« ហ្អេ! ក្មេងតូច ហេតុអីបានឯងយំ..? » សម្លេងធំគ្រលរ លឺមកពីច្រកខាងក្រៅក្បែរទ្វាកញ្ចក់បាំងដោយវាំងនងព្រោះមាឌតូចមិនទាន់បានបិទ (លោកផាករៀបចំបន្ទប់ជីមីនជាន់ លើគេបង្អស់ មានទ្វាកញ្ចក់រូតបិតបើកស្ទើម្ខាងបន្ទប់បាំងដោយវាំងននសម្រាប់ទាំងបិតបាំងលឿងស្រាលពណ៌មាសស្រួលសម្រាប់គេចេញមកវេរ៉ង់ដារខាងក្រៅអាវមេរៀន និងមកឈរលេង យប់ៗមិនសូវអផ្សុក) មិនខុសពីដាក់កូនដូចក្នុងទ្រុងសេក...ជីមីនងើបឡើង ខ្ចឹបបបូមាត់មិនហ៊ានយំបន្តទៀត ក្រឡេក កូនភ្នែកឡង់ៗរកមើលប្រភពសម្លេងហៅគេ ក៏ឃើញថាជា បុរសពេញកម្ពស់ សម្បុរស្រអែមជាងសណ្ដែកបាយសក់ ខ្មៅក្រឹបមាឌសែនធំ គ្រងអាវគ្រ័រហ្សេច្រតដៃជ្រោងលើបង្កាន់ដៃ ញញឹមតិចៗមកកាន់គេមិនដាក់ក្រសែភ្នែក ម្នាក់ នេះជា Alpha មែនទេ? គេត្រូវតែប្រុងប្រយត្ន័...
« ហ្អឹម! អ្នកណាធ្វើអីឯងមែនទេ » កម្លោះកូនកាត់ជនជាតិ អាមេរិខាងជើងនៅតែសួរមិនឈប់ព្រោះចង់ដឹង។ មុនដំបូងគិតថាមកឈរស្រូបយកខ្យល់អាកាសខាងក្រៅបំបាត់ភាពតានតឹង ហត់នឿយ ស្រាប់តែលឺសម្លេងយំក្បែរៗនេះគេ ចេះតែរកមើលប្រភពសម្លេង រហូតទាល់តែឃើញកូនអ្នកជិតខាងគេងយំខ្សឹកខ្សួលទើប គេសួរទាំងបារម្ភទាំងចង់ដឹង
ជីមីនមិនបានឆ្លើយតប មានតែសម្លឹងមុខកម្លោះម្នាក់នោះ
មើលមកគេដូចគ្នា។ គេមិនស្គាល់នាយម្នាក់នោះជាអ្នកណា ទេ ទើបមិនហ៊ាននិយាយអ្វីទាំងអស់ ដើរសន្សឹមៗទៅទាញ វាំងនងបិទជិតឈឹង ធ្វើឲ្យកម្លោះម្នាក់នោះអស់សំណើចនឹង រាងតូចធ្វើដូចខ្លាចៗគេអញ្ចឹង!« កុំខ្លាចអី...ខ្ញុំមិនមែនមនុស្សអាក្រក់ឯណា ហុឹស » នាយ ស្រេកប្រាប់រាងតូចទាំងអស់សំណើចនឹងចរិតមាឌតូចស្ដើង សម្បុរដូចកូនទារក ភ្នែកមូលក្រឡង់ៗ បបូរមាត់ស៊ីជម្ពូរដូចរង្វង់បេះដូង សក់ខ្មៅក្រឹបធ្លាក់មកបាំងភ្នែកនោះគ្រាន់តែឃើញប៉ុណ្ណឹង គេយកមកគិតហើយវិភាគនូវអ្វីដែលខ្លួនបាន ឃើញគឺថាក្មេងម្នាក់នេះស្អាតមែនទែន អាចឲ្យគេនឹកគិត វិភាគទាំងដែលមុនធ្លាប់គិតចឹងៗពីមុនទាល់តែសោះ ។
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា