning Kiss ថ្ពាល់របស់អូននៅតែក្រអូបជាប់មាត់បងរហូត! ខុសច្បាប់ដែលទេលួចទើបអូនមិនប្រាប់បែបនេះ? ល្ងាចនេះបងមានរបស់សំខាន់ចង់ឲ្យអូន បានដឹង Darling...♡︎♡︎ ))

« ប្រុសចម្កួត! លួចថើបគេទៅកើត »រាងតូចញញឹមអៀនក្មូក្ដោបថ្ពាល់ក្រហមទាំងញញឹមខ្ចឹបបបូមាត់ឡើងវិញជាមួយ សម្ដីផ្ដែផ្ដាំយ៉ាងផ្អែមល្ហែមស្រម៉ៃដល់ទង្វើរបស់នាយថ្នាក់ថ្នមគេប៉ុណ្ណាទៅ?

   ជីមីនបណ្ដេញចិត្តរំជើបរំជួលចេញ ប្រញាប់ក្រោកទៅសម្អាតខ្លួនមុននឹងចុះទៅញុំាអាហារពេលព្រឹក រួចក៏ត្រូវទៅ សាលា ចំណែកល្ងាចនេះក៏ដូចគ្នាមានពិធីខួបកំណើតអូមី ហ្ការបស់ខ្លួនបន្តិចបន្តួច តែគេមិនខ្វល់ទេ អ្វីដែលត្រូវខ្វល់និងគិតនោះគឺសម្ដីបងប្រាប់ថាមានរបស់សំខាន់ឲ្យខ្លួន ចង់ដឹងខ្លាំងណាស់ តើ Surprise អ្វីទៅ?

ល្ងាចនេះ៚

តុអាហាររៀបចំឡើងយ៉ាងប្រណិតក្នុងវីឡាផាកស្រោបដោយក្បាច់រចនាម៉ូតតុបតែងនិងអាហារសាកសមជាមួយ
នឹងកិត្តិយសខ្ពង់ខ្ពស់កោះអញ្ជើញភ្ញៀវដែលមានភាពស្និត ស្នាលស្អិតរមួតរកសុីដោះដូរជាមួយគ្នាមកចូលរួម អ្វីដែលកាន់តែពិសេសមិនបានបំភ្លេចបានគឺអនាគតដន្លង...
គ្រួសារចន

និរាសបេះដូង (ចប់)Where stories live. Discover now