តាមដងវិថីវែងឆ្ងាយមានឡានបើកបញ្រ្ចាស់បណ្ដោយហូរហែរមិនសូវជាស្ងាត់ អាកាសធាតុមិនក្ដៅពេកមានខ្យល់បក់តិចៗរង្គើរដើមឈើ មកប៉ះសរសៃទន់រលាស់គេងលួងលក់ដណ្ដប់អាវរបស់សង្សារដោយអាការះអស់កម្លាំង ហត់ហែវ បន្ទាប់ពីស្នាក់នៅផ្អែមល្ហែមនូវមាត់សមុទ្ររួច យ៉ុនហ្គីបន្តទៅ 2 ថ្ងៃទៀតទៅឯខេត្ត Daegu ដោយប្រាប់ ជីមីនថានឹងនាំទៅលេងលោតតា លោកយាយរបស់គេនៅទីនោះ។« អ្ហឹម... » បន្ទាប់ពីរគេងលក់ចោលតៃកុងយ៉ាងយូរតាំងពីចេញមកនោះជីមីនភ្ញាក់ដឹងខ្លួនអឺតមើលទៅទេសភាពខាងក្ដៅឃើញថាវារសៀលណាស់ទៅហើយ។ យ៉ុនហ្គីសម្លឹងមុខរាងតូចទាំងញញឹមស្រាល រួចក៏បង្អង់ល្បឿនបន្តិច
ហុចទឹកមួយដបឲ្យជីមីនញុំាឲ្យស្វាងងងុយ។« បង! ពួកយើងមកដល់ណាហើយ » គេមិនដែលដើរទៅណាសោះ ដូចច្នេះគេមិនស្គាល់តំបន់ មកជាមួយនាយលើក នេះគឺជាអ្នកនាំផ្លូវគេទាំងអស់។
« ជិតដល់ផ្ទះលោកតាបងហើយ! បងទិញរបស់ញុំាឲ្យអូននៅខាងក្រោយបើឃ្លានសិនញុំាទៅ » មកតាមផ្លូវមុននេះ គេក៏បានឈប់ទិញអាហារសម្រន់នៅ Mart មួយកន្លែងសម្រាប់ជីមីនខ្លាចថាភ្ញាក់ឡើងឃ្លាន ព្រោះយប់មិញពិសេសពេក គេស្រូបយកថាមពលអស់រលីងហើយ ។
« ហាមាត់មកអូនបញ្ចុក » រាងតូចញញឹមខ្ចឹបបបូមាត់ មានអារម្មណ៍ថាអៀន នឹងកក់ក្ដៅដែលគ្រប់ជំហាននាយតាម Care គ្រប់ពេលវេលា សំខាន់ដឹងអ្វីដែលគេចូលចិត្តទៀត ទិញសុទ្ធតែអាហារសុខភាព និងរាងកាយ បែបស្រឡាញ់រាងប្រពន្ធណាស់មើលទៅ ( ˘ ³˘)
« ញុំាមើលតែទន្សាយ » យ៉ុនហ្គីទំពារការ៉ុតទាំងអស់សំណើចនឹងរាងតូច នំកញ្ចប់ កូកាមិនខ្ចីញុំាពិតមែន បែរជា ញុំាបន្លែជាមួយយ៉ាអួថែរាងមកបង្ខំឲ្យមនុស្សមិនចូលចិត្ត បន្លែដូចគេញុំាដែរ។
« ធ្វើមុខអីចឹង? ក្រែងបងជាអ្នកទិញឲ្យអូន អញ្ចឹង! ញុំាពីរ នាក់អូន » ជីមីនច្បិចថ្ពាល់នាយ ទាញលេងទាំងគ្រឺតខ្នាញ់ មនុស្សចាស់ងក់ងរធ្វើមុខខ្មូរត្រូវប្រពន្ធបង្ខំឲ្យញុំាបន្លែ
« បងក៏ទិញសម្រាប់អូនម្នាក់ឯងនោះអី » យ៉ុនហ្គីគ្រវាសដៃ រាងតូចចេញ មើលចុះទាញថ្ពាល់ដូចនំម្សៅយាធ្លាក់ក្រហម អស់ហើយដៃតូចៗទេ និយាយពីថារហ័សនោះ គ្មានខ្លាចថាគេកំពុងគ្រង់គ្រងឡានមួយទាំងមូលអីសោះ ចំជាក្មេងមិនទាន់ដឹងអីពិតមែន
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា