ភាគ 𝟒𝟔

1K 78 4
                                    

« អូនចង់ទៅណាថេយ៉ុង? » ជុងគុកមនុស្សធ្លាប់តែមាចអំណាច ក៏ត្រូវមកចាញ់ត្រង់រឿងប្រពន្ធឈ្លោះគ្នាអាងរត់ទៅផ្ទះនឹងហ្មង គេចង់ឲ្យលុយប៉ាក្មេកទៅនៅក្រៅប្រទេសឲ្យបាត់ ហើយយកគ្រឿងចក្រទៅរុញផ្ទះមីន សាន់ត្រាចោលឲ្យបាត់មើលប្រពន្ធគេរត់ទៅណាទៀតអត់ចាំមើល? ហើយមើលចុះគេខំសួរបែរជាឈរអោបដៃងាកមុខចេញធ្វើមិនដឹងទាំងមានថង់ខោអាវមួយថង់ស៊កយួរក្នុងដៃទៀត។

« ថេយ៉ុង លឺបងនិយាយខ្លះទេ? » ជុងគុកគ្រឺតធ្មេញសែនខ្នាញ់ចរិតប្រពន្ធមួយ សមណាស់អីរកនាំកូនរត់ចោលប្ដីទាំងព្រលប់នឹង។ប្រពន្ធអស់គេប្ដីមកពីធ្វើការរត់មកទទួល ត្រៀមបាយទឹកបុកទំពារ ប្រពន្ធចន អាមីដាន ទទួលប្ដីដោយមានថង់ខោអាវត្រៀតរត់ចោល

« អូនមិនចង់និយាយម៉េច? » ថេយ៉ុងងាកមុខចេញមិនខ្ចីមើលមុខប្ដីខឹងណាស់ខលទៅមិនលើក គេមានកូនគេឃ្លានចង់ញុំាផ្លែឈើជូរផ្អែម តែកុំរំពឹងស្វាមីខលទៅជិត ១០០កុំឲ្យលើកអីបន្តិច។ ទោះបីពួកគេមិនទាន់ស្និតគ្នាក៏ពិតមែន ប៉ុន្តែភាសារអូនបងតែងតែប្រើរហូតនឹង យ៉ាងណាក៏ថេយ៉ុងអាយុក្រោយជុងគុឆ្ងាយដែរ។

« បើនិយាយជាមួយបងហើយ ក៏និយាយបន្តមក ខឹងបងរឿងអីទៀតហើយលោកប្រពន្ធ? ខឹងបងមិនលើកទូរសព្ទ័? គឺបងជាប់រវល់ទើបមិនដឹងអូនខលទៅ» ជុងគុកក៏ព្យាយាមបកស្រាយទៅប្រពន្ធឲ្យយល់តែរាងតូចដូចមិនបានយល់បែបនឹងផង។

« បើរវល់មិនបានលើក អន់ណាស់ក៏ដឹងថាអូនខលទៅបងដែរ តែបងមិនដឹង ឬធ្វើមិនដឹង? មិនលឺ មិនខ្វល់ជាអូន? ឬក៏ទូរសព្ទ័យកទៅឲ្យស្រីស្នេហ៍លេងទើបមិនដឹងអូនខលទៅ ? »

« ហ៉ើយ! បោកក្បាលឥឡូវហើយ ចោទៗ ចោទបងលុះក្ស័យ បងទៅមានស្រីស្អីពីណាទៅ មានតែអូនម្នាក់នឹង » ជុងគុកមើលមុខប្រពន្ធទាំងហួសចិត្ត មួយថ្ងៃចោទប្រកាន់គេមិនដឹងស្អីខ្លះទេ

« ប្រតិកម្មម្លេស? ឬបងក៏មានពិតមែន អូននិយាយត្រូវចំណុចក៏ខំប្រកែកយករួចខ្លួន »
« ថេយ៉ុង! បងប្រកែងរកភាពស្អាតស្អំឲ្យខ្លួនឯង »
« អញ្ចឹង មានន័យបងមនុស្សបងមិនស្អាតស្អំទេកន្លងមកជាមួយអូន? »
« .... » រាងក្រាស់អស់ពាក្យនិយាយ មិនដឹងបានស្អីមកតបនឹងប្រពន្ធពូកែចោទបែបនេះទៀត។
« ស្ងាត់មាត់? មានន័យថាបងមានស្រីមែនហើយ បានជាបងមិនបានលើកទូរសព្ទ័អូនខលទៅ »
« ថេយ៉ុង អាមីដាន!!! »
« ថេយ៉ុង សាន់ត្រា អូនមិនមែនប្រពន្ធបងទេ » មើល! មើលសម្ដីចុះ ញែតៗគ្រប់ម៉ាត់។ ជុងគុកស្ទុះមកចាប់បឺតមាត់ក្មេងពូកែចោទប្រកាន់ទម្លាក់កំហុសដាក់គេ បឺតជញ្ជក់ខ្នាញ់ខ្លាំងៗមិនអាណិតដល់បេះដូងស្វិតស្រពោនរបស់មនុស្សជំនិត គ្រីសរហ័សបែរខ្នងយ៉ាងលឿនមិនហ៊ានមើលទិដ្ឋភាពមួយនេះ។

និរាសបេះដូង (ចប់)Where stories live. Discover now