#រឿងបោកចិត្តយកស្នេហ៍
#ផ្ដើមរឿងសំឡេងកណ្ដឹងរោទ៍រំពងពេញវិទ្យាល័យ សិស្សានិសិត្ស នាំគ្នារត់ចូលថ្នាក់រៀន ព្រោះតែសាកលវិទ្យាល័យមួយនេះ មានច្បាប់វិន័យតឹងរ៉ឹងណាស់ ថែមទាំងមាននាយកសាលាកំពូលផ្ដាច់ការដាក់ទោសមិនរើសមុខថែមទៀតផង។ ទើបធ្វើឲ្យសិស្សទាំងអស់គ្នាខ្លាចខុសនឹងច្បាប់សាលា។
ក្មេងប្រុសថ្ពាល់ប៉ោងៗ ដើរក្នុងដំណើរធុញថប់ ដោយមិនខ្លាចនឹងច្បាប់សាលាដូចសិស្សដទៃទេ។ គេពិតជាធុនទ្រាន់នឹងការត្រូវងើបពីព្រលឹម ដើម្បីមករៀនឲ្យទាន់ម៉ោងណាស់។
ដោយសារតែភាពខ្ជិល ទើបធ្វើឲ្យក្មេងប្រុសម្នាក់នេះអស់ភាពអស់ភាពអត់ធ្មត់ ហើយក៏សម្រេចចិត្តអង្គុយចុះទាំងរអ៊ូថា៖
" សាំណាស់វ៉ើយ! សាលាឆ្កួតអីចូលរៀនម៉ោងប្រាំពីរកន្លះព្រឹក! គង់មានថ្ងៃទេ ខ្ញុំនឹងធ្វើបាបអ្នកដាក់វិន័យហ្នឹងចេញម្ដង! រកតែគេដេកឲ្យថ្ងៃចាំងគូទមិនបាន! "
ក្មេងប្រុសតូចច្រឡឹងម្នាក់នេះ មានឈ្មោះថា ផាក ជីមីន មានអាយុ 19 ឆ្នាំ ជានិសិត្សឆ្នាំទី1។ គេចូលចិត្តដើរលេងដាច់យប់ ទើបមិនចង់ងើបមករៀន ប៉ុន្តែដោយសារតែគ្រួសារបង្ខំឲ្យគេរៀនបន្តពេក ទើបគេព្រមមករៀននៅសាលានេះដោយបង្ខំចិត្ត។
មូលហេតុដែលគ្រួសាររបស់គេ បញ្ជូនគេមកទីនេះ ព្រោះដឹងថាមានតែកន្លែងនេះទេ តឹងរ៉ឹងទើបអាចគ្រប់គ្រងគេបានពីការដើរលេងយប់ព្រលប់ និងចរឹកឆ្មើងឆ្មៃរបស់គេបាន។
" ធុញណាស់លោកអើយ!!! រៀនរាល់ថ្ងៃ ការប្ដីបាត់ឥឡូវហើយអាញ់! "
ពាក្យដែល ជីមីន រអ៊ូរទាំងប៉ុន្មាន ត្រូវបានលោកគ្រូនាយកសាលា ស្ដាប់ឮទាំងអស់។
លោកនាយកសាលាកំលោះ ដែលមានឈ្មោះថា ចន ជុងគុក ដែលមានវ័យទើបតែ35ឆ្នាំរូបនេះ បើនិយាយពីរូបរាងវិញ គេពិតជាមានរូបរាងសង្ហាខ្លាំងណាស់។ រាងខ្ពស់ស្រឡះ ស្បែកភ្លឺថ្លា ចំណេះដឹងវិញក៏ល្អ ថែមទាំងជាអ្នកមានទ្រព្យទៀត។
អ្នកកំលោះបាន កេះស្មារបស់ ជីមីន តិចៗ ធ្វើឲ្យអ្នកដែលត្រូវបានគេកេះនោះកាន់តែមានអារម្មណ៍មិនល្អ កំពុងតែមួរម៉ៅផង មានអ្នកមករញ៉េរញ៉ៃទៀតនោះ ជីមីន កាន់តែក្ដៅចិត្ត គេស្ទុះងើបឡើងហើយស្រែកឡើងថា៖
" ចង់ងាប់មែនទេបានមកកេះ....! "
គេក៏ឈប់និយាយត្រឹមនេះ ថែមទាំងបើកភ្នែកធំៗ ព្រោះអ្នកដើរកេះគេនោះ គឺជានាយកសាកលវិទ្យាល័យមួយនេះ។
