#រឿងបោកចិត្តយកបេះដូង
#ភាគទី28
ជុងគុក អស់សំណើចជាខ្លាំងក្រោយពេលបានឮពាក្យសម្ដីរបស់ ជីមីន ដែលចង់ប្ដឹងកូន។ គេនៅតែមានចរឹកកូនក្មេង កែមិនឡើងដដែល អ៊ីចឹងហើយសុទ្ធតែចង់បានកូន។ នៅសល់តែវិធីចុងក្រោយមួយទៀតទេ តែវាពិតជាមានហានិភ័យខ្ពសណាស់ បើសិនជាប្រថុយជាមួយនឹងចរឹករបស់ ជីមីន នោះ។
" តោះទៅញ៉ាំបាយ មិនអ៊ីចឹងទេបងសើចស្លាប់ឥឡូវហើយ! "
" បាទ! បីអូនទៅតុ! "
" បាទ! ចុះឯណាថ្លៃបីនោះ? "
" សឺត....! ល្មមទេប៉ុណ្ណឹងបាទ? "
" ល្មមហើយ! "
ពួកគេញញិមដាក់គ្នាពរពេញទៅដោយសេចក្ដីសុខ ដែលបានផ្ដល់ឲ្យគ្នា ទោះបីម្ខាងមានអាប្បកិរិយាមិនសូវសមរម្យក៏ដោយ ការអន់ឱន និងយល់ពីគ្នាធ្វើឲ្យពួករស់នៅជាមួយគ្នា ដោយមិនរកាំរគោះឡើង។
ម្ហូបអាហារតិចមុខ មិនសូវមានអីអស្ចារ្យ តែវាក៏ក្លាយម្ហូបដែលឆ្ងាញ់ជាងគេលើលោក ដោយសារតែអ្នកញ៉ាំមិនបានផ្ដោតទៅលើម្ហូបមួយមុខនោះទេ តែពួកគេផ្ដោតសំខាន់ទៅលើអ្នកអង្គុយទល់មុខ។
( អ៊ីចឹងបានអ្នកមានស្នេហា ញ៉ាំម្រះថាផ្អែម🤣 )
" អួយ! ឆ្អែតណាស់! មីន មិនដែលញ៉ាំបាយអីឆ្ងាញ់ដូចបាយបងធ្វើឲ្យ មីន ញ៉ាំនោះទេ! "
" កុំមកនិយាយបោកបង ឲ្យបងធ្វើឲ្យអូនញ៉ាំរាល់ថ្ងៃនោះក្មេងកំហូច អូនគួរតែរៀនធ្វើខ្លួនឯងខ្លះផង! "
" បាទ! ចាំពេល មីន...មីន មានកូនទៅណ៎ ចាំ មីន ធ្វើម្ហូបឲ្យបងញ៉ាំ! "
ជីមីន រកឡេះដោះសារស្ទើរតែមិនទាន់ ព្រោះទោះបីដល់ពេលណាក៏គេនៅតែខ្ជិលដដែលហ្នឹង។
" បងគួរជឿអូនទេណ៎? "
" បងត្រូវតែជឿ ព្រោះមីន មិនចេះកុហកចាស់ទេ! មីន ខ្លាចបាបណាស់! "
" ជឿសិនក៏បាន! "
" ហ៊ឹម ឆ្អែតអ៊ីចឹងងងុយគេងណាស់! អូន សុំគេងឱបតិចមកណា៎! "
" បងធ្វើការ! អូនអាចគេងនៅលើសាឡុងបាន ហាមរំខានបង មិនអ៊ីចឹងទេ អូនត្រូវមិនខានទេ! "
" ស្គាល់ចន ជីមីន តិចពេកហើយលោកប្ដី! "
ជីមីន ញញិមចុងមាត់អង្គុយមើលស្វាមីរៀបចំប្រអប់បាយ ទាំងមិនជួយអីបន្តិច។ ក្រោយរៀបចំរួច ជុងគុក ចូលទៅលាងដៃ ចេញមកវិញ ក៏មិនឃើញ ជីមីន នៅតុដែលពួកគេញ៉ាំបាយនោះដែរ។ នាយក៏មិនខ្វល់ដែរ ក៏ដើរទៅតុធ្វើការបន្តទៀត។
" មីន មីន! "
" លោក!!! លោកជា.. ជា អគ្គនាយកក្រុមហ៊ុន JK Group...! ហេតុអ្វីលោកគ្រូកុហកខ្ញុំ? "
" គឺ...គឺ ! "
" គឺស្អីហា៎? ខ្ញុំពិបាកចិត្តណាស់ដឹងទេ នៅពេលដែលដឹងថា ខ្លួនឯងជាប្រពន្ធសេដ្ឋីបែបនេះ? នេះមិនមែនសេដ្ឋីលំៗទៀត ជាលំដាក់ទីមួយក្នុងប្រទេសហា៎? លោកគ្រូឆ្អួតទេហ្អីហា៎ ធ្វើអ៊ីចឹងដាក់ខ្ញុំហ្នឹង? "
__________________
បើសរសេរតទៅមុខទៀតខ្ញុំអាចក្លាយជាមនុស្សឆ្គួតក្នុងភ្នែកអ្នកដទៃ🤣🤣🤣🤣🤣🤣
បាត់ច្រើនថ្ងៃហើយ អត់មានអ្នកសួររកអីមួយ🤣
#យូជី
STAI LEGGENDO
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Narrativa generaleរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។
