#រឿងបោកចិត្តយកបេះដូង
#ភាគទី១០ជុងគុក មិនបានអន់ចិត្តអ្វីទេ តែគេញញឹមចុងមាត់ រួចហើយលើកដៃមកដាក់ពីលើចង្កេះរបស់រាងតូច ដែលងរជាមួយដោយគ្រាន់តែគេនិយាយរឿងពិតរបស់ខ្លួនសោះហ្នឹង។
នៅពេលដឹងថា មានដៃដកដាក់លើចង្កេះរបស់ខ្លួនបែបនេះហើយ ជីមីន ងាកមកសម្លក់ ជុងគុក ដោបើកភ្នែកធំៗរួចក៏បោះសម្ដីទៅ ជុងគុក ថា៖
" ដកដៃលោកគ្រូចេញទៅវិញទៅ! កុំមកប៉ះក្មេងមានទម្លាក់មិនល្អដូច មីន អី! "
" ឃើញទេ បងនិយាយហ្នឹងត្រូវឬខុស? មីន តែងតែបែបហ្នឹង គិតតែពីខ្លួនឯង! "
" ហ៊ឹក ហ៊ឹក ម៉េចបានថាឲ្យគេទៀតហើយ? "
" មីន ហា៎! បងអត់សុំអីពី មីន ច្រើនទេ! បងគ្រាន់តែចង់ឲ្យ មីន ដឹងថា មីន ធំហើយណា៎! បងមិនបានបង្ខំអ្វី មីន ទេ! "
" ម៉េចក៏លោកគ្រូថាអត់? លោកគ្រូ បង្ខំ មីន រាល់ថ្ងៃ! ថ្ងៃណាក៏លោកគ្រូដាក់ទោស មីន ដែរ! ហ៊ឹក ហ៊ឹក! "
ជុងគុក មិនបាននិយាយអ្វីបន្តទៀតនោះទេ ដោយសារតែគេដឹងថា ទោះបីនិយាយដល់ស្លាប់ទៀតក៏ ជីមីន មិនស្ដាប់ដែរ។ នាយយកដៃជូនទឹកភ្នែករបស់ ជីមីន រួចនិយាយទាំងញញិមថា៖" ពួកយើងទើបតែរៀបការបានមួយថ្ងៃទេ តែបងបែរជាធ្វើឲ្យអូនយំទោហើយ! "
" ត្រូវហើយ! "
" សឺត មីន ជាភរិយាល្អ បងសុំផ្ញើវាសនាជាមួយហើយណា៎! "
( ភរិយាល្អ? )
ជីមីន សួរខ្លួនឯង នៅពេលរាងក្រាសហៅគេថាជាភរិយាល្អ ទាំងដែលគេជាក្មេងអត់បានការ ងរច្រើន ខឹងច្រើន គ្មានហេតុផងសោះហ្នឹង។
ជីមីន ឱនមុខចុះបន្តិចព្រោះតែរអៀសចិត្ត និងពាក្យសម្ដីដ៏ផ្អែមរបស់លោកនាយករូបសង្ហា។
" អូនឃ្លានទេ? បងសូមទោសណា ដែលនាំអូននិយាយរហូតដល់យឺតម៉ោងបែរនេះ! "
" មិនអីទេ! "
ជុងគុក បើបអង្គុយរួចហើយក៏បើកពួយរបស់គេ ក្នុងបំណងងើបឡើងពីគ្រែ។ ជីមីន ក៏ស្រែកឡើងថា៖
" កុំងើបអី មីន អៀន! "
" ហិ ហិ ហិ អូននៅតែជាកូនក្មេងដដែល! "
ជុងគុក យកច្រមុះរបស់គេមកញីថ្ពាល់របស់ ជីមីន ដែលប៉ោងៗក្រហមព្រឿងៗនោះ។
ជុងគុក ឱនរើសកន្សែងស្លៀកចូលទៅក្នុងបន្ទប់ទឹក ទុកឲ្យ ជីមីន នៅគេងអន់ចិត្ត ដែលត្រូវគេទុកចោលតែម្នាក់ឯង។ រាងតូចចង់យំទៅហើយ តែក៏បានឃើញស្វាមី ចេញមកវិញ ទឹកមុខក៏ប្រែមកជារីកវិញ។
" បងលាយទឹកឲ្យអូនរួចហើយ! តោះបងបីអូនទៅងូតទឹក នឹងបានទៅមើលផ្ទះថ្មីរបស់ពួកយើង! "
" ផ្ទះថ្មី? "
" ហ៊ឹម! ពីដំបូងបងគិតថា នៅជាមួយប៉ាម៉ាក់ តែគិតយូរៗទៅ ពួកយើងគួរតែមានផ្ទះផ្ទាល់ខ្លួនវិញទើបល្អ! "
" តាមចិត្តលោកគ្រូចុះ! តែ មីន ខ្ជិលណាស់ស្អីក៏មិនចេះដែរ! លោកគ្រូជួយជួលអ្នកបម្រើផងណា៎! "
" បងគិតថា ពួកយើងជួយធ្វើការងារផ្ទះគ្នាវិញទៅល្អជា ព្រោះបងមិនសូវមានលុយនោះទេ! លុយទាំងនោះ វាជាលុយរបស់លោកប៉ា មិនមែនបានមកដោយកម្លាំងបងផ្ទាល់ទេ! "
" អ៊ីចឹង មីន មានប្ដីជាអ្នកក្រមែនទេ? "
" ត្រូវហើយ! មីន ស្ដាយក្រោយមែនទេ? "
តាមពិតទៅលុយគេមានតែគេចង់លុត ជីមីន ឲ្យក្លាយជាមនុស្សដែលចេះគិតជា ជីវិត ត្រូវរស់នៅពឹងលើខ្លួនឯង ជាជាងទំពឹងលើទ្រព្យអ្នកដទៃ។ គេនឹងធ្វើឲ្យ ជីមីន យល់ពីតម្លៃរបស់មនុស្ស។
" ស្ដាយហ្នឹងហើយ! មីន មិនចង់ធ្វើការទេ លោកគ្រូកុំបែកផ្ទះអីណា៎! "
" ពួកយើងធំហើយណា មីន! "
" ហ៊ឹក ហ៊ឹក បើដឹងអ៊ីចឹង មិនការទេហា៎! ស្ដាយក្រោយណាស់! មីន ចង់ទៅផ្ទះមីន វិញ! "
__________________
មេរៀនទី យល់ពីតម្លៃការងារ ឬក៏តម្លៃមនុស្ស😂
ចាំមើលអូនមីនធ្វើបានអត់?
#យូជី
BẠN ĐANG ĐỌC
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Tiểu Thuyết Chungរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។