៚ព្រឹកឡើង
« អួក អួក! » សម្លេងក្អួតចង្អុរវ៉ក់ៗចេញពីបន្ទប់ធំទូលាយគ្មានអ្នកណាក្រៅពីជីមីនទេ កូននៅក្រៅក៏ធ្វើទុក្ខ កូនក្នុងពោះក៏ធ្វើទុកមួយរយៈនេះចាញ់មុខឡើងស្លេកអស់ហើយ។ ក្រោយក្អួតរួចជីមីនចេញមកវិញឃើញក៏អាល្អិតឆេវ៉ុនងើបអង្គុយឆ្ងក់លើពូកមើលមកគេម៉ក់ៗសក់ក្បាលដូចសំបុកមាត់។
« ងើបហើយហេស៎កូន តោះអាប៉ាងូតទឹកអោយណា » ជីមីនចាប់បោះដៃលើកកូនងើបឈរឡើងស្រាតខោអាវគេងយប់ លើកពរទៅងូតទឹក ព្រោះរាងក្រាស់ទៅមើលឡានចេញទំនិញនៅចំម្ការតាំងពីព្រឹកព្រលឹមបាត់ហើយ។
« អាម៉ាហា៎ ម៉ាក់ៗអូនទៅណា? » អាល្អិតអង្គុយក្នុងអូនអាងសុខៗសួរទៅរាងតូចទាំងរករលីងរលោងចង់យំ។ យប់មិញទម្រាំលួងបាត់ទាល់យកខ្នើយអោបម៉ែដោះមកអោយបានព្រមគេង កូននេះដល់ ក ហើយ។
« ម៉ែដោះរវល់ទៅលេងប៉ាម៉ាក់កូនណា ស្អែកបានម៉ាក់ៗកូនមកវិញ កុំយំមើលអាប៉ានៅជាមួយកូនហើយតើ » ជីមីនចាក់សាប៊ូកក់សក់កូនថ្នមៗ ដុសខាត់មើលថែកូនបានល្អណាស់ កុំនិយាយថាគេមិនចេះ មិនដែលក្បែរឆេវ៉ុន។ ក្នុងបន្ទប់ឆេវ៉ុនទាំងមូលរបស់ប្រើប្រាស់សម្រាប់ថែស្បែកកូនក្មេងអីនឹង ជីមីនយកចិត្តទុកដាក់ទិញឲ្យកូនសឹងតែរកកន្លែងដាក់លែងបានហើយ។
« អាប៉ាកុហកអូនឬអត់? »
« អត់ទេ! អាប៉ាមិចនឹងអាចកុហកកូនបានទៅ »
« អូនជឿសិនចុះ »
« ជឿសិនចុះ? »
« មានន័យថាអូនជឿអាប៉ាតិចៗ » សម្ដីជជែកគ្នារវាងម៉ែកូនមិនដាច់ពីមាត់ខុសពីររាល់ដង ហើយព្រឹកនេះឆេវ៉ុនហាក់ដូចជាស្ដាប់ជីមីនជាងមុនទៀតផង។« មើលមាឌទៅ ឡើងស្គមអស់ហើយ » ជីមីនយកកន្សែងជូតខ្លួនកូនរួចក៏យកឡេកូនក្មេងលាបលើស្បែកឆេវ៉ុន បន្ទាប់មកក៏លាបឡេការពារកម្ដៅថ្ងៃកូនក្មេងលើមុខគួរឲ្យស្រឡាញ់របស់ឆេវ៉ុន រួចរាល់ក៏ស្លៀកពាក់ឲ្យមុននឹងលើកពរចុះមកខាងក្រោយញុំាបាយ។
« មុននេះអូនលឺងអាប៉ាក្អួត » ឆេវ៉ុនហាមាត់ញុំាបាយពេលជីមីនតាមបញ្ចុក ទាំងដៃអោបតុក្កតាឆ្មាពណ៌សម្បុរលឿងចូលចិត្តណាស់របស់លេងបែបនឹង។ ញុំាសុខៗក៏សួរទៅរាងតូចព្រោះកាលគេភ្ញាក់អាប៉ាគេឈឺអីហើយ បានលឺក្អួត។
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា