ភាគ 40

925 62 4
                                    

ជីមីនរៀបចំខោអាវបត់ដាក់ចូលវ៉ាលីនឹកដល់សម្ដីត្មិះដៀលរបស់ ឪពុកទឹកភ្នែក ហូរសស្រាក់ដូចបាក់ទំនប់ឈឺចាប់នឹងពាក្យសម្ដីទាំង ប៉ុន្មាន រស់នៅទីនេះ មិនខុសពីដុំថ្មាគេទាន់ចោលនោះទេ កន្លែងនេះវាគ្មានតម្លៃសម្រាប់គេរស់នៅទៀតទេព្រោះគេប្រើអស់ហើយ ផ្ទះដែលគ្មានសុភមង្គលសូម្បីមួយចុងក្រចក។

ក្រាក៚
សាន់យ៉ាមើលទ្វាចូលមករកកូនទាំងស្លន់ស្លោស្លេកមុខ កាលបើឃើញរាងតូចរៀបចំដាក់សម្លៀកក្នុងវ៉ាលីដូចបម្រុងចេញពីនេះធ្វើ ឲ្យគាត់ដឹងភ្លាមថាជីមីនទៅណា

« ម៉ាក់ អ្ហឹក ហឹក » កាយតូចស្ទុះមកអោបម្ដាយទ្រហ៊ោយំសែនឈឺចាប់បុកម្នេញក្នុងទ្រូង តើឲ្យគេរស់នៅទីនេះដើម្បីអ្នកណាទៀតទៅ? ជីមីនគេវាគ្មានអីទៀតទេ

« មីន! កូនចង់ទៅណាហាស៎? » សាន់យ៉ាក្រសោបមុខកូនស្រេក សម្លុតសួរទាំងទឹកភ្នែក នៅទីនេះក៏ពិបាក ទៅបាត់ក៏វេទនាបណ្ដោយជីវិតរបូត រសាត់តាមក្បូន ទ្រូងម្ដាយឯណាទ្រាំមើលកូន រស់នៅរត់គេច រត់មួយមួយឆាកជីវិតមែនទេបាន។

« ម៉ាក់ អ្ហឹក កូនមិនអាចនៅទីនេះតទៀតបានទេ កូនសន្យានឹងទៅឲ្យឆ្ងាយ មិនឲ្យប៉ាម៉ាក់អាប់អោនមុខមាត់ដោយសារកូនទៀត ទេ កូនសូមទោសដែលបំផ្លាញអ្នកទាំងពីរកន្លងមក ផ្លូវមួយនេះកូន ដើរហើយ អូនមិនបកក្រោយទៀតទេ កូនសន្យានឹងមើលថែខ្លួន ឯងឲ្យល្អមិនឲ្យម៉ាក់ពិបាកចិត្តទៀតទេ កូនធំហើយ អ្ហឹកហឹក » សាន់យ៉ាឈរសម្រក់ទឹកភ្នែកនឹងសម្ដីកូន ធ្វើជាម្ដាយចិញ្ចឹមកូនមិនបានល្អ ប្ដីរបស់នាងនិយាយត្រូវណាស់ សូម្បីតែស្នាមញញឹមរបស់ កូននាងមិនដែលបានឃើញ បណ្ដែតបណ្ដោយឲ្យខូចប្រឡូចដល់ ដំណាក់កាលនេះ ឲ្យនាងយកអ្វីមកការពារកូនបានទៅ?

« កូនគិតត្រូវហើយមែនទេចង់ទៅនៅជាមួយគ្នា ហ្ហឹក? មីន ម៉ាក់ ស្រឡាញ់កូនណាស់ ម៉ាក់មិនចង់ឃើញកូនរស់នៅបែបនេះទេ កូនក៏មានគ្រួសារ ហេតុអីត្រូវធ្វើខ្លួនបែបនេះ? រឿងអាម៉ាស់ម៉ាក់សាំ ហើយតែម៉ាក់មិនចង់ឲ្យកូនទៅទាំងបែបនេះទេ គ្រួសារគេក៏មិនបានស្រឡាញ់ពេញចិត្តកូន កូននៅក្មេងណាស់ជីមីន ចិត្តមនុស្ស ប្រុសថ្ងៃនេះគេស្រឡាញ់យើងខ្លាំង មិនប្រាកដថាស្អែកឬខានស្អែកគេស្រឡាញ់កូនរហូតទេ ហឹក »

និរាសបេះដូង (ចប់)Where stories live. Discover now