ភាគ 34

871 50 3
                                    

« សឺត! » ស្នាមថើមមួយដង្ហើមទម្លាក់ទៅលើថ្ពាល់ក្រពុំរបស់រាងតូច ថេយ៉ុងគេងផ្កាប់មុខលង់លក់អស់កម្លាំង ទន់ខ្លួនក្រោយពីភ្លើង ស្នេហ៍ក្ដៅគគុករលត់ទៅ។ ជុងគុកចុះពីលើពូករើសកន្សែងមករុំ
ល្វែងក្រោម ដកហូតបារីមួយដើមដើរទៅកន្សែងបង្អួតជក់បង្ហុយវាទៅក្រៅ ព្រោះថាថេយ៉ុងមិនចូលចិត្តក្លិនវានោះទេ រួចក៏ដកទូរសព្ទ័ ចុចខលទៅកូនចៅរបស់នាយ និយាយតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ

« ឯងត្រូវតែធ្វើវាឲ្យសមចិត្តដែលថេយ៉ុងចង់បានណា គ្រីស យើងប្រគល់តួនាទីនេះឲ្យឯង ធ្វើឲ្យគេឈឺចាប់លើកថេយ៉ុងមួយលានដង » និយាយចប់នាយក៏បិទទូរសព្ទ័ ងាកមកមើលមុខតូចច្រឡឹង គួរឲ្យអាណិត និងស្រឡាញ់ក្នុងពេលតែមួយ  គេមិនដែលចាត់ទុក ថេយ៉ុងជាឧបករណ៍របស់គេប្រើប្រាស់នោះទេ មនុស្សដូចជាគេ ស្រឡាញ់គឺប្រើអំណាចអូសទាញដណ្ដើមយកទាល់តែបាន មិនមែនផ្ដើមពីការលង់លោមនោះទេ ខ្លួនគេផ្ទាល់ជាអាល់ហ្វាភ្នែក ក្រហម គេមិនមែនមនុស្សចិត្តស្ងប់ដូចជាយ៉ុនហ្គីឡើយ អូមេហ្កាដែលព្យាយាមគេចចេញពីគេ គេកាន់តែចង់បាន ចង់ក្បែរ ចង់ឈ្នះ

ភូមិគ្រឹះ ផាក អាហ្វរីស៍
ងាកមកមើលស្ថានភាពក្នុងគ្រួសារកំពូលអ្នកមាន រកក្ដីសុខមិនបាន ឯណេះវិញ សព្វថ្ងៃនេះម្ដាយរបស់ជីមីន គឺសាន់យ៉ានាងមិនសូវត្រូវ រូវជាមួយប្ដីនោះទេ ត្រូវនិយាយក៏និយាយ ត្រូវអត់ក៏នាងមិនហាស្ដី រស់នៅដោយការលាក់បាំង ប្រៀបដូចមនុស្សគថ្លង់ មិនដឹងអីទាំង ដែលរឿងទាំងប៉ុន្មាននាងដឹង និងព្យាយាមលាក់លោកផាកដូចគ្នា

ឆូស៊ុនជាមនុស្សជំនិតលោកផាក ចូលមកទាំងទឹកមុខមិនសមប្រកប ខណះក្រឡេកឃើញម្ចាស់ស្រីនៅផ្ទះបាយជាមួយអ្នកបម្រើ គេអោនគោរពបន្តិចមុននឹងហួសទៅរកលោកផាក រង់ចាំនៅខាងលើ

« ចៅហ្វាយ » ឆូស៊ុនអោនគោរពលោកផាកអង្គុយលើកៅអីបង្វិល ទៅមកដោយស្មុគស្មាញចិត្តនឹងរឿងទាំងប៉ុន្មានដែលគាត់មិនទាន់ សម្អាតចេញពីទ្រូង។

« និយាយមក! »
« នេះជារូបថតទាំងប៉ុន្មាន ដែលចៅហ្វាយឲ្យអាចូតាមដាន ចន អាមីដាន គឺលោក ចន មួយរយះនេះមិនបាននៅជាមួយអ្នកប្រុសតូច ឡើយគេឧស្សាហ៍ចេញចូលក្នុងអាផាតមីនណាស់ទាន » ឆូស៊ុនតម្រៀមរូបថតដែលនាយចូចាប់បានយកមកដាក់លើតុបញ្ជាក់ ប្រាប់ចៅហ្វាយតាមសកម្មភាពមួយៗរបស់ជុងគុក។

និរាសបេះដូង (ចប់)Where stories live. Discover now