#រឿងបោកចិត្តយកស្នេហ៍
#ភាគទី5ជុងគុក ពិតជាមានអារម្មណ៍ថាក្នាញ់នឹង ជីមីន ណាស់ ក្មេងម្នាក់នេះប្រហែលជាត្រូវបង្រ្គាបដោយប្រើថ្នាំខ្លាំងហើយមើលទៅនោះ ទើបអាចកែចរឹករបស់គេបាន។ ជុងគុក ដាក់សៀវភៅចុះ ហើយ ងាកមើលមុខ ជីមីន ដោយទឹកមុខព្រាន។ គេមានវ័យចំណាស់នេះទៅហើយ រឿងបែបនោះជាដូចជារឿងធម្មតាទៅហើយសម្រាប់។
" នរណាបង្រៀនឲ្យមើលរឿងបែបហ្នឹងហា៎? "
" មីន មិនបានចង់មើលរឿងឆ្គួតៗអស់ហ្នឹងទេ វាលោតចូលមកខ្លួនឯងទេ! "
" មីន គិតថាបងជឿសម្ដី មីន មែនទេហា៎?
" បើមិនជឿអត់ទៅ! ហឺស "
( អឺស អាស អាស... )
សំឡេងនៅតែបន្តឥតឈប់ ធ្វើឲ្យអ្នកស្ដាប់កាន់តែមិនសូវស្រួលក្នុងខ្លួនជាពិសេសរាងក្រាស ដែលអង្គុយសម្លឹងមុខអនាគតភរិយាវ័យក្មេងឥតប្រិចភ្នែកនេះ។ គេមិនចង់មានបំណងធ្វើបាប រាងស្ដើងទេ ព្រោះគិតថា គេនៅក្មេងណា៎មួយក៏មិនទាន់មានចិត្តឲ្យគ្នាដែរ បើធ្វើរឿងនោះទៅ វាក៏ដូចជាគ្មានន័យអីដែរ។ តែស្ថានការដូចជាមិនសហការជាមួយគេសោះ ជីមីន ចេះតែនាំគេទៅរកភាពមិនអាចគ្រប់គ្រងខ្លួនឯងបាន។
" ឈប់មើលទៅ! "
" ឈប់ធ្វើស្អី គេកំពុងតែផ្អែមនែ៎! "
" អ៊ីចឹង មីន ចង់សាកទេ? "
" សាកស្អី? លោកគ្រូស្អីក៏ច្រឡឺមម្លេះ ចាស់ទុំណាស់ នៅក្នុងសាលា តែបើក្រោយខ្នងវិញបបួលគេធ្វើរឿងអ៊ីចឹង! ចរឹកលោកគ្រូអីក៏អាក្រក់ម្លេះ! "
ជីមីន ពេញចិត្តណាស់ ដែលអាចបោកឲ្យ ជុងគុក ចូលអន្ទាក់របស់គេ ហើយបានដៃស្ដីឲ្យនាយបែបនេះ។ គេគុំទុកយូរហើយ ឥឡូវបានស្ដីសងសឹង លោកគ្រូកំពូលផ្ដាច់ការនេះបានវិញហើយ។
" តែ មីន ជាអ្នកផ្ដើមទេ! "
ជុងគុក មិនខ្វល់ ហើយក៏ឱនទៅបឺតមាត់របស់ ជីមីន ដោយផ្អែមល្ហែម និងរោលរាលបំផុត។ បបូរមាត់ទន់រលោងមានជាប់ក្លិនក្រែរលោងតិចៗ កាន់តែធ្វើឲ្យជាប់ចិត្ត ថើបមិនចង់ឈប់។ ជីមីន ទម្លាក់អាយផេតចុះ ហើយយកដៃតូចៗរបស់គេ ទៅវាយដើមទ្រូងរបស់នាយកំលោះ ប៉ុន្តែកម្លាំងដៃរបស់គេមិនបានធ្វើឲ្យ ជុងគុក បញ្ឈប់នោះទេ មានតែថើបខ្លាំងជាងមុនទៀត។
ESTÁS LEYENDO
រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )
Ficción Generalរឿងរ៉ាវស្នេហ៍កើតឡើងដោយសារតែការបោកលេងៗ ហើយក៏កើតចិត្តស្រលាញ់មែន។