ភាគ 31

858 58 8
                                    

ថ្ងៃភ្ជាប់ពាក្យ
ទីបំផុតថ្ងៃមិនចង់ឲ្យកើតមានឡើង ក៏កើតឡើងយ៉ាងឱឡារឹកនៅផ្ទះផាក អាហ្វរីស ពិតមែន។

រាងតូចច្រឡឹងអង្គុយមុខកញ្ចក់ សម្លឹងមើលរូបរាងស្គមកំប្រឹង ស្លេកស្លាំង ទាំងទឹកភ្នែករមៀលចុះកាត់ថ្ពាល់តក់ៗ មិនដឹងថាច្រើន ថ្ងៃមកនេះផ្លូវចិត្តរបស់គេវាឈឺកម្រិតណា រហូតដល់លែងចង់ និយាយស្ដី នៅតែគេងសង្ឃឹមមនុស្សប្រុសជាទីស្រឡាញ់ធ្វើឲ្យគេយំទាំងយប់ ទាំងថ្ងៃនឹកគ្រប់ដង្ហើមចេញចូលនឹងមករកខ្លួនម្ដងទៀត

« ពួកនាងចេញក្រៅសិនទៅ » សាន់យ៉ាចូលមករកកូន ត្រូវបាន គេរៀបចំខ្លួនរួចហើយ បែរជាអង្គុយយំទៅវិញ។ នាងមិនបានមាត់ អ្វីក៏ទាញកូនមកអោបស្រាប់តែអោបនាងយំញ័រខ្លួនសសឹក។

« ម៉ាក់ អ្ហឹក ហឹក ខ្ញុំនឹកគាត់ ហឹក ហឹក » រាងតូចខ្ញាំអាវរបស់ម្ដាយ ទម្លាយទឹកភ្នែកខំទប់ជាយូរស្រក់ហូរចុះមិនចេះរីកស្ងួត ខ្លួនកំពុងមានទម្ងន់ជាមួយមនុស្សខ្លួនស្រឡាញ់ បែរជាត្រូវភ្ជាប់ពាក្យជាមួយអ្នកផ្សេងយកមកធ្វើជាឪពុកកូនជំនួសទៅវិញ គេមិនអាចធ្វើបែប នេះបានទេ បើយ៉ុនហ្គីដឹង នាយនឹងមកយកគេនឹងកូនចេញពីនេះមិនខាន។ កន្លងផុតទៅជាច្រើនថ្ងៃត្រូវឪពុកចិត្តអប្រិយឃុំជាប់ យាមកាមមើលដូចក្នុងគុក មិនសូម្បីឲ្យឃើញពន្លឺថ្ងៃខាងក្រៅ គេស្ទើរតែឆ្កួតម្ដងៗទៅហើយ ដឹងទេ?

« មីននី ឈប់យំទៅកូន អ្ហឹក ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យកូនជាមួយជុងគុក ម៉ាក់ដឹងថាកូនស្រឡាញ់គេខ្លាំងណាស់ ស្រឡាញ់ធ្វើឲ្យកូនហ៊ានលះបង់គ្រប់យ៉ាងនៃខ្លួនឯងដើម្បីគេ តែកូនត្រូវតែកាត់ចិត្ត រឹងមាំដើម្បីកូនក្នុងពោះណាជីមីន »
.....................................

« ទីបំផុត បងនៅតែមិនមែនជាមនុស្សដែលអូនជ្រើសរើស »ទឹក ភ្នែកមួយតំណក់រមៀលស្រក់ចេញពីរង្វង់ភ្នែកក្រាស់។ ស្នូរសម្លេង អ៊ូអរ អាធឹកអាធមនៃផ្ទះម្ចាស់ម្ខាងទៀតជាផ្ទះម្ចាស់បេះដូងកំពុងរីករាយនូវថ្ងៃពិសេសរបស់គេ ស្នូសម្លេងទាំងអស់កំពុងច្របាច់ បេះដូងទាំងមូលរបស់នាយឈឺចាប់ខ្ទោកៗ។ កន្លងផុតទៅជាច្រើនថ្ងៃ គេព្យាយាមរកវិធីគ្រប់យ៉ាង ដើម្បីទាក់ទងជីមីនប៉ុន្តែគេមិនអាចឡើយ សូម្បីតែថ្ងៃនេះគេស្ទើរតែមិនជឿថាមនុស្សខ្លួនស្រឡាញ់ កំពុងចាប់ផ្ដើមសាជាថ្មីជាមួយអ្នកផ្សេងទៅវិញ

និរាសបេះដូង (ចប់)Where stories live. Discover now