ភាគទី 6 ( ថ្ងៃរៀបការ )

583 63 2
                                    

#រឿងបោកចិត្តយកបេះដូង
#ភាគទី6

      ជុងគុក ឡើងមកខាងលើដោយមានស្នាមញញិម នៅពេលម៉ាក់របស់គេប្រាប់ថា ជីមីន ឲ្យឡើងមកវិញ។ គេក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដែរ ហេតុអ្វីក៏សប្បាយចិត្ត នៅពេលបានក្មេងនោះត្រូវការគេបែបនោះ។

   // ក្រាក //

  ជុងគុក បើកទ្វារចូលមក ក៏បានឃើញ ជីមីន នៅអង្គុយនៅលើគ្រែនៅឡើយទេ។ នាយក៏ចូលទៅជិតគេ ហើយក៏និយាយឡើងថា៖

   " មីន! អូនងើបរួចទេហឺស? "

  ជីមីន ក្រវីក្បាលទាំងឱនមុខចុះ ព្រោះតែអៀន និងបុរសម្នាក់ជាខ្លាំង។ ឲ្យគេងើបរួចយ៉ាងម៉េច បើនាយលេងធ្វើបាបគេបែបនោះ សឹងតែដកដង្ហើមមិនរួចផង ឥឡូវមកសួរអីឆ្គួតៗ។

   " អ៊ីចឹងបងបីទៅបន្ទប់ទឹកណា៎! "

   " តែ...! "

   " មិនបាច់អៀនទេ ក្មេងកំហូច! "

" លោកគ្រូថានរណាក្មេងកំហូច!!! មីន មិនបានខូចទេណា៎ គ្រាន់តែខ្ជិលបន្តិចទេ! កុំមកចេះតែថាឲ្យគេ! "

  ជីមីន ប្រកែតដោយប្រើក្រសែភ្នែកកាចដាក់រាងក្រាស ដែលរៀបនឹងចូលមកបីគេទៅបន្ទប់ទឹក។

   " តោះទៅងូចទឹក! "

   " ម៉េចមិនតបជាមួយខ្ញុំ? "

  " ឲ្យតបយ៉ាងម៉េចទៅ? ឬចង់ឲ្យបងតបថា មីន រៀនធ្លាក់រាល់មុខវិជ្ជា ហើយនិងធ្វើខុសវិន័យរាល់ថ្ងៃ! នៅមានលួចជេរបងទៀត! ពេលខ្លះបងតាមទាន់ ចុះអាពេលដែលបងតាមមិនទាន់អូននោះ? មិនដឹងជេរបងយ៉ាងម៉េចទេ? "

    " ចុះនរណាប្រើលោកគ្រូកាចដាក់ មីន ធ្វើស្អី! គ្រាន់តែគេខ្ជិលរៀនសោះក៏ដាក់ទោសគេដែរ! ហើយជេរលោកគ្រូតែបីបួនម៉ាត់សោះហ្នឹង! "

   " អាហ្នឹងគេហៅថាក្មេងមិនគោរពគ្រូ! "

   " ឥឡូវក៏មិនគោរពដែល គ្រូស្អីទៀត! ក្លាយជាប្ដីហើយ! ហិ ហិ! "

  " ខូចគ្មាននរណាដូចទេលោកអើយ! "

  " ខូចឬមិនខូចក៏ មីន អត់ខ្វល់ សំខាន់ មីន ដូចចិត្តព្រមចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយលោកគ្រូហើយបាទ! "

    គេមិនឆ្គួតទេ ធ្លាក់ដល់ដំណាក់កាលនេះទៅហើយ ចុះសំបុត្រសិនចុះ បើមិនស្រលាញ់ហើយត្រូវលែងលះគ្នាវិញអី ក៏គេអាចមានសិទ្ធិលើទ្រព្យសម្បត្តិខ្លះដែរ កុំឲ្យខាតខ្លួនហើយដៃទទេទៀត។ 😂

    ជុងគុក ឈប់តបហើយញញិមតិច រួមទាំងក្រវីក្បាលហួសចិត្តនឹង ជីមីន។ ចាំមើលណា គេនឹងលុតដំក្មេងម្នាក់នេះចេញម្ដង ពេលរៀបការរួច ឥឡូវឲ្យបានដៃសិនចុះ។

    ក្រោយពីរៀបចំខ្លួនរួច ពួកគេទាំងពីរក៏បានចេញឡាន ទៅហាងសំម្លៀកបំពាក់លងឈុតរៀបការ និងបន្តទៅរើសជញ្ចៀនរៀបការបន្តទៀត។

   // រំលង ទៅថ្ងៃរៀបការ //

   ភ្ញៀវជាច្រើនកំពុងតែរង់ចាំមើលផ្លូវកូនក្រមុំរបស់ ជុងគុក ធ្វើដំណើរចេញមកកាន់វេទិការ ដោយមានកូនកំលោះយ៉ាងសង្ហកំពុងតែនៅឈរចាំជាស្រេច។ រំពេចនោះការរង់ចាំនោះក៏បានមកដល់ ជីមីន កាន់ផ្កាកុលាបសមួយបាច់ ដោយមានលោកផាក ជាអ្នកដឹកដៃរបស់គេម្ខាងចូលក្នុងកម្មវិធី។

  ជុងគុក រំភើបណាស់ ព្រោះតែរាងតូចស្រស់ស្អាតណាស់ នៅពេលតុបតែងខ្លួនបែបហ្នឹង។ 

   លោកផាក បានដាក់ដៃរបស់ ជីមីន នៅលើដៃរបស់ ជុងគុក ហើយនិយាយថា៖

   " ប៉ាផ្ញើមើលប្អូនផងណា៎! "

   " បាទប៉ា ខ្ញុំសន្យាថានឹងស្រលាញ់ មើលថែគេរហូតតទៅ! "

   ជុងគុក បានដឹងដៃ ជីមីន ទៅមុខលោកអាចារ្យដើម្បីប្រារព្ធកម្មវិធីបន្តទៀត។

   " លោកចន ជុងគុក! តើលោកព្រមយក លោកផាក ជីមីន ជាភរិយាតាំងពីពេលនេះទៅទេ? "

   " បាទខ្ញុំព្រម! "

   " ចុះលោក ជាក ជីមីន វិញនោះ? "

  " ខ្ញុំសូមឆ្លើយចេញពីចិត្តទៅចុះ ពីដំបូងអត់ចង់បានទេ ព្រោះគាត់ជាគ្រូនាយករបស់ខ្ញុំ ហើយអាយុក៏ចាស់ជាងខ្ញុំដែរ! ហ៊ើយ ដោយសារតែពួកយើងជ្រុលជ្រោះលើគ្នាទៅហើយ ខ្ញុំក៏ព្រមរៀបការជាមួយគាត់តែម្ដងទៅ! "

   " បាទ ពិតជាមានន័យណាស់! "

   គ្រប់គ្នាទះដៃឲ្យ ជីមីន ដែលនិយាយមកហូរហែល ទាំងដែលពួកគេមិនចង់ដឹងផងនោះ។

    ជុងគុក ក៏មានអារម្មណ៍ថា ខ្មាសអៀននឹងចម្លើយរបស់ ជីមីន តិចៗដែល ព្រោះគេនិយាយពីរឿងដែលពួកគេមានអីៗនៅក្នុងចំណោមមនុស្សច្រើនយ៉ាងនេះ។

________________

បើមិនចម្លែកមិនមែន អូនមីន 😂

#យូជី

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Où les histoires vivent. Découvrez maintenant