ភាគ 21

787 51 4
                                    


ក្រឹប៚
សម្លេងបិទគន្លឹះទ្វាតិចៗដោយអ្នកស្រី គីម សាន់យ៉ា ។ ទឹកភ្នែកម្ដាយហូរកាត់ផែនថ្ពាល់ ឈឺចាប់ ឈឺចិត្តខ្លោចផ្សា
ពន់ពេករត់មកអោបត្រកងកូនទ្រហ៊ោយំ ប៉ះសាច់ត្រង់ណា ក៏ដាច់ជាំ សុទ្ធតែស្នាមខ្លោចពេញខ្លួន បេះដូងម្ដាយស្ទើរធ្លាក់ដក់ដីពេលឃើញសភាពកូន

« ពុទ្ធោកូនម៉ាក់ អ្ហឹក ហ្ហឹក ម៉ាក់សុំទោស » អ្នកស្រីវែកសក់រញ៉េរញ៉ៃមុននឹងថើបកូនខ្សឺតៗលើថ្ពាល់មានស្នាមម្រាមដៃឪពុកទាំងទឹកភ្នែក ។ វាជាលើកទី 2 ហើយដែលកូនឈឺ ចាប់បំផុតក្នុងឆាកជីវិត ឈឺចាប់ព្រោះធ្វើជាម្ដាយគេមិន បានការ គ្មានប្រយោជន៍ ទុកឲ្យកូនត្រូវស្វាមីចិត្តឃោឃៅសាហាវយង់ខ្នងធ្វើបាបកូនជាលើកទី 2

« ម៉ាក់..ម៉ាក់អ្ហឹក ហឹក កូនឈឺ កូនខ្លាច អ្ហឹក ...» សម្លេងខ្សោយៗងើបពីសន្លប់ហៅម្ដាយទាំងទឹកភ្នែកហូរកាត់សៀតផ្កាដៃញ័រទទ្រើតលើកអោបម្ដាយមកនលែង ថ្ងួចថ្ងូរទាំងឈឺ
ទាំងខ្លាចបាក់ស្បាតក្នុងជីវិត នឹកស្រម៉ៃឃើញពេលណាធ្វើឲ្យគេយំ គេខ្លាចខ្លាំងបំផុត ។លើកទី 1 វ៉ៃបង្អត់បាយគាបឲ្យ គេរៀនឡើងជិតឆ្កួត ឲ្យស្ថិតក្រោមបង្គាប់របស់គាត់
លើកទី 2 នេះវ៉ៃព្រោះស្នេហារបស់ខ្លួនគ្មានសូម្បីឱកាសជ្រើសរើសវា វាយឡើងទក់សាច់ដូចបាវ ចុះបើមានលើកទី3 វិញនោះ? គេអាចស្លាប់ទេ?

« កុំខ្លាចអីកូន ម៉ាក់នៅទីនេះហើយ » អ្នកស្រីលួងលោមកូនឲ្យស្ងប់ចិត្ត ទាញខ្នើយមកកើយឲ្យគេងស្រួលបួល។

« កូនសុំអង្វរកុំបំបែកកូនពីបងយ៉ុនហ្គីដូចប៉ាអីម៉ាក់ អ្ហឹក ហឹក កូនដឹងថាវាខុស ហឹក ប៉ុន្តែ អ្ហឹក ប៉ុន្តែពួកយើងទាំងពីរស្រឡាញ់គ្នាជ្រុលជ្រួសរួចហើយ អ្ហឹក កូនមិនចង់បែកពីគាត់ទេ ហ្ហឹក បងជុងគុកក៏មិនបានស្រឡាញ់កូនដែរ ម៉ាក់បញ្ឈប់លោកប៉ាទៅអ្ហឹក ហ្ហឹក កូនមិនមែនជា mate របស់បងជុងគុកទេ ហ្ហឹក ម៉ាក់ក៏ដឹងថាកូនជាអីដែរ ទើបប៉ាស្អប់កូនដល់ ថ្នាក់នេះ » រាងតូចសំពះម្ដាយទ្រហ៊ោយំរៀបរាប់ទាំងឈឺចាប់ ទឹកភ្នែកស្រក់ស្ទើរក្លាយជាឈាម ដំណាក់កាល នេះទៅហើយយកអ្វីមកខ្ចប់ទៀតក៏លែងជិតដែរ មានតែទាមទាររកយុត្តិធម៍សម្រាប់ខ្លួនប៉ុណ្ណោះ

និរាសបេះដូង (ចប់)Where stories live. Discover now