យប់ស្ងាត់កណ្ដាលអាធ្រាតុមនុស្សម្នា នឿយហត់នឹងការងារចូលសម្រាកស្កប់ស្កល់យកកម្លាំងរស់បន្តនៅថ្ងៃ ស្អែកទៀត ជីវិតមនុស្សម្នាក់ៗគឺបែបនេះ។
សម្លេងតំណកដង្ហើមដកចេញ ដកចូល របស់កាយមាំអង្គុយជ្រប់ក្បាលយ៉ាងស្រង៉ូតស្រង៉ាត់កណ្ដាលអាធ្រាតុក្បែររាង តូចស្ដើងរាងកាយទ្រឌទ្រោមគួរឲ្យអាណិត ធ្វើឲ្យនាយសោកសៅមិនអាចបិទភ្នែកគេងបាន ។ ដឹងទេថាមនុស្សដែលខ្លួនស្រឡាញ់ស្រេកឲ្យជួយផងៗមុនសន្លប់បាត់ឈឹង វាដក់ជាប់ដិតដាមក្នុងប្រពន្ធ័ប្រសាទគេ ឈឺចាប់វេទនាយ៉ាងណា? គេមិនទាន់ដឹងនោះគេថាអ្នកណាហ៊ានធ្វើអំពើ ព្រៃផ្សៃបែបនេះដាក់មេហ្ការបស់គេ? ហើយគេក៏សន្មតថា គ្មានអ្នកានាក្រៅពីអាឪចិត្តបិសាចនោះដែរ
ស្នាមខ្មៅ កកឈាម ជាំទាំងដុំៗលើស្បែកដែលគេធ្លាប់ថ្នាក់ ថ្នមគួរឲ្យសង្វេគពន់ពេក គេលាងរបួស លាបថ្នាំ ជូតឈាមចេញយ៉ាងណាក៏វាមិនបាត់ភ្លាមៗ ។ មុខធ្លាប់តែស្អាតផូផង់ ដូចវង់ព្រះចន្ទ ប្រែជាជាំស្នាមម្រាមដាមដោយទឹកភ្នែក ស្លេកស្លាំងលើកពីអាណិត។
« វាមិនមែនជាឪរបស់អូនទេ មីននី គ្មានឪឯណាដាក់ទោសកូនដូចសត្វធាតុនោះទេ » យ៉ុនហ្គីនិយាយឡើងតិចៗទាញដៃតូចៗរបស់ជីមីនមកថើបអង្អែលទាំងសោកសៅក្នុងទ្រូង
« អ្ហឹមមម » ជីមីនថ្ងូរក្នុងបំពង់-ក ឈឺសព្វសាច់ រើខ្លួនតែបន្តុចក៏ឈឺរហូតធ្វើឲ្យគេដឹងខ្លួនវិញ ឃើញមុខរបស់យ៉ុនហ្គី ទ្រហ៊ោយំអោបនាយតែម្ដង។
« កុំយំ! កុំខ្លាច! បងនៅជាមួយអូនហើយ » យ៉ុនហ្គីលើកកាយតូចមកបីលើភ្លៅ អោនថើបសក់រាងតូចនិយាយលួង លោមទាំងខ្លួនឯងខឹងពុះកញ្ជ្រោលកើតកំហឹងពេញខ្លួន
មុននេះគេគេងមិនលក់ ព្រោះចិត្តវានៅក្ដៅទើបអង្គុយទប់កំហឹងរបស់ខ្លួនដែលស្ទើរតែទាញកាំភ្លើងទៅបាញ់បុរស
ក្បាលស្កូវម្នាក់នោះចោល។« អូនឈឺណាស់ បងយ៉ុន អ្ហឹក ហឹក » កាយតូចយំរៀបរាប់
អណ្ដឺតអណ្តកប្រាប់នាយ អោបយ៉ាងណែន ក្ដាប់ជាយអាវ នាយញ័រទទ្រើកដូចខ្លាចរបូតចេញម្ដងទៀត
YOU ARE READING
និរាសបេះដូង (ចប់)
Romanceជម្លោះគ្រួសារ មានការបង្ហូរឈាម? '' ហេតុអីពួកយើងស្រឡាញ់គ្នាមិនបាន? ប្រពន្ធខ្ញុំ កូនខ្ញុំ ខ្ញុំមើលថែពួកគេរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ អ្នកដទៃគ្មានសិទ្ធិមកចាត់ចែង '' យ៉ុនហ្គី សាន់ត្រា ♡︎ ជីមីន អាហ្វរីស៍ Miracle : Alpha x Omega និពន្ធដោយ: រ៉ូសា