ពន្លឺព្រះអាទិត្យរះស្រឡះបញ្ចេញថាមពលរបស់ខ្លួនក្រហមឆ្អៅបុកប៉ះកញ្ចក់បង្អួចថ្លាជះមកប៉ះមនុស្សពីនាក់គេង លង់លក់ក្នុងភួយតែមួយសែនកក់ក្ដៅមិនទាន់ភ្ញាក់ក្នុងសភាពអាក្រាតហត់នឺយបន្ទាប់ពីសង្គ្រាមក្ដៅគគុកយប់មិញបានបញ្ចប់ទៅ។« អ្ហឹម! » រង្វង់ភ្នែកតូចច្រម៉ង់ធ្មិចព្រិចៗដោយសារចាំងនឹងពន្លឺ រើបម្រាស់ក្នុងដៃនាយកំពុងតែអោបមិនឲ្យរបូតពីដៃ។
« សឺត... » យ៉ុនហ្គីថើបថ្ងាស់រាងតូចមួយដង្ហើមយ៉ាងវែងទាំងមិនទាន់បើកភ្នែក តាមពិតនោះគេដឹងខ្លួនយូរមកហើយ គ្រាន់តែមិនចង់ក្រោកទៅវិញទេ មិនចង់ប្រលែងរាងតូចចេញពីដៃ ចង់អោយឲ្យយូរបំផុត។
« យ៉ុនហ្គី....» ភ្នែកភ្នែកស្រទន់មូលក្រឡង់សម្លឹងមុខអ្នកកំពុងបិទភ្នែកអោបរឹបខ្លួនខ្លាំងជាងមុន ដោយការស្រឡាញ់ ទាមទារឲ្យខ្លួនមានចំណែកទៅរហូតក្នុងបេះដូងនាយ ការទាមទារមិនឲ្យនាយបោះបង់ខ្លួនចេញ។
« អូនចុកពោះទេ? »សម្លេងធំស្អកសួរដោយក្ដីបារម្ភ មុននឹងថើបថ្ពាល់កក្រពុំក្រហមដូចថ្ពាល់ទារកខ្សឺតៗជាច្រើនដង ដៃលួកក្ដោបចង្កេះទទេស្អាតតូចអោបមករកខ្លួនយ៉ាងណែន
« ឈឺ...អូនឈឺគ្រប់កន្លែង »ភ្នែកមូលៗក្រឡង់ភ្ងើយក្បាល មើលមុខប្រុសមាឌធំសង្ហារទាំងពេបមាត់ត្អូញត្អែឈឺសព្វ រាងកាយដែលនាយប៉ះពាល់ នៅដិតដាមក្នុងខួរក្បាលមិនទាន់បាត់ នឹកដល់ក៏ធ្វើឲ្យគេអៀនថ្ពាល់ឡើងក្រហមដូចត្រូវគេចាប់ច្របាច់។
ដំណាក់កាលនេះហើយ គេមិនអាចហាមឃាត់បេះដូងខ្លួនឯងរាងៗខ្លួនមិនឲ្យស្រេករកគ្នាបានទេ គេទទួលស្គាល់ថាវាមិនសាកសមរវាងគ្រួសារទាំងពីរ ប៉ុន្តែបំណាច់បេះដូង វាទាមទារកញ្រ្ជោហៅរកគ្នាមិនអាចនិយាយបានប្រៀបដូច ស្នេហាក្មេងខ្ចីចង់បាន ត្រូវតែបានឲ្យឆាប់ៗ។
« បងសូមទោស..មកពីបងស្រឡាញ់អូនខ្លាំងពេក » សម្ដីដោយទឹកមុខពិតប្រាកដធ្វើឲ្យជីមីនញញឹមអឹបអៀនជាមួយប្រុសមាត់ត្រង់ដូចបន្ទាត់ម្នាក់នេះ ទ្រាំមិនបានអោនមកថើប បបូរមាត់កាយតូចជញ្ជក់តិចៗដោយមនោសញ្ចេតនា នឹងទំនុកចិត្តជាមួយគ្នារ៉ូមែនទិចរកថាមិនត្រូវ។
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា