ភាគ 27

746 43 4
                                    


កាយតូចក្រមិចអង្គុយលើកៅអីលេងម្រាមដៃខ្លួនបើកភ្នែក
ម៉ក់ៗរង់ចាំថេយ៉ុងកំពុងរៀបចំអាហារសម្រាប់ខ្លួន។ មើល ទៅថេយ៉ុងពូកែណាស់អ្វីក៏ចេះដែរ មិនដូចគេទេសូម្បីតែកាំបិតក៏មិនចេះកាន់ស្ទាត់ផង មុននេះគេភ័យណាស់ពេលជួបលោកស្រីមីនអង្គុយលើសាឡុងគេមិនហ៊ានងើបមុខទេ យ៉ុនហ្គីមិននៅមានតែថេយ៉ុងប៉ុណ្ណោះចាំការពារគេ ។

« ឃ្លានហើយមែនទេ? » ថេយ៉ុងអស់សំណើចនឹងទឹកមុខ រាងតូចពេលធ្វើបែបនេះទៅ មានអារម្មណ៍ថាខ្លួនដូចជាម្ដាយកំពុងចំអិនម្ហូបឲ្យកូនញុំាចឹង។

« ហឹម! » ជីមីនអៀនមាត់ញញឹមលឹបភ្នែក សុខៗក៏ឃ្លាន ញុំាយ៉ាងណាក៏មិនឆ្ងាញ់មិនមានអារម្មណ៍ថាឆ្អែតទាល់តែ សោះ ។ ថេយ៉ុងរហ័សដួសឲ្យជីមីនញុំា បន្ទាប់ពីធ្វើរួច ចំណែកគេអង្គុយមើលជីមីនញុំាក៏ឆ្អែតដែរ។

« ញុំាឲ្យច្រើនៗទៅ ឯងស្គមជាងយើងទៀត » ថេយ៉ុងច្រតចង្កាកំដររាងតូចញុំា គេមិនខ្វល់ជាមួយម៉ាក់របស់គេកំពុងមកមើលមិនពេញចិត្តយ៉ាងទេដែលគេព្យាយាមមើល ថែជីមីន ក្បែរជីមីននៅពេលយ៉ុនហ្គីមិននៅ ប៉ុន្តែមិនថ្វីទេ គាត់តែងតែបែបនេះទៅហើយ ក៏ព្រោះតែគាត់ស្រឡាញ់គ្រួសារ ចំណុចនឹងដែលគិតថាជីមីនជាឆ្អឹងទទឹង ក នាំភាពចង្រៃមហន្តរាយមកឲ្យគ្រួសារគាត់ម្ដងទៀត ហើយពេលនេះគាត់ក៏គ្មានពេលមករករឿងដេញជីមីនទៀតដែរ ព្រោះថារវល់អង្គុយចាំអ៊ុនជូ ស្អីនោះមកនៅទីនេះ គ្រាន់តែលឺឈ្មោះ គេចង់រត់ចេញពីផ្ទះបាត់ទៅហើយ ។

« ឆ្ងាញ់ណាស់ថេយ៍ ប៉ុន្តែយើងឆ្អែតហើយ » ជីមីនរុញចានស៊ុបចេញ មុននឹងលើកទឹកមកផឹកឲ្យឆ្អែតតែម្ដង ទោះនៅឃ្លានក៏មិនហ៊ានលើកស្លាបព្រាញុំាទៀតដែរ ក្រសែរភ្នែកម្ដាយរបស់មនុស្សជាទីស្រឡាញ់របស់គេ សម្លឹងសម្លក់ ដោយភាពស្អប់ខ្ពើម ស្អប់មុខគេដូចរបស់ស្អុយរលួយ នាំចង្រៃអន្តរាយមកផ្ទះគេ ទោះមិនបានជេរប្រទិចតែទង្វើ របស់គាត់មិនបានពេញចិត្តខ្លួនឡើយ ។

បន្ដិចក្រោយមកសម្លេងឡានបោះពួយសន្ធឹកចូលចតមុខផ្ទះ ពាំនាំរាងតូចច្រឡឹងជា omega សាយភាយក្លិននិងឥទ្ធិពល រឹកពាថ្លៃថ្នូរសមជាកូនអ្នកមាន មានប៉ាម៉ាក់ស្រឡាញ់ថ្នាក់ ថ្នមដូចកែវ ខុសពី omega ម្នាក់ទៀតរាងកាយសុទ្ធតែដំបៅ ស្លាកស្នាមជាំពេញរាងកាយកង្វក់ដោយសារការវាយដំ ឈឺ ចាប់ទ្រុឌទ្រោមពេញខ្លួន តាមសម្លឹងមើលគេម៉ក់ៗដើរចូល មកជាមួយម្ចាស់បេះដូងរបស់ខ្លួន ហាក់បីដូចជាស្និតស្នាល រកស្មានមិនត្រូវ

និរាសបេះដូង (ចប់)Where stories live. Discover now