ជីមីន ចាប់ផ្ដើមភ័យឡើងញ័រខ្លួនប្រាណរបស់គេ លើកនេះមិនដឹងថា ត្រូវដាក់ទោសអ្វីទៀតនោះទេ។
" ឯងទៅជួបខ្ញុំនៅអូហ្វីសជាបន្ទាន់! "
នៅពេល ជុងគុក ដើរចេញទៅ ជីមីន ក៏និយាយឡើងថា៖
" ងាប់ទៀតហើយអញតែប៉ុណ្ណេះ! កម្មណាស់អាមាត់នេះ ណ្ហើយអាជេអាហ្នឹងទទួលទៅចុះ! "
ជីមីន ដើរទៅតាមនាយកំលោះ ទាំងមុខគ្រញូង។
ក្រោយពេលទៅដល់បន្ទប់ធ្វើការ ជីមីន ត្រូវអង្គុយអានបទបញ្ជាផ្ទៃក្នុងជាច្រើន ថែមទាំងត្រូវបានរាងក្រាស់ដាក់ទោសឲ្យឈរហាលថ្ងៃនៅទីលានបាល់បោះទៀត។ ដាក់វិន័យនេះ គេ។ ត្រូវបានសិស្សដទៃសើចចំអក ធ្វើឲ្យ ជីមីន ឈឺចាប់យ៉ាងខ្លាំង។
ទម្រាំចប់ម៉ោង ជើងរបស់គេឡើងស្ពឹកអស់ទៅហើយ ក្មេងតូចខឹង ជុងគុក ឡើងចេញទឹកភ្នែក ដើរមកបន្ទប់វិញទាំងខឹងញ័រប្រាណ។ មកដល់បន្ទប់ គេគិតតែពីអង្គុយយំ ខឹងចិត្ត ចំពោះការដាក់ទោសមួយនោះ ធ្វើឲ្យសិស្សផ្សេងមើលងាយគេ។
ជីមីន និយាយទាំងខឹងថា៖
" ចាំមើលណា ខ្ញុំនឹងបោកឲ្យគ្រូចូលអន្ទាក់របស់ខ្ញុំ ហើយចាំមើលណា៎ ខ្ញុំនឹងធ្វើបាបលោកគ្រូឲ្យណាណីម្ដង! ចាំតែមើលទៅ ហ៊ឹក ហ៊ឹក ហ៊ឹក ចន ជុងគុក! ហ៊ឹក ហ៊ឹក ជើងដ៏ស្រឡូនរបស់ខ្ញុំប្រែទៅស្ពឹកអស់ហើយ! គំនុំត្រូវតែសងសឹក! "
// រំលងទៅពេលយប់ //
យប់នេះក្រុមរបស់ ហាយូ ដែលជាមិត្តរបស់ ជីមីន មានកម្មវិធីជប់លៀង ហើយគេក៏បានបបួល ជីមីន ទៅចូលរួមផងដែរ។ជីមីន ដឹងថា ជុងគុក ទៅចូលរួមទើបគេរៀបល្បិចខ្លះ ដើម្បីបោកនាយឲ្យចូលអន្ទាក់របស់គេ។
// ក្នុងកម្មវិធី //
ក្មេងៗនាំគ្នាច្រៀងរាំសប្បាយ ខុសគេតែ ជីមីន គិតតែអង្គុយផឹក ឡើងស្រវឹងជោគ។ ជុងគុក ចេះតែលួចមើលរហូត ព្រោះគេចាំមុខក្មេងម្នាក់នេះបានច្បាស់ជាងគេនៅក្នុងសាលា ដោយសារតែរាងតូចឧស្សាចូលការិល័យគេ។ ( ចូលទៅផឹកទឹកតែ 🤣🤣🤣 )
_______________
បងតាចូលអន្ទាក់បាត់🤣🤣🤣
#យូជី
![](https://img.wattpad.com/cover/308824053-288-k938659.jpg)
YOU ARE READING
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
General Fictionរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។