ភាគទី8 ( រាត្រីទឹកឃ្មុំ 🤣 )

746 77 8
                                    

#រឿងបោកចិត្តយកបេះដូង8
#ភាគទី8

   
  ជុងគុក រើសយកការដើរចេញ ព្រោះមិនចង់ក្លាយជាមនុស្សចាស់ហើយ នៅឈ្លោះជាមួយកូនក្មេង។ ជីមីន តាមមើលដំណើររបស់នាយទាំងសើច រហូបឡឹបភ្នែក គេពិតជាពេញចិត្តណាស់ ពេលបានធ្វើឲ្យនាយតឹងទ្រូង ស្ទើរធ្លាយបែបនេះ។

   ជុងគុក បានដើរចូលបន្ទប់ទឹកយ៉ាងប្រណិត ដែលមានការរៀបចំយ៉ាងស្រស់ស្អាតសម្រាប់គេ និងជីមីន នៅរាត្រីនេះផងដែរ។ តែមិនដឹងថាបានផ្អែមល្ហែមឬអត់ទេ បើជីមីន តមាត់គេមិនឈប់បែបនេះ។

    នាយសង្ហាបានដោះសម្លៀកបំពាក់ កូនកំលោះរបស់គេចេញ នៅសល់តែឈុតក្នុងសម្រាប់ងូតទឹក។

   " ហាស ហាស ហាស លោកគ្រូស្លៀកអីអូក្មេង! ហាស ហាស ហាស! "

   គេត្រៀមនឹងចូលក្នុងអាងទៅហើយ ជីមីន ចូលមកបានឃើញក៏សើចចំអឲ្យគេតែម្ដង។ តាមពិតទៅឈុតក្នុងនោះ វាមិនមែនរបស់កូនក្មេងអីទេ តែអ្នកប្រើគួរតែមានវ័យដូច ជីមីន។ ជុងគុក កាន់តែក្នាញ គេប្រហែលជាទប់លែងជាប់ទៀតហើយ មួយថ្ងៃទៅហើយ ធ្វើបាបគេមិនឈប់សោះ។ គួរតែដាក់ទោសចេញម្ដងហើយ បើមិនអ៊ីចឹងទេ គេច្បាស់ជាប្រហើនស្លាប់ហើយ។

   " អាយ! ចាប់មីនទៅណា? "

   " ចាប់ទៅណា គង់តែដឹងទេ! "

   ជុងគុក ចាប់ ជីមីន ខាងក្រៅបន្ទប់ទឹក រួចបោះគេទៅលើគ្រែគេងដែលមានទំហំធំ និងមានពូកទន់ៗផងដែរ។

    " ចាស់អីក៏អាក្រក់ម្លេះហា៎? បោះគេមើលតែមិនមែនមនុស្ស នឹងមែនចរឹកល្អរបស់ស្វាមីនោះ? "

   ជីមីន និយាយដោយលេងទឹកមុខកំសត់ ព្រោះគេដឹងថានឹងមានរឿងអីកើតឡើងបន្តិចទៀតនេះ។ បើដើរតួកំសត់អាចនឹងគេបន្ធូរដៃខ្លះ។

    " ស្វាមីល្អបងនឹងធ្វើតាមក្រោយ តែឥឡូវសូមដាក់ទោសក្មេងជើងល្អចេញសិន! "

    " ហ៊ឹក ហ៊ឹក ហ៊ឹក ជួយផង! ជួយមីនផង! ប្ដីមីនចង់រំលោភមីនហើយ! ហ៊ឹក ហ៊ឹក ជួយផង! "

    " គ្មានអ្នកហ៊ានមកជួយអូនទេ! "

    " ហ៊ឹក ហ៊ឹក ...! "

រឿង បោកចិត្តយកបេះដូង ( ចប់ដោយបរិបូរណ៍ )Onde histórias criam vida. Descubra agora